ថ្នាក់ដឹកនាំ បក្សកាន់អំណាច ចេញលិខិត បង្គាប់មជ្ឈដ្ឋាន នានា ឲ្យធ្វើញត្តិ គាំទ្រ រឿងផែនទី
RFA / វិទ្យុ អាស៊ី សេរី | ១១ កញ្ញា ២០១៥
(ចុច ដើម្បីអាន លិខិត ទាំងស្រុង)
លិខិតមួយ របស់ គណបក្ស កាន់អំណាច ចុះថ្ងៃ ទី៩ កញ្ញា ដែលមានបោះត្រា ថា, ជាឯកសារ សម្ងាត់ ត្រូវ បានអ្នកប្រើប្រាស់ បណ្ដាញសង្គម ហ្វេសប៊ុក (Facebook) ចែកចាយគ្នា ជាបន្តបន្ទាប់។ ឯកសារនេះ មានខ្លឹមសារ ណែនាំ ប្រធាន គណៈកម្មាធិការ បក្ស របស់ខ្លួន តាមរាជធានី-ខេត្ត ឲ្យបំផុស មជ្ឈដ្ឋាននានា ធ្វើញត្តិ គាំទ្រ សេចក្ដីថ្លែងការណ៍ របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ដីពី បញ្ហាផែនទី និងព្រំដែន ថ្មីៗនេះ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យ គណបក្សនេះ បញ្ជាក់ថា, នោះ មិនមែន ជាឯកសារ សម្ងាត់ទេ។
លិខិតដែលមានបោះត្រាថា «សម្ងាត់» នោះ ចុះហត្ថលេខាដោយ លោក សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា សរសេរទៅកាន់ប្រធានគណៈកម្មាធិការបក្សនៅគ្រប់រាជធានី-ខេត្ត។ ក្នុងលិខិតនោះ លោក សាយ ឈុំ ណែនាំឲ្យសមាជិកគណបក្សលោក «យកចិត្តទុកដាក់បំផុសបំផុលណែនាំឲ្យមជ្ឈដ្ឋាននានា ធ្វើញត្តិគាំទ្រសេចក្ដីថ្លែងការណ៍របស់ លោក ហ៊ុន សែន ស្ដីពីបញ្ហាផែនទី និងព្រំដែន ដែលធ្វើឡើងកាលពីថ្ងៃទី៨ កញ្ញា។»
ពាក្យថា «មជ្ឈដ្ឋាននានា» ដែល លោក សាយ ឈុំ សរសេរនៅក្នុងលិខិតនោះ គឺសំដៅដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន ព្រះសង្ឃ អាជីវករ កម្មករ កសិករ សិស្សនិស្សិត អង្គការសង្គមស៊ីវិល។ល។
ក្នុងលិខិតដដែលនោះ លោក សាយ ឈុំ ក៏បានណែនាំដល់សមាជិកបក្សរបស់ខ្លួន ឲ្យផ្សព្វផ្សាយញត្តិដែលធ្វើរួចទាំងអស់នៅតាមប្រព័ន្ធផ្សព្វផ្សាយ នានាឲ្យបានទូលំទូលាយ និងត្រូវផ្ញើ ១ច្បាប់ទៅខុទ្ទកាល័យគណៈកម្មាធិការកណ្ដាលឲ្យបានឆាប់ ដើម្បីខុទ្ទកាល័យជួយផ្សព្វផ្សាយបន្តទៀត។
យ៉ាងណាក៏ដោយ លិខិតដែលមានត្រាថា «សម្ងាត់» នោះ ត្រូវបានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១១ កញ្ញា ថា វាមិនមែនជាឯកសារសម្ងាត់នោះទេ។ លោកថា ប្រហែលជាអ្នកបោះត្រាមានការភ័ន្តច្រឡំ។
អ្នកនាំពាក្យរូបនេះ ក៏បដិសេធដែរថា លិខិតនោះមិនមានចរិតបង្គាប់បញ្ជាមន្ត្រីក្រោមឱវាទ ឲ្យធ្វើញត្តិគាំទ្រប្រសាសន៍លោកនាយករដ្ឋមន្ត្រី ពីរឿងផែនទី និងព្រំដែនដ៏ចម្រូងចម្រាសនោះឡើយ។
ការលេចចេញនូវលិខិតដែលមានត្រា «សម្ងាត់» នេះ កើតឡើងបន្ទាប់ពីគេសង្កេតឃើញមានញត្តិគាំទ្រជាហូរហែ ធ្វើឡើងដោយស្ថាប័នរដ្ឋ និងបុគ្គលមន្ត្រីរាជការជាច្រើន។ ស្ថាប័នរដ្ឋ ដែលបានធ្វើញត្តិគាំទ្រទាំងនោះ មានដូចជា រដ្ឋសភា ទីស្ដីការគណៈរដ្ឋមន្ត្រី អាជ្ញាធរសវនកម្មជាតិ ក្រសួងការបរទេស និងក្រសួងស្ថាប័នរដ្ឋជាច្រើនទៀត។
