លោក គង់ គាំ៖ បើ លោក ហុង សុខហួរ ផ្សព្វផ្សាយ ឯកសារ មិនត្រឹមត្រូវ អាចកែតម្រូវ ឡើងវិញ
RFA / វិទ្យុ អាស៊ី សេរី | ១៣ សីហា ២០១៥
ប្រធាន គណបក្ស និងជាប្រធាន ក្រុមសមាជិក ព្រឹទ្ធសភា នៃបក្សសម រង្ស៊ី លោក គង់ គាំ ច្រានចោល ការចោទប្រកាន់ របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា, លោក ហុង សុខហួរ មានទោស ក្បត់ជាតិ ដោយសារ ក្លែងឯកសារ សាធារណៈ។
លិខិត របស់លោក គង់ គាំ ចុះថ្ងៃ ទី១៣ សីហា បង្ហាញថា ការប្រើប្រាស់ ឯកសារ មិនផ្លូវការ និងការបកស្រាយ របស់ សមាជិក ព្រឹទ្ធសភា បក្សសម រង្ស៊ី លោក ហុង សុខហួរ មិនមែន ជាអំពើ ក្បត់ជាតិ ដូចការ ចោទប្រកាន់ របស់លោក ហ៊ុន សែន ទេ។
លោក គង់ គាំ បន្តថា, ការប្រើប្រាស់ ឯកសារ និងការបកស្រាយ មិនត្រឹមត្រូវ លោក ហុង សុខហួរ អាចធ្វើការ កែតម្រូវ ជូនសាធារណៈ ឡើងវិញបាន។
ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតនៅវិទ្យាស្ថានជាតិអប់រំ កាលពីព្រឹកមិញ លោក ហ៊ុន សែន បានបញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួន លោក ហុង សុខហួរ ដោយលោក ហ៊ុន សែន ចោទប្រកាន់ថា ការក្លែងឯកសារសន្ធិសញ្ញា សន្តិសុខ មិត្តភាព និងសហប្រតិបត្តិការកម្ពុជា-វៀតណាម ដោយលោក ហុង សុខហួរ ជាអំពើក្បត់ជាតិ ក្នុងរូបភាពបម្រើនយោបាយប្រជាភិថុត បោកប្រាស់ និងនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ ស្ថិរភាពនយោបាយ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។
ស្រដៀងគ្នានោះដែរ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ចាត់ទុកថា ការចាប់ខ្លួនសមាជិកព្រឹទ្ធសភាមិនគួរធ្វើឡើយ ដោយលោកបន្តថា រដ្ឋាភិបាលគួរណែនាំ និងស្នើឲ្យកែតម្រូវឡើងវិញ បើរកឃើញថា ឯកសារដែលលោក ហុង សុខហួរ ផ្សព្វផ្សាយនោះជាឯកសារក្លែងក្លាយក្ដី ព្រោះថាការផ្សព្វផ្សាយនេះ មិនបានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិឡើយ៕
Cambodian Leader Orders Arrest of Opposition Senator
ReplyDeleteWhere is the COD [Culture of Dialogue]? Is there anything new about HUN SEN? No! When the going gets tough, the tough resorts to his 'White Woods hotel's doctrine'.
គ្មានអ្វីប្លែកទេ។ ដល់ពេលទាល់ច្រក លោក ហ៊ុនសែន យក លទ្ធិ ព្រៃ ស មកអនុវត្ត [ប្រើ]!។
Rien de nouveau pour HUN SEN: recourir à sa doctrine d'hôtel de la 'Forêt blanche' au moment de désespoir!