Paris Peace Accords 23 Oct. 1991

Friday, August 14, 2015

[Vietnamization] លោក សុខ ទូច អះអាង ​ថា, ​ផែនទី ​របស់​ បក្ស​សង្គ្រោះជាតិ​ មិន​អាច​ យក​ ជា​ការ​បាន | Sok Touch says maps provided by CNRP cannot be considered official

លោក សុខ ទូច អះអាង ​ថា, ​ផែនទី ​របស់​ បក្ស​សង្គ្រោះជាតិ​ មិន​អាច​ យក​ ជា​ការ​បាន

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៤ សីហា ២០១៥

​ផ្ទៀងផ្ទាត់​ផែនទី ​ក្រុម​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា​ ៦២០
សន្និសីទ​ផ្ទៀងផ្ទាត់​ផែនទី​ពី​ភាគី​ពាក់ព័ន្ធ រៀបចំ​ដោយ​ក្រុម​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា និង​មាន​ការ​ចូលរួម​ពី​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា បក្ស​សង្គ្រោះជាតិ និង​សាធារណជន​ទូទៅ នៅ​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Yeang Socheametta

ប្រធាន​ ក្រុម​ស្រាវជ្រាវ​ នៃ​រាជបណ្ឌិត្យ សភា​ កម្ពុជា លោក​បណ្ឌិត សុខ ទូច អះអាង​ថា​, ផែនទី ​របស់ ​គណបក្ស​ សង្គ្រោះជាតិ ដែល​យក​មក​ ផ្ទៀងផ្ទាត់​នេះ មិន​អាច​ យក ​ជា​ការ​បាន​ទេ ព្រោះ​ ផែនទី​នេះ ​មាន​តែ​ ២៤​ផ្ទាំង។

ការ​អះអាង​របស់​លោក​បណ្ឌិត សុខ ទូច ធ្វើ​ឡើង​ក្នុង​សន្និសីទ​ផ្ទៀងផ្ទាត់​ផែនទី​ពី​ភាគី​ពាក់ព័ន្ធ នៅ​ថ្ងៃ​ទី​១៤ សីហា ដោយ​លោក​បន្ត​ថា ផែនទី​រដ្ឋាភិបាល​ប្រើប្រាស់​បច្ចុប្បន្ន​មាន​២៦​ផ្ទាំង។
យ៉ាង​ណា​ក៏​ដោយ បណ្ឌិត សុខ ទូច ស្នើ​ឲ្យ​បក្ស​សង្គ្រោះជាតិ រក​ផែនទី​ពីរ​ផ្ទាំង​ទៀត ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​រដ្ឋាភិបាល។ ប៉ុន្តែ​លោក​បញ្ជាក់​ថា ផែនទី​២៤​ផ្ទាំង​របស់​បក្ស​សង្គ្រោះជាតិ និង​រដ្ឋាភិបាល គឺ​ដូចគ្នា ហើយ​ពេល​បក្ស​សង្រ្គោះជាតិ​មាន​ផែនទី​គ្រប់​ដូច​រដ្ឋាភិបាល លោក​និង​ក្រុម​ស្រាវជ្រាវ នឹង​ចុះ​ពិនិត្យ​ស្ថានភាព​បោះ​បង្គោល​ជាក់ស្ដែង​ជាមួយ​ប្រទេស​ជិត​ខាង​តែ​ ម្ដង។
ចំណែក​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្រ្គោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ ឆ្លើយ​តប​ថា លោក​នឹង​រក​ផែនទី​ពីរ​ផ្ទាំង​ទៀត​ប្រគល់​ជូន​រាជបណ្ឌិត្យសភា តែ​មិន​ទាន់​កំណត់​ពេល​ណា​នៅ​ឡើយ​ទេ។

កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ក្រុម​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បង្ហាញ​លទ្ធផល​នៃ​ការ​ផ្ទៀងផ្ទាត់​ផែនទី​ទាំង​៤​ប្រភព គឺ​ពី​រដ្ឋាភិបាល បក្ស​សង្គ្រោះជាតិ បណ្ណាល័យ​សហរដ្ឋអាមេរិក និង​បណ្ណាល័យ​បារាំង ថា​ជា​ផែនទី​ដូចគ្នា ដោយ​បោះពុម្ព​ដោយ​ក្រុម​ឥណ្ឌូចិន ដែល​មាន​លេខ​សម្គាល់ W(២២០)។




No comments:

Post a Comment