២២ កក្កដា ២០១៥ / 22 July 2015
ថ្ងៃនេះ ជាខួបទីមួយ នៃការចុះ ហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពី ដំណោះស្រាយ នយោបាយ រវាង គណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្រេ្គាះជាតិ កាលពីថ្ងៃ ទី២២ ខែកក្កដា ឆ្នាំ២០១៤។ ក្នុងរយៈពេល មួយឆ្នាំ កន្លងមកនេះ ស្ថានការណ៍ នយោបាយ នៅប្រទេស កម្ពុជា មានភាពល្អ ប្រសើរ ជាងមុន គួរ ឲ្យកត់សម្គាល់។ ទោះ ជានៅមាន បញ្ហាច្រើនទៀត ដែលគណបក្ស ទាំងពីរ មិនទាន់ ឯកភាពគ្នា នៅឡើយ ក៏ដោយ, ហើយ ទោះ ជាមាន ព្យុះភ្លៀង និងផ្គរ ម្តងម្កាល ក៏ដោយ ក៏គណបក្ស សង្រេ្គាះជាតិ នៅតែ ខិតខំ រក្សា និងពង្រឹង វប្បធម៌សន្ទនា ដែលបាន កើតចេញ ពីកិច្ចព្រមព្រៀង ខាងលើនេះ។ សម្តេច ហ៊ុន សែន និងរូបខ្ញុំ ជាសហស្ថាបនិក នៃវប្បធម៌សន្ទនានេះ ដែលនាំមក នូវរបត់ នយោបាយមួយ ជាប្រវត្តិសាស្ត្រ។ យើង ទាំងពីរនាក់ យល់ឃើញ ថា, មានតែ វប្បធម៌សន្ទនា នេះទេ ដែលអាច ធានា សន្តិភាព និងសេចក្តីសុខ ជូនប្រជារាស្ត្រ ខ្មែរ ទាំងមូល ទោះ ជាមាន ការប្រែប្រួល នយោបាយ យ៉ាងណា ក៏ដោយ នាពេល អនាគត។ ម្យ៉ាងវិញទៀត វប្បធម៌សន្ទនានេះ ពង្រឹង ឯកភាព ជាតិ ដើម្បី ឲ្យជនជាតិ ខ្មែរ គ្រប់រូប និងគ្រប់និន្នាការ នយោបាយ ចេះពួតដៃគ្នា ដើម្បី ការពារ ទឹកដី ប្រទេសកម្ពុជា របស់យើង ទាំងអស់គ្នា ឲ្យនៅ គង់វង្ស ជានិរន្តិ៍៕
No comments:
Post a Comment