Paris Peace Accords 23 Oct. 1991

Friday, July 3, 2015

[Vietnamization] សន្នីសីទ​ព័ត៌មាន ​អំពី​ បញ្ហា​ព្រំដែន​ កម្ពុជា-​វៀតណាម​ មាន​ការ​ ចម្រូង​ចម្រាស់​ ចំណោម​ខ្មែរ | Uproar at Cambodia-Vietnam border news conference

សន្នីសីទ​ព័ត៌មាន ​អំពី​ បញ្ហា​ព្រំដែន​ កម្ពុជា-​វៀតណាម​ មាន​ការ​ ចម្រូង​ចម្រាស់​ ចំណោម​ខ្មែរ

VOA / វីអូអេ | ២ កក្កដា ២០១៥
 លោក វ៉ា​ គឹម​ហុង ប្រធាន​គណៈកម្មការ​ព្រំដែន​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​ លើក​បង្ហាញ​ផែនទី​តំបន់​ Dak To នៃ​ប្រទេស​វៀត​ណាម​ជាប់​ព្រំដែន​កម្ពុជា​ ក្នុង​​សន្និសីទ​កាសែត​ដែល​បង្ហាញ​​ផែនទី​ដែល​​ប្រើ​បោះ​សម្រាប់​​​បង្គោល​ព្រំដែន​ នា​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​កក្កដា​ ឆ្នាំ​២០១៥​។​ (នៅ​ វណ្ណារិន/VOA)​
លោក វ៉ា​ គឹម​ហុង ប្រធាន​គណៈកម្មការ​ព្រំដែន​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​ លើក​បង្ហាញ​ផែនទី​តំបន់​ Dak To នៃ​ប្រទេស​វៀត​ណាម​ជាប់​ព្រំដែន​កម្ពុជា​ ក្នុង​​សន្និសីទ​កាសែត​ដែល​បង្ហាញ​​ផែនទី​ដែល​​ប្រើ​បោះ​សម្រាប់​​​បង្គោល​ ព្រំដែន​ នា​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​កក្កដា​ ឆ្នាំ​២០១៥​។​ (នៅ​ វណ្ណារិន/VOA)​
សន្និសីទ​ព័ត៌មាន ​មួយ ​ត្រូវ​ បាន​ធ្វើ​ឡើង​ នៅ​ថ្ងៃ​ ព្រហស្បតិ៍​នេះ ​ដើម្បី ​បង្ហាញ​ផែនទី​ និង​ការ​បោះ​ បង្គោលព្រំដែន​ កម្ពុជា-​វៀត​ណាម​ ដ៏​ចម្រូង​ចម្រាស។​  មន្ត្រី​ កម្ពុជា​ បាន​អះអាង​ ថា,​ ពួក​គេ​ បាន​ប្រើ​ប្រាស់ ​ផែនទី ​ដែល​បាន​តម្កល់ ​នៅអង្គការ​ សហប្រជាជាតិ។​  លោក វ៉ា គឹមហុង​ ប្រធាន ​គណៈ​កម្មការ ចម្រុះ​ កិច្ចការ ​ព្រំដែន​ កម្ពុជា​ បាន​អះ​អាង​ សារ​ជា​ថ្មី នៅ​ព្រឹក​ ថ្ងៃ​ព្រហស្បតិ៍​នេះ ​ថា, ​មិន​មាន​ ការ​បាត់បង់ ​ទឹក​ដី​ ទៅ​ភាគី​ វៀតណាម នោះ​ទេ​ ដោយ​គណៈ​កម្មការ កម្ពុជា​ បាន​ប្រើប្រាស់​ ផែនទី​ ដែល​តម្កល់ ​នៅ​អង្គការ​ សហប្រជាជាតិ។​


ថ្លែងនៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ពិសេស​ ដែល​មាន​រយៈពេល​ជាង​២ម៉ោង​ ដោយ​មាន​ការ​ចូលរួម​ពី​តំណាង​រាស្រ្ត​គណបក្ស​ជំទាស់ពីរ​រូប​គឺ​លោក​ រៀល ខេមរិន្ទ ​និង​លោក អ៊ុំ សំអាន​ ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ព្រំដែន​នា​ខេត្ត​ស្វាយរៀង កាល​ពី​សប្តាហ៍​មុន​ផង​ដែរ​ លោក​ វ៉ា គឹមហុង​ បាន​បង្ហាញ​ផែនទីដែល​គណៈ​កម្មការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា​បាន​ ប្រើប្រាស់​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាមជា​លើក​ដំបូង​បង្អស់។​