ខ្លឹមសារញត្តិមួយចំនួន មិនត្រឹមតែគាំទ្រប្រសាសន៍លោកនាយករដ្ឋមន្ត្រី អំពីរឿងផែនទី និងព្រំដែននោះទេ ថែមទាំងថ្កោលទោសអ្នកដែលចោទប្រកាន់ថា រដ្ឋាភិបាលប្រើផែនទីក្លែងក្លាយទៀតផង។
ពាក់ព័ន្ធខ្លឹមសារលិខិតរបស់គណបក្សប្រជាជនកម្ពុជា ដែលជំរុញសមាជិកបក្សឲ្យធ្វើញត្តិនេះ នាយកប្រតិបត្តិអង្គការខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា ចាត់ទុកការចេញលិខិតរបស់គណបក្សនេះ ថាជារឿងធម្មតារបស់គណបក្សនយោបាយ ប៉ុន្តែលោកថា អ្វីដែលជាបញ្ហា គឺនៅត្រង់អ្នកដែលចេញញត្តិនោះ ធ្វើតាមបញ្ជារបស់គណបក្សនយោបាយ ទាំងពួកគេមានតួនាទីជាមន្ត្រីសាធារណៈដែលត្រូវមានជំហរ អព្យាក្រឹត្យ។
លោក គល់ បញ្ញា កត់សម្គាល់ថា បញ្ហាសំខាន់នៃរឿងនេះ គឺភាពមិនដាច់ស្រឡះរវាងតួនាទីរដ្ឋ និងតួនាទីបក្ស។
ការដែលមន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធ ធ្វើញត្តិគាំទ្រប្រសាសន៍លោកនាយករដ្ឋមន្ត្រី ត្រូវបានគេកត់សម្គាល់ឃើញថា តែងតែកើតមានក្រោយពេល លោក ហ៊ុន សែន ធ្វើសេចក្ដីថ្លែងការណ៍ពាក់ព័ន្ធនឹងបញ្ហាចម្រូងចម្រាសផ្សេងៗជាមួយ គណបក្សប្រឆាំង ហើយញត្តិគាំទ្រទាំងនោះតែងត្រូវបានប្រព័ន្ធផ្សព្វផ្សាយ ដែលមាននិន្នាការទៅរកគណបក្សកាន់អំណាច យកទៅចុះផ្សាយជាហូរហែ៕
There is No Surprise that the Yuon's slave Ah Kwack is facilitating the Vietnamization of Cambodia by implementing tough measures to shut Khmer 's mouths.
ReplyDeleteFor some unknown reasons, the idiots KI's administrators have been paving the way for Ah Kwack to also shut Khmer's mouths quite a while ago.
I am wondering how much these KI's administrators sold their Airheads to Ah Kwack, Ah Kwen, and the evil Yuon ?????
There is No Surprise that the Yuon's slave Ah Kwack is facilitating the Vietnamization of Cambodia by implementing tough measures to shut Khmer 's mouths.
ReplyDeleteFor some unknown reasons, the idiots KI's administrators have been paving the way for Ah Kwack to also shut Khmer's mouths quite a while ago.
I am wondering how much these KI's administrators sold their Airheads to Ah Kwack, Ah Kwen, and the evil Yuon ?????