ក្រសួង មហាផ្ទៃ សន្យារកមុខ អ្នកគំរាមសម្លាប់ អ្នកស្រី កុយ ពិសី និងលោក សុខ ទូច
RFA / វិទ្យុ អាស៊ី សេរី | ៣១ សីហា ២០១៥
អ្នកស្រី កុយ ពិសី ចាត់ទុកថា ការប៉ុនប៉ងសម្លាប់អ្នកស្រីដោយក្រុមមនុស្សមួយចំនួនមិនស្គាល់ អត្តសញ្ញាណតាមបណ្ដាញសង្គមហ្វេសប៊ុក (Facecbook) គឺជាការប្រមាថអាយុជីវិត និងប៉ះពាល់យ៉ាងខ្លាំងដល់សេចក្ដីថ្លៃថ្នូររបស់អ្នកស្រី។
នេះជាលើកពីរហើយបន្ទាប់លោក សុខ ទូច បណ្ឌិតវិទ្យាសាស្ត្រនយោបាយ និងជាប្រធានក្រុមស្រាវជ្រាវនៃរាជបណ្ឌិត្យសភាផង ត្រូវជនមិនស្គាល់អត្តសញ្ញាដែលប្រើប្រាស់បណ្ដាញសង្គមគំរាមសម្លាប់។
ការគំរាមសម្លាប់នេះ ត្រូវបានអ្នកស្រី កុយ ពិសី អះអាងនៅថ្ងៃទី៣១ ខែសីហា ថា ធ្វើឡើងតាមរយៈការប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ជាច្រើនថ្ងៃមកហើយ ក្រោយពីស្ថានការណ៍ព្រំដែនរវាងកម្ពុជា និងវៀតណាម បានផ្ទុះជាថ្មីឡើងវិញ។
លោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ អះអាងថា ផ្អែកលើបទពិសោធន៍ ការគំរាមសម្លាប់ដែលត្រូវបានប្រកាសឲ្យសាមីខ្លួនបានដឹងជាមុន វាជាមធ្យោបាយល្អជាជាងការមិនឲ្យដំណឹង ប៉ុន្តែសម្លាប់តែម្ដង។ លោក ខៀវ សុភ័គ ប្រៀបធៀបថា មិនខុសពីឆ្កែដែលព្រុស ប៉ុន្តែជាឆ្កែកម្រខាំ។ ហេតុនេះលោកចាត់ទុកថា បញ្ហានេះទំនងជាមានសុវត្ថិភាពជាងការមិនគំរាម។ បើទោះជាបែបណា មន្ត្រីនាំពាក្យរូបនេះអះអាងថា នគរបាលយុត្តិធម៌ ដែលមានភារកិច្ចទទួលខុសត្រូវសន្តិសុខសាធារណៈ នឹងស្វែងរកមុខសញ្ញាអ្នកដែលគំរាមសម្លាប់នេះ ព្រោះវាជាបទល្មើសដែលចាំបាច់ត្រូវចាត់វិធានការ។ លោកបន្តថា «ទោះ ជាយ៉ាងណាក៏ដោយ សមត្ថកិច្ចរបស់យើងនឹងខិតខំធ្វើយ៉ាងណា ដើម្បីស្វែងរកអ្នកដែលប្រើប្រាស់ហ្វេសប៊ុក ឬដែលប្រើប្រាស់អំពើរបៀបហ្នឹង ព្រោះថាអំពើដូចនេះអាចចោទប្រកាន់តាមផ្លូវច្បាប់។ សមត្ថកិច្ចរបស់យើងក៏កំពុងមានវិធានការ។»
ពាក់ព័ន្ធរឿងនេះ អ្នកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ទទួលបន្ទុកអគ្គលេខាធិការនៃ អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ឲ្យដឹងនៅថ្ងៃទី៣១ សីហា ថា អ្នកស្រីនៅមិនទាន់បានដាក់ពាក្យបណ្ដឹងប្រឆាំងការប៉ុនប៉ងសម្លាប់ អ្នកស្រីនៅឡើយទេ។
មន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនរូបនេះ ថ្លែងទៀតថា ខ្លួនបារម្ភពីសុវត្ថិភាព ក្រោយទទួលបានសារគំរាមសម្លាប់ និងប្រើប្រាស់ពាក្យពេចន៍មិនថ្លៃថ្នូរជាហូរហែមកនេះ តាមរយៈការប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក។ អ្នកស្រីបន្តថា «ខ្ញុំ ឥតបានប្ដឹងផ្ដល់អីទេប្អូន គ្រាន់តែការប្រមាថហ្នឹងវាមានពីរ មួយ គឺគាត់ជេរប្រមាថតែម្ដង ប្រើពាក្យអសុរោះដែលខ្ញុំគិតថា គាត់មិនគួរណានិយាយហ្នឹងមកកាន់ខ្ញុំទេ។ ធម្មតាមនុស្សយើងមិនដែលមានគំនុំអីជាមួយគ្នាផង ហើយអ្វីដែលខ្ញុំមានមតិយោបល់កន្លងមកហ្នឹង ខ្ញុំមិនមែនជាអ្នកនយោបាយដែលចេះតែស្រែក ដែលថាយើងមិនបានធ្វើរឿងហ្នឹង។»
