Paris Peace Accords 23 Oct. 1991

Wednesday, August 26, 2015

[Vietnamization] រដ្ឋាភិបាល​ កម្ពុជា ​ថ្លែង​អំណរ​គុណ​ ចក្រភព​អង់គ្លេស​ ដែល​នឹង​សហការ ​ឲ្យ​ខ្ចី​ផែនទី | Khmer govt thanks UK that it will cooperate in lending maps

រដ្ឋាភិបាល​ កម្ពុជា ​ថ្លែង​អំណរ​គុណ​ ចក្រភព​អង់គ្លេស​ ដែល​នឹង​សហការ ​ឲ្យ​ខ្ចី​ផែនទី

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៥ សីហា ២០១៥

រាជបណ្ឌិត្យសភា​បង្ហាញ​ផែនទី ៦២០
ក្រុម​ស្រាវជ្រាវ​បញ្ហា​ព្រំដែន នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បង្ហាញ​ផែនទី​ដែល​បាន​ពី​ភាគី​ពាក់ព័ន្ធ​ដល់​អ្នក​សារព័ត៌មាន នា​រាជបណ្ឌិត្យសភា​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Tin Zakariya

រដ្ឋាភិបាល​ កម្ពុជា បាន​ផ្ញើ​លិខិត ថ្លែង​អំណរ​គុណ ​ដល់​នាយក​ រដ្ឋមន្ត្រី​ នៃ​ចក្រភព​ អង់គ្លេស ដែល​បាន​ ឆ្លើយ​តប​ ថា នឹង​ផ្ដល់​ កិច្ច​សហការ ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ ​ខ្ចី​ផែនទី​ មក​ប្រើប្រាស់ ដើម្បី​ ផ្ទៀងផ្ទាត់​ បញ្ជាក់​ ពី​ភាព​ប្រក្រតី​ សម្រាប់ ​កំណត់​ព្រំដែន​ ជាមួយ​  ប្រទេស ​ជិត​ខាង។

នៅ​ក្នុង​លិខិត​ដែល​ចេញ​ផ្សាយ​ដោយ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្ងៃ​ទី​២៤ សីហា ថា នាយក​រដ្ឋមន្ត្រី​នៃ​ចក្រភព​អង់គ្លេស លោក ដេវីដ ខាម៉ឺរូន (David Cameron) បាន​ផ្ដល់​កិច្ច​សហការ​ក្នុង​ការ​ស្វះស្វែង​រក​ផែនទី​ប្រទេស​កម្ពុជា តាម​ការ​ស្នើសុំ​របស់​រដ្ឋាភិបាល។ ថ្វីត្បិតតែ​មាន​ការ​បញ្ជាក់​ពី​នាយក​រដ្ឋមន្ត្រី​នៃ​ចក្រភព​អង់គ្លេស ថា​នឹង​ស្វែងរក​ផែនទី​តាម​ការ​ស្នើសុំ​នោះ មិន​ត្រូវ​បាន​រក​ឃើញ​ក៏​ពិត​មែន ក៏ប៉ុន្តែ​ទន្ទឹម​នឹង​គ្នា​នេះ ក្នុង​ចំណោម​ផែនទី​ទាំង​បី​បោះពុម្ព​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន ដែល​នាយក​រដ្ឋមន្ត្រី​នៃ​ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​ថា មាន​នៅ​ក្នុង ប្រ៊ីតធីស ឡាយប្រារី (British Library) សម្រាប់​សាធារណជន​នោះ អាច​នឹង​មាន​ផែនទី​មួយ​ចំនួន​ដែល​មាន​ប្រយោជន៍​សម្រាប់​ការងារ​ផ្ទៀងផ្ទាត់​ ផែនទី​របស់​រដ្ឋាភិបាល​កម្ពុជា។

រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​លិខិត​ស្នើសុំ​ខ្ចី​ផែនទី​ពី​ប្រទេស​មហា​អំណាច​ទាំង​៣ គឺ​សហរដ្ឋ​អាមេរិក ប្រទេស​បារាំង ប្រទេស​អង់គ្លេស នៅ​អំឡុង​ពេល​ដែល​ខ្លួន​បាន​ខ្ចី​ផែនទី​ពី​អង្គការ​សហប្រជាជាតិ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៥។

នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា រដ្ឋាភិបាល​កម្ពុជា នឹង​ប្រគល់​ផែនទី​ទាំង ១៨​ផ្ទាំង ជូន​មន្ត្រី​អង្គការ​សហប្រជាជាតិ​វិញ ក្រោយ​ពី​ខ្លួន​បាន​ខ្ចី​យក​មក​ផ្ទៀងផ្ទាត់​រួច​រាល់​ហើយ​នោះ៕



No comments:

Post a Comment