អ្នករាយការណ៍ ពិសេស ថ្មី របស់ អង្គការ សហប្រជាជាតិ នឹងធ្វើ ទស្សនកិច្ច នៅកម្ពុជា លើកដំបូង
RFA / វិទ្យុ អាស៊ី សេរី | ១៥ កញ្ញា ២០១៥
អ្នករាយការណ៍ ពិសេស ថ្មី របស់ អង្គការ សហប្រជាជាតិ ទទួលបន្ទុក សិទ្ធិមនុស្ស ប្រចាំកម្ពុជា នឹងមកបំពេញ ទស្សនកិច្ច នៅកម្ពុជា ជាលើកដំបូង ចាប់ពីថ្ងៃ ទី១៦ ដល់ថ្ងៃ ទី២៤ ខែកញ្ញា។
សេចក្ដីថ្លែងការណ៍របស់អង្គការសហប្រជាជាតិ ឲ្យដឹងថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះ អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) នឹងជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកឧបនាយករដ្ឋមន្ត្រី ស ខេង និងសមាជិកជាន់ខ្ពស់របស់រដ្ឋាភិបាលមួយចំនួនទៀត។ ក្រៅពីនោះ អ្នកស្រីក៏គ្រោងជួបជាមួយមន្ត្រីសង្គមស៊ីវិល និងសហគមន៍មូលដ្ឋាននានា ព្រមទាំងក្រុមអង្គការសហប្រជាជាតិប្រចាំប្រទេស និងសហគមន៍ម្ចាស់ជំនួយផងដែរ។ ជំនួបនេះ មានបំណងសន្ទនាក្នុងន័យស្ថាបនាជាមួយរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការបន្តលើកស្ទួយ និងការពារសិទ្ធិមនុស្សនៅកម្ពុជា គឺធ្វើការងារលើកស្ទួយសិទ្ធិមនុស្សបន្តពី លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អតីតអ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលផុតអាណត្តិនោះ។
កាលពីខែមីនា ឆ្នាំ២០១៥ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានតែងតាំងឲ្យ អ្នកស្រី រ៉ូណា ស្ម៊ីត ជាអ្នកធ្វើសេចក្ដីរាយការណ៍ និងផ្ដល់ប្រឹក្សាយោបល់ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
អ្នកស្រី រ៉ូណា ស្ម៊ីត បច្ចុប្បន្នមានវ័យ ៤៥ឆ្នាំ បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកច្បាប់សិទ្ធិមនុស្សអន្តរជាតិ នៅសាកលវិទ្យាល័យស្រ្តាតខ្លៃដ៏ (Strathclyde University) នាទីក្រុងគ្លាសហ្គោ (Glasgow) ប្រទេសស្កុតឡែនដ៏ (Scotland) ចក្រភពអង់គ្លេស ក្នុងឆ្នាំ១៩៩៦។ អ្នកស្រីក៏ជាសាស្ត្រាចារ្យផ្នែកច្បាប់សិទ្ធិមនុស្សអន្តរជាតិ នៅសាកលវិទ្យាល័យណតសាំប្រៀ (Northumbria) ចក្រភពអង់គ្លេស ផងដែរ។
ថ្ងៃបញ្ចប់បេសកកម្មនៅថ្ងៃទី២៤ ខែកញ្ញា អ្នកស្រីនឹងធ្វើសន្និសីទកាសែតមួយនៅការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា៕
As long as this T2P does not require ID like KI and Khmerization, we still can write what we think that are beneficial to Cambodia.
ReplyDeleteJust tell those KI and Khmerization's administrators to lift that stupid ID's requirement which enable ah Kwack Hun Sen and Yuon to round up Khmer Nationalists.
I think hun Sen don't care about UN special reporter at all and He care about is Hanoi boss. what you expect it will be the same as the first one. He report a lot but the leader of UN still shake hand with HUN SEN.
ReplyDelete