Paris Peace Accords 23 Oct. 1991

Monday, July 27, 2015

លោក កឹម សុខា អះអាង​ ថា​, សកម្មជន ​របស់​លោក​ ទាំង​១១​នាក់ ​នឹង​អាច ​រួច​ខ្លួន​ ពី​ពន្ធនាគារ | Kem Sokha says his 11 opposition activists may be released from prison

លោក កឹម សុខា អះអាង​ ថា​, សកម្មជន ​របស់​លោក​ ទាំង​១១​នាក់ ​នឹង​អាច ​រួច​ខ្លួន​ ពី​ពន្ធនាគារ

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៧ កក្កដា ២០១៥

កឹម សុខា ទៅ​ពន្ធនាគារ ៦២០
លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ និង​​ក្រុម​ការងារ ទៅ​សួរ​សុខទុក្ខ​សកម្មជន​១១​នាក់ នៅ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៥។  RFA/Brach Chev  

ប្រធាន​ ស្ដីទី ​គណបក្ស ​សង្គ្រោះជាតិ លោក កឹម សុខា អះអាង​ ថា, ​សកម្មជន ​របស់​លោក​ ទាំង​១១​នាក់ នឹង​អាច​រួច​ខ្លួន ពី​ការ​ឃុំ​ខ្លួន​ ក្នុង​ពន្ធនាគារ ដោយ​វិធី​ បី​យ៉ាង។

ការ​អះអាង​ របស់​លោក កឹម សុខា ធ្វើ​ឡើង ​បន្ទាប់ ​ពី​លោក និង​ក្រុម​ការងារ ​ទៅ​សួរ​សុខ​ទុក្ខ ​សកម្មជន​ ទាំង​១១​នាក់ នៅ​ពន្ធនាគារ​ ព្រៃ ស នៅ​ព្រឹក​ ថ្ងៃ​ទី​២៧ កក្កដា។

វិធី​ដោះស្រាយ​ ទាំងនោះ ​រួម​មាន៖ ទី​១, ការ​តតាំង​ តាម​ផ្លូវ​ច្បាប់ ដោយ​ប្ដឹង​ ទៅ​សាលា​ឧទ្ធរណ៍​ ដើម្បី​ ប្រឆាំង ​នឹង​ការ​សម្រេច​នេះ; ទី​២, អនុវត្ត​​កិច្ច​ ព្រមព្រៀង​ នយោបាយ ២២ កក្កដា ២០១៤; និង​ចុងក្រោយ​ ប្រើប្រាស់​ វប្បធម៌​សន្ទនា។

សកម្មជន​បក្ស​សង្គ្រោះជាតិ​ទាំង​១១​នាក់ មាន​លោក មាជ សុវណ្ណារ៉ា លោក អ៊ុក ពេជ្រសំណាង​ជាដើម ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ដាក់​ពន្ធនាគារ​ចន្លោះ​ពី​៧ ទៅ​២០​ឆ្នាំ ពី​បទ​ដឹកនាំ​កុប្បកម្ម និង​ចូលរួម​កុប្បកម្ម​ដោយ​ហិង្សា​នៅ​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១៤។



No comments:

Post a Comment