ប្រធាន ក្រុមតំណាងរាស្ត្រ បក្សជាប់ឆ្នោត ទាំងពីរ គ្រោងជួបគ្នា នៅថ្ងៃ ទី១ តុលា
RFA / វិទ្យុ អាស៊ី សេរី | ២៧ កញ្ញា ២០១៥
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង
(ឆ្វេង) និងប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី
ជួបគ្នានាវិមានរដ្ឋសភា នៅល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥។
RFA/Rann Samnang
ប្រធាន ក្រុមតំណាងរាស្ត្រ នៃបក្ស ជាប់ឆ្នោត ទាំងពីរ ក្នុងរដ្ឋសភា គឺ បក្សប្រជាជន កម្ពុជា និងបក្ស សង្គ្រោះជាតិ គ្រោង នឹងជួបគ្នា សាជាថ្មី នៅថ្ងៃ ទី១ តុលា។
សេចក្ដីព័ត៌មាន របស់ អគ្គលេខាធិកា រដ្ឋាន រដ្ឋសភា ចុះថ្ងៃ ទី២៨ កញ្ញា ឲ្យដឹង ថា, ជំនួបនេះ នឹងធ្វើឡើង នាវិមាន រដ្ឋសភា ដើម្បី ពិភាក្សា អំពី ការធ្វើ វិសោធនកម្ម បទបញ្ជា ផ្ទៃក្នុង រដ្ឋសភា។
កាលពីថ្ងៃ ទី២៣ កញ្ញា ប្រធាន ក្រុមតំណាងរាស្ត្រ នៃគណបក្ស ទាំងពីរ គឺ លោក ស ខេង និងលោក សម រង្ស៊ី បានជួបគ្នា ម្ដងហើយ ជុំវិញ ការពិភាក្សា អំពី វិសោធនកម្ម ច្បាប់ សម្រាប់ ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ ក្នុងពេល ខាងមុខ។
No comments:
Post a Comment