គណបក្ស សង្គ្រោះជាតិ បង្ហាញជំហរ ចង់បង្រួបបង្រួម អ្នកប្រជាធិបតេយ្យ និងអ្នករាជានិយម
RFA / វិទ្យុ អាស៊ី សេរី | ១២ តុលា ២០១៥
គណបក្ស សង្គ្រោះជាតិ បង្ហាញជំហរ ចង់បង្រួបបង្រួម ជាមួយ គណបក្ស ប្រជាធិបតេយ្យនិយម និងអ្នករាជានិយម សម្រាប់ ការបោះឆ្នោត នៅពេល ខាងមុខ។ ការបញ្ជាក់ ជំហរ របស់ គណបក្ស សង្គ្រោះជាតិ នេះ គឺ នៅបន្ទាប់ ពីមាន ព័ត៌មាន ថា, ប្រធាន និងអនុប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា គ្រោងជួប ជាមួយ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន គណបក្ស ហ៊្វុនស៊ិនប៉ិច នៅចុងខែ តុលា ដើម្បី ស្វែងរក លទ្ធភាព ពីការបង្រួបបង្រួម រវាង គណបក្ស ទាំងពីរ។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍នៅថ្ងៃទី១១ ខែតុលា ថា គណបក្សប្រឆាំងធំបំផុតនៅកម្ពុជា មួយនេះ មានគោលការណ៍បង្រួបបង្រួមជាមួយគណបក្សអ្នកប្រជាធិបតេយ្យ និងអ្នករាជានិយម ដើម្បីឲ្យមានការឯកភាពជាតិ ទៅតាមព្រះរាជតម្រិះរបស់អតីតព្រះមហាក្សត្រខ្មែរ សម្ដេចព្រះនរោត្តម សីហនុ។
យ៉ាងណាក៏ដោយ ទាក់ទងនឹងព័ត៌មានដែលថា លោក សម រង្ស៊ី និងលោក កឹម សុខា មានគម្រោងជួបជាមួយសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ នៅចុងខែតុលា នេះ ដើម្បីជជែកពីការបង្រួបបង្រួមគ្នាសម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនៅឆ្នាំ២០១៨ នោះ លោក យ៉ែម បុញ្ញឫទ្ធិ អះអាងថា លោកនៅមិនទាន់ដឹងពីពេលវេលា ឬគម្រោងនៃការជួបជុំនេះនៅឡើយទេ៖ «យោង តាមព្រះរាជតម្រិះព្រះបរមរតនកោដ្ឋ តែងតែណែនាំឲ្យខ្មែរសាមគ្គីរួបរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិផ្ទៃក្នុងផង ក្រៅប្រទេសផង ដូច្នេះជារឿងមួយសំខាន់ ដែលខ្មែរត្រូវរកឯកភាពជាតិឲ្យបាន។»
លោក សម រង្ស៊ី និងលោក កឹម សុខា បានថ្លែងក្នុងសិក្ខាសាលារបស់គណបក្សសង្គ្រោះជាតិ ស្ដីពីដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្ដូរ កាលពីថ្ងៃទី២ ខែតុលា ថា គណបក្សសង្គ្រោះជាតិ នឹងធ្វើជាគណបក្សស្នូលសម្រាប់ការបង្រួបបង្រួមជាមួយគណបក្សដទៃទៀត ដើម្បីឲ្យមានការឯកភាពជាតិ។
យ៉ាងណាក៏ដោយ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ថា ដើម្បីអាចបង្រួបបង្រួមគ្នាបាន លុះណាតែគណបក្សផ្សេងទៀត មានគោលការណ៍ គោលបំណងដូចគ្នាទៅនឹងគណបក្សសង្គ្រោះជាតិ គឺគោលការណ៍ប្រជាធិបតេយ្យនិយម ជាតិនិយម និងសេរីនិយមពិតប្រាកដ។
លោកថា បច្ចុប្បន្ន បើទោះជាមានគណបក្សច្រើនកើតឡើងក្តី ប៉ុន្តែគណបក្សដែលលោកគិតថា គណបក្សសង្គ្រោះជាតិ អាចបង្រួបបង្រួមជាមួយនោះ គឺគណបក្សហ៊្វុនស៊ិនប៉ិច របស់សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ។ លោកថា ក្រៅតែពីជាគណបក្សប្រជាធិបតេយ្យនិយម គណបក្សសង្គ្រោះជាតិ ក៏ជាគណបក្សការពាររាជានិយមដូចគណបក្សហ៊្វុនស៊ិនប៉ិច ដែរ។
ការប្រកាសជំហរបង្រួបបង្រួមរបស់គណបក្សសង្គ្រោះជាតិ នេះ គឺស្របពេលដែលគណបក្សអំណាចខ្មែរ ទើបបង្កើតថ្មីរបស់ លោក សួន សេរីរដ្ឋា កំពុងស្វែងរកការបង្រួបបង្រួមជាមួយគណបក្សតូចៗផ្សេងទៀត ដូចជាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ របស់ លោក ខឹម វាសនា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ របស់ លោក ម៉ម សូណង់ដូ ឬគណបក្សខ្មែរសាមគ្គី របស់ អ្នកស្រី ឡាក់ សុភាព ជាដើម។ គណបក្សប្រឆាំងតូចៗទាំងអស់នេះ កន្លងមកសុទ្ធតែបានរិះគន់ទៅលើគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ។
ឆ្លើយតបការរិះគន់នេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ធ្លាប់បានថ្លែងថា លោកមិនបារម្ភចំពោះការកកើតឡើងនៃគណបក្សប្រឆាំងតូចៗទាំងអស់នេះទេ។
ចំពោះបញ្ហានេះ អ្នកវិភាគនយោបាយ លោកបណ្ឌិត រស់ រ៉ាវុធ មានប្រសាសន៍ថា នៅក្នុងសង្គមប្រជាធិបតេយ្យ គណបក្សនយោបាយតែងបង្រួបបង្រួមគ្នា ពេលខ្លះមុនពេលបោះឆ្នោត ហើយពេលខ្លះនៅក្រោយការបោះឆ្នោត ដើម្បីធ្វើឲ្យពួកគេទទួលជោគជ័យកាន់តែខ្លាំងនៅក្នុងការបោះឆ្នោត ឬធ្វើឲ្យមានកម្លាំងកាន់តែខ្លាំងនៅក្នុងសភា។
