គណបក្ស នយោបាយ ទាំងពីរ ជួបពិភាក្សាគ្នា រឿងសេចក្ដី ព្រាងច្បាប់ បោះឆ្នោត
RFA / វិទ្យុ អាស៊ី សេរី | ២២ កញ្ញា ២០១៥

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង
(ឆ្វេង) និងប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី
ជួបគ្នានាវិមានរដ្ឋសភា នៅល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥។
RFA/Rann Samnang
គណបក្ស នយោបាយ ដែលជាប់ឆ្នោត ទាំងពីរបក្ស គឺ គណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ ជួបពិភាក្សាគ្នា នៅល្ងាច ថ្ងៃពុធ ទី២៣ កញ្ញា នេះ នៅវិមាន រដ្ឋសភា។ ការជួបប្រជុំគ្នា លើកនេះ គណបក្ស នយោបាយ ទាំងពីរនេះ បានជជែក ផ្ដោតលើ សេចក្ដីព្រាងច្បាប់ ស្ដីពី ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ និងវិសោធនកម្ម បទបញ្ជា ផ្ទៃក្នុង រដ្ឋសភា។
សូម ស្ដាប់ លោក ម៉ម មុនីរតន៍ រាយការណ៍ ព័ត៌មាននេះ៖
No comments:
Post a Comment