មន្រ្តី​ជំនាញ​នៃ​គណៈកម្មការ​ព្រំដែន​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​ ​បង្ហាញ​ទីតាំង​នៃ​តំបន់​ដែល​មាន​ការផ្ទុះ ​អំពើ​ហិង្សា​ក្បែរព្រំដែន​កម្ពុជា​និង​វៀតណាម​ក្នុង​ខេត្ត​ស្វាយរៀង​កាល​ពី​ថ្ងៃ​អាទិត្យសប្តាហ៍​មុន​ នៅ​ក្នុងសន្និសីទ​កាសែត​ដែល​បង្ហាញផែនទី​ដែលប្រើ​បោះ​សម្រាប់​បង្គោល​ព្រំដែន​ នៅ​ឯ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​កក្កដា​ ឆ្នាំ​២០១៥​។ ​(នៅ​ វណ្ណារិន​/VOA​)​
មន្រ្តី ​ជំនាញ​នៃ​គណៈកម្មការ​ព្រំដែន​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​ ​បង្ហាញ​ទីតាំង​នៃ​តំបន់​ដែល​មាន​ការផ្ទុះ ​អំពើ​ហិង្សា​ក្បែរព្រំដែន​កម្ពុជា​និង​វៀតណាម​ក្នុង​ខេត្ត​ស្វាយរៀង​កាល​ពី ​ថ្ងៃ​អាទិត្យសប្តាហ៍​មុន​ នៅ​ក្នុងសន្និសីទ​កាសែត​ដែល​បង្ហាញផែនទី​ដែលប្រើ​បោះ​សម្រាប់​បង្គោល​ ព្រំដែន​ នៅ​ឯ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​កក្កដា​ ឆ្នាំ​២០១៥​។ ​(នៅ​ វណ្ណារិន​/VOA​)​
លោក​ បាន​លើក​ឡើង​ ថា, ​ផែនទី​ ដែល​កម្ពុជា​ កំពុង​ប្រើ​ប្រាស់​ គឺ​បាន​បន្សល់ទុក​ពី​សម័យ​សង្គម​រាស្ត្រ​និយម​របស់​ព្រះ​បរម​រតនកោដ្ឋ​ នរោត្តម​ សីហនុ​ ​ដែល​បាន​តម្កល់​ទុក​នៅ​ក្នុង​អតីត​វិទ្យាស្ថាន​ជាតិ​ភូមិសាស្ត្រ ​ដែល​មាន​២៦​កំណាត់ដូចគ្នា​នឹង​ផែន​ទី​ដែល​បាន​តម្កល់​ទុក​នៅ​អង្គការ​សហ​ ប្រជាជាតិ​នោះ។ ​លោក​ក៏​បាន​បញ្ជាក់​ថា​ គណៈ​កម្មការ​របស់​លោក​ក៏​បាន​ថត​ចម្លង​ផែន​ទី​ដែល​តម្កល់​នៅ​អង្គការសហ​ ប្រជាជាតិ​ផង​ដែរ ​ដើម្បី​ផ្ទៀង​ផ្ទាត់​ក្នុង​ដំណើរ​ការ​បោះ​បង្គោល​ព្រំដែន​ជា​មួយ​ប្រទេស​ វៀតណាម។​

«មិនមែន​ថា​ យើង​មិន​មាន​ទេ។​ យើង​មាន​ គ្រាន់​តែ​ថា​ យើង​ចង់​ទុក​កិច្ចការ​ហ្នឹង​ឲ្យ​យើង​ធ្វើ​ទៅ​តាម​ផែនទី​ ដែល​យើង​មាន។ ​នៅ​ក្នុង​ហ្នឹង​ ​យើង​ដឹង​ថា ​ផែនទី​២៦ផ្ទាំ​របស់​ក្រុម​ប្រឹក្សាឥណ្ឌូចិន​ហ្នឹង ​វា​អត់​ខុស​គ្នា​ទេ ​ព្រោះ​យើង​បាន​មើល​ទាំង​ផែនទី​ភូមិ​សាស្ត្រ​កម្ពុជា​ និង​ឥណ្ឌូចិន​ បន្ទាប់​ពី​យើង​បាន​ឯករាជ្យ​ ឬ​ក៏​ជំនាន់​បារាំង។​ ជំនាន់​បារាំង​ក៏​បោះ​ពុម្ព​នៅ​យើង​នឹង​ឯង​ គ្រាន់​តែ​ថា ​edition​ Cambodge edition​ Laos​ ឬ ​edition​ ឥណ្ឌូចិន។ ​វា​មាន​បី ​editions ​តែ​វា​ដូចគ្នា​នោះ​ទេ»
 
