លោក សម រង្ស៊ី បញ្ជាក់ថា, វប្បធម៌សន្ទនា រវាង លោក និងលោក ហ៊ុន សែន គ្មាន លាក់លៀម
RFA / វិទ្យុ អាស៊ី សេរី | ១៧ កក្កដា ២០១៥

លោក សម រង្ស៊ី (រូបកណ្ដាល) ប្រធានគណបក្សសង្គ្រោះជាតិ
ថ្លែងក្នុងពិធីជួបជុំស្រាយបួសរបស់ជនជាតិចាម នៅភូមិអង្គរជា
ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី ៧
ខែកក្កដា ឆ្នាំ២០១៥។ RFA/Saut Sokprathna
ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងបញ្ជាក់ ថា, វប្បធម៌សន្ទានា របស់ លោក ជាមួយ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្មាន ការលាក់លៀម ឡើយ។
ការឆ្លើយតបនេះ ធ្វើឡើងដើម្បីបញ្ជាក់ទៅនឹងការសង្ស័យរបស់លោក ហ៊ុន សែន ដែលថា លោក សម រង្ស៊ី កំពុងដើរតួស្លូត ហើយឲ្យកូនចៅរបស់ខ្លួនដើរតួកាច។
លោក សម រង្ស៊ី បន្តថា វប្បធម៌សន្ទនា គឺដើម្បីផលប្រយោជន៍ជាតិ និងមានភាពស្មោះត្រង់រវាងគ្នានឹងគ្នា ហើយរាល់កិច្ចការទាំងអស់ ត្រូវដាក់លើតុដោះស្រាយជាមួយគ្នា។ លើសពីនេះលោកថា នឹងពង្រីងវប្បធម៌សន្ទនាមួយនេះ ឱ្យចាក់ឫសគល់កាន់តែរឹងមាំបន្ថែមទៀត។
ការថ្លែងរបស់លោក សម រង្ស៊ី នេះ ធ្វើឡើងក្នុងពិធីជួបជុំស្រាយបួសរបស់ជនជាតិចាម នៅភូមិអង្គរជា ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា។
No comments:
Post a Comment