Paris Peace Accords 23 Oct. 1991

Saturday, September 12, 2015

[Vietnamization] លោក សម រង្ស៊ី បង្ហាញ​ជំហរ​ ៥ចំណុច ចំពោះ​ បញ្ហា​ព្រំដែន | Sam Rainsy reveals 5 points re border issues

លោក សម រង្ស៊ី បង្ហាញ​ជំហរ​ ៥ចំណុច ចំពោះ​ បញ្ហា​ព្រំដែន

media  
លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទ​សម្ភាស​ដល់​អ្នក​កាសែត RFI/Siv Channa

លោក សម រង្ស៊ី ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​សៅរ៍ ទី​១២​ កញ្ញា​នេះ បាន​បង្ហាញ​ ជំហរ​ ចំនួន ​៥​ចំណុច ចំពោះ​ បញ្ហា​ព្រំដែន និង​បូរណភាព ​ទឹក​ដី នៃ​ប្រទេស ​កម្ពុជា​។  មួយ​ ក្នុង​ចំណោម​ ជំហរ​ ទាំង​៥​នោះ លោក សម រង្ស៊ី បាន​ស្នើ​ ឲ្យ​ពង្រឹង​ ឯកភាព​ជាតិ, ជៀស​វាង ​កុំ​ចាញ់​ល្បិច ​បំបែក​បំបាក់ ​របស់ ​បរទេស​ ឈ្លាន​ពាន ដែល​ញុះ​ញង់ ​ឲ្យ​ខ្មែរ​ ឈ្លោះ​គ្នា​។  គួរ​ កត់​សម្គាល់​ ថា, ជំហរ​ របស់​ ប្រមុខ​ បក្ស​ប្រឆាំង ចំពោះ​ បញ្ហា​ព្រំដែន​នេះ ធ្វើ​ឡើង តែ​ ៤​ថ្ងៃ​ ប៉ុណ្ណោះ បន្ទាប់​ ពី​លោក ​នាយក​រដ្ឋ​មន្ដ្រី​ ហ៊ុន សែន ​វាយ​ប្រហារ ខ្លាំង​ៗ​ ទៅ​លើ​ បក្ស​ប្រឆាំង ​ថា, យកបញ្ហា​ ព្រំដែន ​​ទៅ​កេង​ចំណេញ​ នយោបាយ ​ពី​​ប្រជាពលរដ្ឋ​ កម្ពុជា​​។

តាម​រយៈ​ បណ្ដាញ​សង្គម លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​ពី​ជំហរ​របស់​លោក​ចំពោះ​បញ្ហា​ព្រំដែន ដែល​មិន​ចោទ​ប្រកាន់​ និង​មិន​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ពី​បុគ្គល​ណា ឬ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ​។

ប្រមុខ​បក្ស​ប្រឆាំង​ក៏​បាន​ឆ្លៀត​ឱកាស​នេះ គូស​បញ្ជាក់​ថា បញ្ហា​ព្រំដែន​និង​បូរណភាព​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា មិន​មែន​ជា​ជម្លោះ​នយោបាយ​រវាង​ខ្មែរ​និង​ខ្មែរ​ទេ​។ បញ្ហា​ព្រំដែន​និង​បូរណភាព​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា បើ​តាម​លោក​សម រង្ស៊ី វា​គឺ​ជា​ជម្លោះ​ទឹក​ដី​រវាង​ខ្មែរ និង​ប្រទេស​ជិត​ខាង​។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្នើ​ឲ្យខិតខំ​​ពង្រឹង​ឯកភាព​ជាតិ ជៀស​វាង​កុំ​ចាញ់​ល្បិច​បំបែក​បំបាក់​របស់​បរទេស​ឈ្លាន​ពាន ដែល​ញុះ​ញង់​ឲ្យ​ខ្មែរ​ឈ្លោះ​គ្នា ដើម្បី​លេប​ត្របាក់​ទឹក​ដី​ខ្មែរ​ដូច​កាល​ពី​អតីតកាល​​។

ជាមួយ​គ្នា​នោះ លោក សម រង្ស៊ី បាន​ជំរុញឲ្យ​ខិត​ខំ​ស្វែង​រក​ឯកសារ ជំនាញ និង​គំនិត​ស្ថាបនា ដើម្បី​ជួយ​ការពារ​ទឹក​ដី​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ឲ្យ​បាន​គង់វង្ស សម្រាប់​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយ​។

គួរ​កត់​សម្គាល់​ថា ការ​បង្ហាញ​ជំហរ​របស់​ប្រមុខ​បក្ស​ប្រឆាំង​ចំពោះ​បញ្ហា​ព្រំដែន​នេះ ធ្វើ​ឡើង​តែ​៤​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ដ្រី​ហ៊ុន សែន ​វាយ​ប្រហារ​ខ្លាំង​ៗ​ទៅ​លើ​បក្ស​ប្រឆាំង​ថា យកបញ្ហា​ព្រំដែន​​ទៅ​កេង​ចំណេញ​នយោបាយ​ពី​​ប្រជាពលរដ្ឋ​កម្ពុជា​​។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍ពី​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៨​ខែ​កញ្ញា​កន្លង​ទៅ លោក​នាយក​រដ្ឋ​មន្ដ្រី​បាន​វាយ​ប្រហារ​ខ្លាំង​ៗ​ទៅ​លើផែនទី​ដែល​បក្ស​ ប្រឆាំង​យក​មក​ពី​ប្រទេស​បារាំង​កន្លង​មក គឺ​​ជាផែនទី​ដែល​សាហាវ​ជាង​អសិរពិស និង​ជា​ផែនទី​ដែល​ធ្វើ​ឲ្យ​សមាជិក​បក្ស​ប្រឆាំង​​ត្រូវជាប់​ពន្ធនាគារ​នា​ ពេល​កន្លង​មក​។ ជាមួយ​គ្នា​នោះ លោក​នាយក​រដ្ឋ​មន្ដ្រី​ក៏​មិន​ភ្លេច​​​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ​ចំពោះ​ជន​ណា ​ដែល​ហៅ​ផែនទី​ផ្លូវការ​របស់​រដ្ឋាភិបាល ថា​ជា​ផែនទី​ក្លែងក្លាយ ឬ​ផែនទី​ចោរ​ជាដើម​នោះ​ផង​ដែរ៕



No comments:

Post a Comment