Paris Peace Accords 23 Oct. 1991

Friday, July 31, 2015

[Vietnamization] Sam Rainsy: Vietnam must respect the 1991 Paris Agreements on Cambodia | ប្រទេស វៀតណាម ត្រូវ គោរព កិច្ចព្រមព្រៀង ទីក្រុង ប៉ារីស ឆ្នាំ ១៩៩១ ស្តីពី កម្ពុជា



៣០ កក្កដា ២០១៥ / 30 July 2015 - Vietnam must respect the 1991 Paris Agreements on Cambodia 

ប្រទេស វៀតណាម ត្រូវ គោរព កិច្ចព្រមព្រៀង ទីក្រុង ប៉ារីស ឆ្នាំ ១៩៩១ ស្តីពី កម្ពុជា

ដើម្បីជម្រុញឲ្យប្រទេសជិតខាងគោរពបូរណភាពទឹកដី នៃប្រទេសកម្ពុជា មធ្យោបាយដែលមានប្រសិទ្ធិភាពជាងគេ នៅពេលនេះ គឺការទាមទារពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានការអនុវត្តន៍ឲ្យបានត្រឹមត្រូវ នូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៩១ ស្តីពីកម្ពុជា។ សូមបញ្ជាក់ថា ប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម ក៏ជាហត្ថលេខី នៃកិច្ចព្រមព្រៀងនេះដែរ ហើយហត្ថលេខីទាំងអស់បានសន្យាថានឹងគោរព ហើយនឹងជួយការពារឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសកម្ពុជា ថែមទៀត ក្រោយពីការចុះហត្ថលេខា ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ មក។ ដូច្នេះ បើប្រទេសណាមួយ រំលោភបូរណភាពទឹកដីនៃប្រទេសកម្ពុជា ប្រទេសនោះនឹងត្រូវសហគមន៍អន្តរជាតិ ថ្កោលទោសយ៉ាងទម្ងន់។ ប្រទេសវៀតណាម ជាពិសេស នឹងត្រូវរងការថ្កោលទោសបែបនេះ ក្នុងខណៈដែលខ្លួនកំពុងត្រូវការការគាំទ្រពីសហគមន៍អន្តរជាតិ ក្នុងវិវាទរបស់ខ្លួនជាមួយនិងប្រទេសចិន ទាក់ទងទៅនឹងសមុទ្រចិនខាងត្បូង។
VIETNAM MUST RESPECT THE 1991 PARIS AGREEMENTS ON CAMBODIA

The most effective means, under the present circumstances, to force neighboring countries to respect Cambodia's territorial integrity would be an official demand by the Cambodian government to the international community for an effective implementation of the 1991 Paris Agreements on Cambodia, which constitute an international treaty still in force. We all know that Thailand, Laos and Vietnam were also signatories of these agreements and that all signatories have committed themselves to respecting and, moreover, to helping defend Cambodia's independence, sovereignty and territorial integrity after their signing off the agreements on 23 October 1991. Therefore, any country that violates Cambodia's territorial integrity would be seriously condemned by the international community. In particular Vietnam would suffer such an embarrassing condemnation at a time when she needs international support in her confrontation with China in the South China Sea.

សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam


No comments:

Post a Comment