ពលរដ្ឋ មួយក្រុម តវ៉ា ទាមទារ ឲ្យលោក កឹម សុខា ចុះចេញ ពីដំណែង អនុប្រធាន រដ្ឋសភា
RFA / វិទ្យុ អាស៊ី សេរី | ២៦ តុលា ២០១៥

ពលរដ្ឋតវ៉ាលើកបដាទាមទារឲ្យលោក កឹម សុខា
ចុះចេញពីដំណែងអនុប្រធានទី១ រដ្ឋសភា នាមុខរដ្ឋសភា នៅថ្ងៃទី២៦
ខែតុលា ឆ្នាំ២០១៥។ RFA/Rann Samnang
ប្រជាពលរដ្ឋ ប្រមាណ ៣ពាន់ នាក់ នៅរាជធានី ភ្នំពេញ នាំគ្នា តវ៉ា នៅមុខ រដ្ឋសភា នៅថ្ងៃ ទី២៦ តុលា ដើម្បី ទាមទារ ឲ្យលោក កឹម សុខា ចុះចេញ ពីតំណែង អនុប្រធាន ទី១ រដ្ឋសភា។
ប៉ុន្តែ ពលរដ្ឋ ដែលតវ៉ានេះ ភាគច្រើន ជាអ្នកគាំទ្រ គណបក្ស ប្រជាជនកម្ពុជា ដោយលើក បដា សរសេរ ថា៖ «មនុស្ស ភូតកុហក ក្រឡេចក្រឡុច ពិសពុល ដូចលោក កឹម សុខា មិនអាចធ្វើ ជាអនុប្រធានរដ្ឋ សភា បានទេ និងត្រូវតែ ចុះចេញ ពីដំណែង ជាបន្ទាន់» ជាដើម។
រហូតមកដល់ម៉ោងជាង៩ព្រឹកថ្ងៃនេះ វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការឆ្លើយតបពីលោក កឹម សុខា និងអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ នៅឡើយទេ ចំពោះករណីនេះ។
នេះជាលើកទី១ហើយ ដែលមានពលរដ្ឋដង្ហែគ្នាមកដល់មុខរដ្ឋសភា ស្រែកទាមទារឲ្យអនុប្រធានគណបក្សសង្គ្រោះជាតិ ចុះចេញពីតំណែងក្នុងរដ្ឋសភា។
Why didn't this same group of people protest to demand Dictator & Traitor Hun Sen to step down ?
ReplyDelete