លោក វ៉ា គឹមហុង៖ ផែនទី យូអិន និងផែនទី ដែលរាជរដ្ឋាភិបាល ប្រើសព្វថ្ងៃ គឺដូចគ្នា
RFA / វិទ្យុ អាស៊ី សេរី | ១៨ សីហា ២០១៥
ការផ្ទៀងផ្ទាត់ ផែនទី ពីអង្គការ សហប្រជាជាតិ (UN)
និងផែនទី ដែលរាជរដ្ឋាភិបាល ប្រើប្រាស់ នាពេលបច្ចុប្បន្ន បង្ហាញថា,
ជាផែនទី តែមួយ។ នេះ បើ យោងតាម ការអះអាង របស់លោក វ៉ា គឹមហុង
ប្រធាន គណៈកម្មាធិការ ព្រំដែន កម្ពុជា។
យ៉ាងណាក៏ដោយ អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ ទទួលបន្ទុកអគ្គលេខាធិការ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន អ្នកស្រី
កុយ ពិសី ធ្លាប់បានអះអាងប្រាប់វិទ្យុអាស៊ីសេរីថា
ផែនទីពីអង្គការសហប្រជាជាតិទាំង១៨ផ្ទាំងនេះ
ជាផែនទីដែលកម្ពុជាបានដាក់ពាក្យប្ដឹង ទៅអង្គការសហប្រជាជាតិ
ពីរឿងដែលសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកចូលក្នុងទឹកដីកម្ពុជា
នាសម័យសង្គ្រាមក្នុងទសវត្ស៦០ និងមិនមែនជាផែនទីដែលសម្ដេច សីហនុ
យកទៅតម្កល់នៅអង្គការសហប្រជាជាតិ កាលពីឆ្នាំ១៩៦៤។
No comments:
Post a Comment