លោកបណ្ឌិត រស់ រ៉ាវុធ កត់សម្គាល់ថា បើគណបក្សសង្គ្រោះជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច រួបរួមគ្នាដោយស្មោះត្រង់មែននោះ វានឹងធ្វើឲ្យគណបក្សពួកគេមានប្រជាប្រិយភាព និងអាចទាក់ទាញអ្នកគាំទ្រច្រើនជាងមុនថែមទៀត។ យ៉ាងណា លោកថា ប្រសិនបើការបង្រួបបង្រួមនោះមិនមានគោលការណ៍ច្បាស់លាស់នោះទេ វានឹងអាចធ្វើឲ្យគណបក្សសង្គ្រោះជាតិ ធ្លាក់ប្រជាប្រិយភាពជាងមុនក៏ថាបាន៖ «ក្រុមរាជានិយមបានធ្វើឲ្យ ខូចឈ្មោះ ឬល្អក់កករជាមួយអ្នកគាំទ្រមួយរយៈកាលកន្លងមក តាំងពីមានអាសនៈក្នុងសភា រហូតទៅដល់មិនមានអាសនៈក្នុងសភា ប្រសិនបើជជែកនោះមិនបានល្អ។»
លោកបណ្ឌិត រស់ រ៉ាវុធ មានប្រសាសន៍ថា ដើម្បីឲ្យការរួបរួមរបស់គណបក្សទាំងពីរក្លាយជាគណបក្សមួយខ្លាំង គណបក្សទាំងពីរត្រូវបង្ហាញនូវគោលនយោបាយ និងគោលការណ៍បក្សឲ្យបានច្បាស់លាស់រៀងៗខ្លួន និងត្រូវដាក់បង្ហាញគោលនយោបាយទាំងអស់នោះទៅដល់អ្នកគាំទ្ររបស់ ខ្លួន។
ការបង្រួបបង្រួមគ្នានេះ ក្រោយពីការបោះឆ្នោតកាលពីឆ្នាំ២០០៣ លោក សម រង្ស៊ី ដែលកាលណោះជាប្រធានគណបក្ស សម រង្ស៊ី បានរួបរួមគ្នាជាមួយគណបក្សហ៊្វុនស៊ិនប៉ិច របស់សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ បង្កើតជាសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ តែនៅទីបំផុត សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ បានបោះបង់ លោក សម រង្ស៊ី ហើយទៅចាប់ដៃជាមួយ លោក ហ៊ុន សែន បង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជា វិញ៕
Steps to keep Cambodia alive:
ReplyDelete1- Don't go into Yuon's traps by doing something violent. Violence will empower the
Yuon's slave Hun Sen to crush Khmer people at will.
Last time, in 2014, Ah Kwack Hun Sen had staged violence and blamed it on the CNRP. That's why we must be vigilant about Yuon's tricks. Ah Kwack Hun Sen just executed his
master Yuon's orders.
2- Stay united with the CNRP even though its leaders especially Sam Rainsy had made some tactical mistakes.
We must understand that this is a long struggle. We make some corrections as
time goes by.
3- Help the CNRP to win this next election first. If the Yuon's slave party CPP does not
relinquish its power, we will fight from there. This time, the 2018 election, it is hard
for the CPP to just "self proclaimed" itself as the winner like it did in 2013. By
winning, we will have a solid foundation to fight. And the International Community
will support us afterward. Fighting Hun Sen to abide by the result of the election is the right thing to do. The key for success is to win the general election first. It is
imperative that we stay together with the CNRP.
4- We already had some experiences and we are not going to make the same
stupid mistakes in 2018. If the CNRP's leaders make stupid mistakes again, we stop
them first - remove them if necessary - while the CNRP is still the winner of the election.
We will not let them take us down again.
5- Presently, some people are making huge mistakes when they moved away from the
CNRP. Making the CNRP lose the election by breaking it apart is the evil Vietnam's
top priority.
In brief, to survive, we must stay united with the CNRP !!
In brief, it's boring, tiresome, and useless to see the cut and paste of the same thing over and over again all over the place. Just an idea, not as brilliant as your repetitive one.
ReplyDelete