លោក វ៉ា គឹមហុង​ ប្រធាន​គណៈ​កម្មការចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​ បាន​លើ​កឡើង​ដដែលៗ​ថា​ កម្ពុជា​មិន​មាន​ការ​បាត់បង់​ទឹកដី​អ្វី​នោះ​ទេ​ បើ​ទោះ​ជា​មាន​ក្តី​បារម្ភ និង​កំណត់ទូត​ជា​ច្រើន​លើក​តវ៉ា​នឹង​ការ​ជីក​ស្រះ​ ប៉ុសិ៍្ត​យាម​ និង​សណ្តាញ​ធារាសាស្ត្រ​ពី​សំណាក់​ភាគី​វៀតណាម​នោះ​ក៏​ដោយ។​

«អា​នឹង​គឺ​វា​ត្រឹម​ត្រូវ​ទាំង​អស់​ អត់​មាន​បាត់​នោះ​ទេ។ បាត់​ទៅ​ឯណា? ​តែ​គឺ​គ្រាន់​តែ​គេ​រំលោភ​កិច្ច​ព្រម​ព្រៀង​ហ្នឹង។​ យើង​មាន​ឧទាហរណ៍​ច្រើន​ណាស់​ ដូច​បញ្ហាព្រំដែន​ជា​មួយ​ថៃ​អញ្ចឹង»
 
សន្និសីទ​ពិសេស​ដើម្បី​បង្ហាញ​ផែនទី​នេះ​បាន​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ ប៉ុណ្ណោះ​ ក្រោយ​ពេល​ដែល​គណបក្ស​ជំទាស់​បាន​លើក​ឡើង​ពី​ការ​បាត់បង់​ទឹក​ដី​កម្ពុជា​ និង​ភាព​មិន​ប្រក្រតី​ជុំវិញ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម។

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​១០​នាក់​បាន​រង​របួស ​បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុមអ្នក​តំណាង​រាស្រ្ត​មក​ពី​ គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ព្យាយាម​ទៅ​ពិនិត្យ​មើល​ចំណុច​ព្រំដែន​ដែល​សង្ស័យ​ថា ​មាន​ភាពមិន​ប្រក្រតី​នោះ។​ ប៉ុន្តែ​ត្រូវ​បាន​រារាំង​ដោយ​ឆ្មាំ​ព្រំដែន ​និង​ពលរដ្ឋ​វៀតណាម​ប្រដាប់​ដោយ​ដំបង​ និង​កាំភ្លើង AK-47។​

ការ​ធ្វើ​សន្និសីទ​ព័ត៌មាន​បង្ហាញ​ផែនទី​ជាចំហ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ បាន​ប្រែ​ទៅ​ជាមា​នសភាព​តានតឹង​ និង​រឹតត្បិត​ ​បន្ទាប់​ពី​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់ប្រចាំ​ខេត្ត​ស្វាយរៀង​ គឺ​លោក​ រៀល ខេមរិន្ទ្រ​ បាន​លើក​ការ​ព្រួយ​បារម្ភ​បាត់បង់​ទឹក​ដី​កម្ពុជា​ ​និង​បាន​លើក​ពី​អំពើ​ហិង្សា​មកលើ​រូប​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​នោះ។

លោក ​និយាយ​ថា៖ ​«ខណៈ​ពេល​ដែល​លោក​ ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ បាន​អះអាង​ថា​ តំបន់​នោះ​គឺ​នៅ​ជា​តំបន់​ប្រទាញ​ប្រទង់​នៅ​ឡើយ​ ចុះ​ហេតុ​អី​បាន​ជា​ទាហាន​យួន​ ប្រជាជន​យួន​មក​វាយ​ខ្មែរ​នៅ​តំបន់​ខ្មែរ​កាន់​កាប់»

លោក​ វ៉ា គឹមហុង​ ទទួស​ស្គាល់​ថា ​វៀតណាម​បាន​ធ្វើ​ស្រែ​លើ​ទឹក​ដី​កម្ពុជា ក៏​ប៉ុន្តែ​តំបន់​នោះ​នៅ​មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ​នោះ​ទេ។​ លោក​បាន​ហៅ​ការ​លើក​រឿង​ព្រំដែន​របស់​គណបក្ស​ជំទាស់​ថា ​ជា​ការ​កេង​ចំណេញ​នយោបាយ​ និង​ប្រជាប្រិយ​ភាព​របស់​ខ្លួន។​

