ពលរដ្ឋ ខ្មែរ នៅបរទេស ធ្វើបាតុកម្ម ទាមទារ ឲ្យលោក ហ៊ុន សែន ចុះចេញ ពីតំណែង
RFA / វិទ្យុ អាស៊ី សេរី | ២៦ កញ្ញា ២០១៥
ពលរដ្ឋខ្មែរ-អាមេរិកាំងធ្វើបាតុកម្មប្រឆាំងលោក
នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមុខអង្គការសហប្រជាជាតិ ក្នុងបុរីញីវយ៉ក
សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥។ លោក ហ៊ុន សែន
ចូលរួមកិច្ចប្រជុំនៅសហរដ្ឋអាមេរិក ២ថ្ងៃ (២៦-២៧) ខែកញ្ញា។
RFA/Yun Samean
ពលរដ្ឋ ខ្មែរ-អាមេរិកាំង និងខ្មែរ-កាណាដា ជាង ៦០០នាក់ កាលពីព្រឹក ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា បានធ្វើ បាតុកម្ម នៅមុខ វិមាន អង្គការ សហប្រជាជាតិ ក្នុងបុរី ញីវយ៉ក សហរដ្ឋ អាមេរិក ទាមទារ ឲ្យលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញ ពីអំណាច។
លោក ហ៊ុន សែន បានមកដល់ បុរី ញីវយ៉ក តាំងពីថ្ងៃ ព្រហស្បតិ៍ ទី២៤ ខែកញ្ញា ដើម្បី ចូលរួម កិច្ចប្រជុំ អង្គការ សហប្រជាជាតិ ២ថ្ងៃ គឺ ពីថ្ងៃ ទី២៦ ដល់ថ្ងៃ ទី២៧ កញ្ញា ឆ្នាំ២០១៥។
សូម ស្ដាប់ សេចក្ដីរាយការណ៍ ផ្ទាល់ របស់លោក យន់ សាមៀន ដែលបាន ទៅយក ព័ត៌មាន នៅទីកន្លែង ធ្វើបាតុកម្ម ខាងមុខ វិមាន អង្គការ សហប្រជាជាតិ៖
No comments:
Post a Comment