Paris Peace Accords 23 Oct. 1991

Wednesday, September 23, 2015

លោក ហ៊ុន សែន ចោទ​មេ​ដឹក​នាំ​ បក្ស​ប្រឆាំង​ ជា​ថ្មី​ទៀត​ ថា ​នៅ​តែ​ មាន​ភាព ​មិន​ស្មោះ​ត្រង់ | Hun Sen again accuses CNRP leader(s) of still being dishonest

លោក ហ៊ុន សែន ចោទ​មេ​ដឹក​នាំ​ បក្ស​ប្រឆាំង​ ជា​ថ្មី​ទៀត​ ថា ​នៅ​តែ​ មាន​ភាព ​មិន​ស្មោះ​ត្រង់

RFA / ​វិទ្យុ ​អាស៊ី សេរី | ២២ កញ្ញា ២០១៥

 

ហ៊ុន សែន ៦២០
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​ពាណិជ្ជកម្ម នា​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ តុលា ២០១៤។  RFA


លោក​ នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ គណបក្ស ​ប្រជាជន ​កម្ពុជា ប្រតិកម្ម​ ជា​ថ្មី ​ម្ដង​ទៀត​ ទៅ ​នឹង​គណបក្ស​ ប្រឆាំង ដែល​នៅ​តែ​ មាន​ភាព​ មិន​ស្មោះ​ត្រង់ ​ក្នុង​រឿង​ នយោបាយ, ជាពិសេស ​ការ​អនុវត្ត​នូ វ​វប្បធម៌​សន្ទនា​ ជាមួយ​ គណបក្ស ​ប្រជាជន​កម្ពុជា។

ការ​ថ្លែង ​ដូច​នេះ ​របស់ លោក ហ៊ុន សែន ធ្វើ​ឡើង​ នៅ​រសៀល​ ថ្ងៃ​ទី​២២ ខែ​កញ្ញា ថា, មេ​ដឹក​នាំ ​គណបក្ស ​ប្រឆាំង នៅ​តែ​ ប្រើប្រាស់ ​វប្បធម៌​សន្ទនា​ ធ្វើ​ជា​ដើម​ទុន ដើម្បី​ ចំណេញ​ នយោបាយ ​របស់​ខ្លួន។  លើស​ពី​នោះ​ទៀត លោក​ នាយក​រដ្ឋមន្ត្រី ចាត់​ទុក​ គណបក្ស ​ប្រឆាំង​ នៅ​តែ​ ប្រើ​ល្បិច ក្រោម​ហេតុផល​ វប្បធម៌​សន្ទនា​ ថា, ដើម្បី​ ចាប់​ចោរ ​ត្រូវ​ ចូល​ឲ្យ​កៀក​ចោរ។


ពាក់ព័ន្ធ​រឿង​នេះ លោក ហ៊ុន សែន ព្រមាន​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង ត្រូវ​បង្ហាញ​អំពី​រឿង​នេះ ហើយ​បកស្រាយ​ឲ្យ​បាន​ច្បាស់ បើ​មិន​ដូច្នេះ​ទេ លោក​អះអាង​ថា នៅ​មាន​គណបក្ស​ច្រើន​ណាស់​ដែល​អាច​ធ្វើ​ជា​ដៃគូ​សន្ទនា​ជាមួយ​គណបក្ស​ ប្រជាជន​កម្ពុជា មិន​មែន​មាន​តែ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​នេះ​ទេ។




No comments:

Post a Comment