Paris Peace Accords 23 Oct. 1991

Saturday, October 24, 2015

ក្រុម​ សិទ្ធិ​មនុស្ស​ សូម ឱ្យ​បារាំង ​ប្រាប់​លោក​ ហ៊ុន សែន​ ឱ្យ​គោរព​ សិទ្ធិមនុស្ស | Human rights group requests France tell Hun Sen to respect human rights

ក្រុម​ សិទ្ធិ​មនុស្ស​ សូម ឱ្យ​បារាំង ​ប្រាប់​លោក​ ហ៊ុន សែន​ ឱ្យ​គោរព​ សិទ្ធិមនុស្ស

លោក​ នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​​គ្រោង ​នឹង​បំពេញ​ ទស្សនកិច្ច ​ក្នុង​ប្រទេស ​បារាំង​ ចាប់​ពី​ចុង​ សប្ដាហ៍​នេះ។
VOA / វីអូអេ | ២៤ តុលា ២០១៥
លោក​ប្រធានាធិបតី​បារាំង François Hollande កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៥។
លោក​ប្រធានាធិបតី​បារាំង François Hollande កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៥។

ក្រុម​អង្គការ​សិទ្ធិមនុស្ស​ អន្តរជាតិ​និង​ក្នុង​ប្រទេស​កម្ពុជា​បាន​ស្នើ​សុំ​ឲ្យ​ប្រធានាធិបតី​បារាំង​ François Hollande​ ប្រាប់​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ឲ្យ​បញ្ឈប់​ការ​រំលោភ​សិទ្ធិមនុស្ស​ហើយ​ដោះលែង​សកម្មជន​ការពារ​ សិទ្ធិមនុស្ស ​៤នាក់​និង​សកម្ម​ជន​គណបក្ស​ជំទាស់​ ១៤​នាក់​ ព្រះសង្ឃ​២អង្គ​ ហើយ​នឹង​ សមាជិក​ព្រឹទ្ធ​សភា​ម្នាក់។ លោក​ហ៊ុន សែនគ្រោង​នឹង​បំពេញ​ទស្សនកិច្ច ​ក្នុង​ប្រទេស​បារាំង​ចាប់​ពី​ចុង​សប្ដាហ៍​នេះ។

​នៅ​ក្នុង​លិខិត​ចំហ​រួមគ្នា​មួយ​ច្បាប់​របស់​ក្រុម​អង្គការ​ សិទ្ធិមនុស្ស​មកពី​អង្គការ​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស​ អង្គការ​សិទ្ធិមនុស្ស​លីកាដូ ​អង្គការ​សិទ្ធិមនុស្ស​អាដហុក ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​បាន​ទទូច​ឲ្យ​លោក ​Hollande ​ធ្វើអន្តរាគមន៍​ដោយ​បញ្ជាក់​ថា៖

«យើង​សូម ទទូច​ ដល់​លោក ​ប្រធានាធិបតី ​ដើម្បី​ ទាមទារ​ ឲ្យ​លោក​ នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ បញ្ជា ​ឲ្យ​ដោះលែង​ ជា​បន្ទាន់​ និង​ដោយ​ ឥត​លក្ខខណ្ឌ​ ចំពោះ​ សកម្មជន​ ទាំង២១​ អង្គ​នាក់​ ដែល​ជាប់​ ឃុំឃាំង ​តាំងពី​ខែ​ កក្កដា​ មក»


ក្នុង​លិខិត​ដដែល​នោះ ​ក្រុម​អង្គការ​សិទ្ធិមនុស្ស​បាន​ទាមទារ​ឲ្យ​បារាំង​ត្រៀម​ថ្កោលទោស​ការ​ រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ហើយ​បន្ថែម​ថា​ក្រុម​សកម្មជន​ទាំងនោះ​ត្រូវ​ចាប់ខ្លួន​ដោយ​អាជ្ញាធរ​តាម​ ទំនើង​ចិត្ត​ដោយសារ ​តែ​ពួកគេ​គ្រាន់តែ​អនុវត្ត​សេរីភាព ​បញ្ចេញ​មតិ​ដូច​មាន​ចែង​ក្នុង​ច្បាប់​សិទ្ធិ​មនុស្ស​ជា​អន្តរជាតិ​ ប៉ុណ្ណោះ។ ​លិខិត​រួម​ដដែល​នោះ​បាន​ទទូច​ដល់​ប្រធានាធិបតី​បារាំង​ដែរ​ថា៖

«យើង​សូម ជំរុញ​ ដល់​លោក ​ប្រធានាធិបតី​ ឲ្យ​លើក​ឡើង បញ្ហា​ ដែល​បាន ​បញ្ជាក់​ ខាងលើ ​ក្នុង​ពេល​ ជួប​ពិភាក្សា ​ជាមួយ​ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​និង​ទាមទារ​ ឲ្យ​រដ្ឋបាល ​របស់​លោក​ គោរព ​លើក​កម្ពស់ ​និង​អនុវត្ត​ គោលការណ៍​ សិទ្ធិមនុស្ស ​ស្រប ​តាម​ កាតព្វកិច្ច​ ជា​អន្តរជាតិ ​របស់​ កម្ពុជា​ និង​អនុសាសន៍ ​មួយ​ចំនួន ​ដែល​បាន​ ធ្វើ​ ដោយ​ស្ថាប័ន​ សិទ្ធិមនុស្ស ​របស់ ​អ.ស.ប.»

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​គ្រោង​នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ បារាំង​រយៈពេល​៣ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី២៥ ​តុលា។ ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ កិច្ច​ព្រមព្រៀង​មួយ​ចំនួន​រួម​ទាំង​ការ​ធ្វើ​បត្យាប័ន​រវាង​ប្រទេស​ទាំងពីរ ​នឹង​ត្រូវ​ចុះហត្ថលេខា។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​យក​ថ្ងៃ​គោរព​សន្ធិសញ្ញា​សន្តិភាព​ក្រុង ​ប៉ារីស​ខួប​ទី​២៤ឆ្នាំ​ក្នុង​ប្រទេស​កម្ពុជា​ថ្ងៃ​សុក្រ​នេះ​ បង្ហាញ​ពី​ក្តី​បារម្ភ​ពី​ការ​បិទ​សិទ្ធ​សេរីភាព​ និង ​ការ​គាប​សង្កត់​ ដោយសារតែ​ច្បាប់​អង្គការ​ដែល​ទើប​តែ​អនុម័ត​ដោយ​សភា​និង​សេចក្ដី​ព្រាង​ ច្បាប់ ​សហជីព​ជាដើម៕


No comments:

Post a Comment