សង្គមស៊ីវិល ជាង៥០ មិនពេញចិត្ត នឹងសម្ដី លោក ហ៊ុន សែន ដែលហៅស្រី ថា ញី នៅទីសាធារណៈ
RFA / វិទ្យុ អាស៊ី សេរី | ៣ សីហា ២០១៥
អង្គការសង្គមស៊ីវិលជាង៥០ស្ថាប័ន នឹងចេញសេចក្ដីថ្លែងការណ៍រួមមួយសម្ដែងការមិនពេញចិត្ត នឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះការប្រើពាក្យសំដីមិនសមរម្យលើស្រ្តីដែលលោក ហៅស្ត្រីម្នាក់ថា មីស្រី ហៅថា ញីជាដើម។ សេចក្ដីថ្លែងការណ៍នោះ នឹងផ្សាយជាសាធារណៈ នៅរសៀលម៉ោង២ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៥។
នាយកប្រតិបត្តិ អង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជានិងជាអគ្គលេខាធិការដ្ឋាន នៃបណ្តាញយេនឌ័រ និងអភិវឌ្ឍន៍ហៅកាត់ GAD/ C អ្នកស្រី រស់ សុភាព ឲ្យដឹងថា សេចក្ដីថ្លែងការណ៍នេះ អាចដាស់តឿនឲ្យលោក ហ៊ុន សែន ពិចារណាទៅលើការប្រើពាក្យសំដីរបស់ខ្លួន ក្នុងនាមជាមេដឹកនាំរដ្ឋ។ អ្នកស្រីបន្តថា ពាក្យពេចន៍របស់លោកនាយករដ្ឋមន្រ្តី ធ្វើឲ្យប៉ះពាល់ខ្លាំងទៅលើស្ត្រីទូទៅ បើទោះជាលោកប្រមាថស្ត្រីតែម្នាក់ក៏ដោយ ហើយស្ត្រីម្នាក់នោះ មានឋានៈជាអ្វីក៏ដោយ ព្រោះលោកថ្លែងជាសាធារណៈ និងក្នុងតួនាទីលោកជានាយករដ្ឋមន្ត្រី។
ពាក្យ «ញី» ក្នុងវចនានុក្រមសម្ដេចសង្ឃរាជជួន ណាត ពន្យល់ថា៖ «ដែលមានភេទជាស្រី ប្រើចំពោះតែសត្វតិរច្ឆាន និងឈើខ្លះ ឧទាហរណ៍ គោញី ឬត្នោតញី។»
កាលពីថ្ងៃទី០៣ ខែសីហា ប្រមុខរដ្ឋាភិបាលកម្ពុជា និយាយក្នុងពេលដែលខ្លួនជានាយករដ្ឋមន្រ្តី ពេញៗមាត់នៅទីសាធារណៈថា នារីម្នាក់នោះអាក្រក់ហួសហេតុ ដែលធ្វើឲ្យលោក ហៅថា មីស្រី ឬហៅថាញី។ លោកលើកឡើងថា ក្នុងចំណោមអ្នកប្រើហិង្សាលើកងសន្តិសុខរបស់សាលា រាជធានីភ្នំពេញ នារីម្នាក់នោះ ទាត់ធាក់លើសន្តិសុខដែលកំពុងដេកដួលរងរបួសធ្ងន់។
AH Chor Hun Sen is still Ah Chor and Ah Yuon's slave until he goes to Hell!!
ReplyDeleteThis asshole Hun Sen is incorrigible.