«អត់​ មាន​ទេ។​  យើង​ កំពុង​ចរចា។  ក៏​ប៉ុន្តែ​ កន្លែង​នេះ,​ យើង​ ដឹង​ថា, ​វៀតណាម​ បាន​ធ្វើ​ស្រែ ចូល​ដី​យើង,​ ធ្វើ​ យូរ​ហើយ។ ​ តាម​គោល​ការណ៍​ ថ្ងៃ​ទី១៧ ​មករា ឆ្នាំ​១៩៩៥,​ អ្នក​ណា ​ធ្វើ​នៅ​ ទី​ណា​ គឺ​ នៅ​ទី​ហ្នឹង;​ អត់ មាន​ទៅ ​ឲ្យ​គេ​ នោះ​ទេ​ លើក​លែង​តែ​ យើង​ បោះ​បង្គោល ខណ្ឌ​ព្រំសីមា​រួច,​ ​ធ្វើ​បែបបទ​ បចេ្ចកទេស​ហើយ​ ទើប​ គេ​ ប្រគល់​ដី​ នឹង​មក ឲ្យ​យើង​វិញ»

លោក​ អ៊ុំ​ សំអាត​ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ សួរ​ដេញ​ដោល​អំពី​បញ្ហា​ព្រំដែន​ នៅ​ក្នុង​សន្និសីទ​កាសែត​ដែល​បង្ហាញផែនទី​ដែលប្រើ​បោះ​សម្រាប់​បង្គោល​ព្រំដែន​ នៅ​ឯ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​កក្កដា​ ឆ្នាំ​២០១៥។ (នៅ​ វណ្ណារិន/VOA​)​
លោក ​ អ៊ុំ​ សំអាត​ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ សួរ​ដេញ​ដោល​អំពី​បញ្ហា​ព្រំដែន​ នៅ​ក្នុង​សន្និសីទ​កាសែត​ដែល​បង្ហាញផែនទី​ដែលប្រើ​បោះ​សម្រាប់​បង្គោល​ ព្រំដែន​ នៅ​ឯ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​កក្កដា​ ឆ្នាំ​២០១៥។ (នៅ​ វណ្ណារិន/VOA​)​
បើ ​ទោះ​ជា ​មាន​ការ ​បក​ស្រាយ​ យ៉ាង​នេះ​ ក៏​ដោយ​ ក៏​លោក ​អ៊ុំ សំអាន ​តំណាង​រាស្រ្ត​ គណបក្ស​ សង្គ្រោះ​ជាតិ​ នៅ​តែ​ មានក្តី​សង្ស័យ​ ចំពោះ​ បញ្ហា​ព្រំដែន ​ដដែល។​  ក្រោយ​ពី​ សន្និសីទ​ព័ត៌មាន​នោះ,​ លោក​ បាន​ប្រាប់​ អ្នក​សារព័ត៌​មាន​ ថា, លោក​ នៅ​តែ​ មាន​ការ​សង្ស័យ ​និង​ឃើញ​ ចំណុច​ មិន​ប្រក្រតី ជា​ច្រើន​ លើ​ផែនទី​ ដែល​បាន​ បង្ហាញ​នោះ។

«ខ្ញុំ​ បាន​កត់​សម្គាល់​ ពីរ​ចំណុច គឺ​ ផែនទី​ ដែល​យួន ​គូស​ នា​ឆ្នាំ១៩៨៤​ ដល់​ឆ្នាំ​១៩៨៥​ ទើប​ យួន ​ធ្វើ​សន្ធិ​សញ្ញា ​ឆ្នាំ១៩៨៥, ហើយ​ មក​ដល់ ​ឆ្នាំ២០០៥​ហ្នឹង​ ទើប​ រដ្ឋ​សភា​ ធ្វើ​សេចក្តី​ អនុម័ត​ លើ​សន្ធិ​សញ្ញា ​បន្ថែម​ឆ្នាំ​២០០៥»​  នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ អ៊ុំ សំអាន ​មុន​ពេល​ក្រុម​សន្តិសុខ​នៃ​ទីស្តី​ការ​គណៈ​រដ្ន​មន្ត្រី​ធ្វើ​ការ​បណ្តេញ​ អ្នក​យក​ព័ត៌មាន​ និង​ហាម​ឃាត់​មិន​ឲ្យ​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ជំទាស់​ផ្តល់​កិច្ច​ សម្ភាសន៍ដល់​អ្នក​យក​ព័ត៌មាន​នោះ។

នេះ​គឺ​ជា​លើក​ទី​ពីរ​ហើយ​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ជាប់​គ្នា​ ដែល​មន្ត្រី​គណបក្ស​កាន់ អំណាចធ្វើ​ការ​បណ្តេញ​តំណាង​រាស្រ្ត​របស់​គណបក្ស​ជំទាស់​ចេញ​ពី​ស្ថាប័ន​ សាធារណៈ​ និង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្តល់​បទ​បទ​សម្ភាសន៍៕​



No comments:

Post a Comment