ជុំវិញរឿងនេះដែរ កាលពីថ្ងៃទី២៩ ខែសីហា លោកបណ្ឌិត សុខ ទូច ត្រូវបានអ្នកលេងហ្វេសប៊ុក ម្នាក់សរសេរគំរាមសម្លាប់ ដោយចោទប្រកាន់ថា លោកលក់ក្បាលឲ្យវៀតណាម ក្នុងរឿងព្រំដែន។ ការគំរាមសម្លាប់នេះ បានកើតឡើងបន្ទាប់ពីបញ្ហាព្រំដែនរវាងកម្ពុជា-វៀតណាម បានផ្ទុះឡើងជាថ្មីម្ដងទៀត។ ប្រហែលជារឿងនេះហើយមើលទៅ ដែលទំនងបណ្ដាលឲ្យមនុស្សមួយចំនួនមិនពេញចិត្តចំពោះការបកស្រាយរបស់ លោក សុខ ទូច និងអ្នកស្រី កុយ ពិសី ក្នុងរឿងព្រំដែននេះ ហើយជំរុញឲ្យមានការគំរាមដូច្នេះ តាមរយៈការប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមហ្វេសប៊ុក។
លោក អំ សំអាត មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ (LICADHO) បានអំពាវនាវដល់សមត្ថកិច្ចត្រូវចាត់វិធានការរកមុខអ្នកដែល ប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនេះ ដើម្បីរក្សាសុវត្ថិភាពចំពោះអ្នកដែលត្រូវគេគំរាមសម្លាប់។ បើទោះជាបែបណា លោក អំ សំអាត បង្ហាញក្តីកង្វល់ថា សូមឲ្យស៊ើបអង្កេតដោយផ្អែកលើជំនាញបច្ចេកទេស និងម៉ត់ចត់ ដើម្បីចៀសវាងការដាក់បន្ទុករឿងត្រូវឲ្យក្លាយទៅជាខុសបាន។ លោកបន្តថា «យើងជាសង្គមស៊ីវិល បានន័យថា យើងទទូចឲ្យរដ្ឋាភិបាលចាត់វិធានការដើម្បីធ្វើការស៊ើបអង្កេតទៅលើ ការគំរាមទៅមន្ត្រីរដ្ឋាភិបាលទាំងអស់ ដែលនិយាយទាក់ទងទៅលើផែនទី។ អ៊ីចឹងទៅជាសារយ៉ាងណាក៏ដោយ វាជាគំរាមកំហែង។»
បើទោះជាបែបណា អង្គការសង្គមស៊ីវិលចាត់ទុកថា ស្ថានភាពនៃការសម្លាប់ក្រៅប្រព័ន្ធច្បាប់នៅតែមានកំណើនខ្ពស់នៅ កម្ពុជា។ អង្គការមិនមែនរដ្ឋាភិបាលយល់ឃើញថា មូលហេតុនេះ ដោយសារការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងអាវុធមានភាពធូររលុង ដែលជំរុញឲ្យអ្នកមានលទ្ធភាព ឬកូនមន្ត្រីមានអំណាចមានសិទ្ធិប្រើប្រាស់អាវុធដោយពុំគិតពីទោស នៃការប្រើប្រាស់អាវុធខុសច្បាប់៕
This [slick Willy] SOK TOUCH can make up, fabricate, doctor things up all he wants - nobody in the right mind is going to believe him except his own clique!!!
ReplyDeleteអាជើង ល្អ សុខទូច មួយនេះ អាច ប្រឌឹត ស្រមើលស្រម៉ៃ រឿងរ៉ាវ ដីធ្លី កាំភ្លើង គ្រាប់បែក គ្រប់យ៉ាង។ ក៏ប៉ុន្តែនៅទីបញ្ចប់ គ្មានមនុស្សណាម្នាក់ដែលមានខួរក្បាល ជឿវាទេ។ មានតែបក្សពួករបស់វា ប៉ុណ្ណោះ ដែលជឿវា៕
Ce trou du'c SOK TOUCH peut inventer des histoires ou frabriquer n'importe qu'il veut, mais personne ne le croit sauf son clique...Merci!
P.s. This applies to MS. Koy Pisey as well Are both of them real scholars working to really save Khmer's land? Or are they just political pawns/tool/apparatus for the current Viet-CPP majority regime?
ចយដឹកអុើយ get them Yuon's slave out of our face please?
ReplyDelete