លោក អ៊ុំ សំអាន៖ ផែនទី រដ្ឋាភិបាល ផ្ទៀងជាមួយ អ.ស.ប. មិនមែន ជាផែនទីផ្លូវការ
RFA / វិទ្យុ អាស៊ី សេរី | ២២ សីហា ២០១៥

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន (អាវខ្មៅ)
សួរអំពីផែនទីដែលមន្ត្រីរដ្ឋាភិបាលបង្ហាញនាទីស្ដីការគណៈរដ្ឋមន្ត្រី
នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥។
RFA/Rann Samnang
តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ ដែលតែងតែ រិះគន់ បញ្ហាព្រំដែន កម្ពុជា-វៀតណាម ឥតសំចៃមាត់នោះ អះអាង ថា, ផែនទី ដែលរដ្ឋាភិបាល ទើបផ្ទៀងផ្ទាត់ ជាមួយ អង្គការ សហប្រជាជាតិ នោះ គឺ មិនមែន ជាផែនទី ផ្លូវការ នោះទេ។
លោក អ៊ុំ សំអាន ថា, ផែនទី ដែលអាចយក ផ្លូវការបាន គឺ ផែនទី ដែលសម្ដេចព្រះ នរោត្ដម សីហនុ យកទៅតម្កល់ នៅអង្គការ សហប្រជាជាតិ កាលពីឆ្នាំ ១៩៦៤។ លោក ថា, ការគំរាម របស់ លោក ហ៊ុន សែន មិនឲ្យមាន ការរិះគន់ រដ្ឋាភិបាល ពាក់ព័ន្ធ នឹងបញ្ហា ផែនទី គឺ ជាការចាប់បង្ខំ អ្នកហ៊ានរិះគន់ ឲ្យទទួលស្គាល់ ផែនទី ដែលរដ្ឋាភិបាល ប្រើបច្ចុប្បន្ន និងទទួលស្គាល់ ការបោះបង្គោល ព្រំដែន ៨០% ថា គឺជាការត្រឹមត្រូវ។
សូមស្ដាប់បទសម្ភាសន៍របស់លោក ជី វិតា ជាមួយលោក អ៊ុំ សំអាន៖
No comments:
Post a Comment