Paris Peace Accords 23 Oct. 1991

Tuesday, October 27, 2015

លោក ហ៊ុន សែន ផ្តល់ប្រាក់​ ៣០០ ដុល្លារ​ សម្រាប់ និស្សិត ​ម្នាក់ៗ ចូលរួមស្តាប់​ ការថ្លែង​ នៅបារាំង​​ | Hun Sen paid $300 to each student who attended his talk in France


ប្រជា​ពលរដ្ឋ​ ដែលបាន ​ចូល​រួមស្តាប់ ការថ្លែង របស់ លោក ​នៅប្រទេស​ បារាំង (រូបថត ពីហ្វេសប៊ុក​ របស់លោក ហ៊ុន សែន​)

លោក ហ៊ុន សែន ផ្តល់ប្រាក់​ ៣០០ ដុល្លារ​ សម្រាប់ និស្សិត ​ម្នាក់ៗ ចូលរួមស្តាប់​ ការថ្លែង​ នៅបារាំង​​

 VOD / វីអូឌី | ២៦ តុលា ២០១៥

លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង ​ថា. ​លោក​ ផ្តល់ប្រាក់​ ៣០០ ដុល្លារ ក្នុងម្នាក់ៗ សម្រាប់ ​និស្សិតខ្មែរ រៀន នៅប្រទេស​ បារាំង​ ​ចំនួន​ ជាង​១០០នាក់ ​ដែលបាន ​ចូលរួម​ ក្នុងពិធី​ សំណេះសំណាល, ប៉ុន្តែ ​លោក​ អំពាវនាវ ​កុំ​ឲ្យ​មាន ​ការ​​ចោទប្រ​កាន់​ ថា, នេះ ​ជា​ការ​ជួល​ ឲ្យ​មក​ចូលរួម។​

លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ កាលពីល្ងាចថ្ងៃទី២៥ ខែ​តុលា ក្នុង​ពេល​ជួបសំណេះសំណាលជាមួយ​ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសបារាំងនិងនិស្សិតកម្ពុជា។
លោក ​ហ៊ុន សែន បាន​ថ្លែងថាបក្ស​ប្រឆាំងបានចោទរូបលោក​ថា​បានបង្ខំ​ឲ្យ​និស្សិត​ចូល​មក​ ស្តាប់​ការថ្លែង​របស់លោក ប៉ុន្តែ​លោកបានច្រានចោលការចោទប្រកាន់នេះ។ លោក​បន្ត​ថា​និស្សិត​ដែលចូលរួមពេល​នេះ គឺគាំទ្រ​​ការដឹ​កនាំរបស់លោក។ លោក​ប្រកាសផ្តល់ប្រាក់​៣០០ដុល្លារ​សម្រាប់និស្សិត​១០៥នាក់ដែលចូលម​ក​ស្តា​ ប់ការថ្លែង​​របស់លោក។

លោកមានប្រសាសន៍ថា៖ “ប៉ុន្តែ​អ្នក​ ដែលមកនេះ សុទ្ធ​តែ​ជា​កូនអ្នកក្រីក្រ​ ហើយខ្ញុំ​ទៅ​ប្រទេសណាក៏ដោយ ខ្ញុំជួប​និស្សិត​ គឺខ្ញុំ​តែងតែ​រួមចំណែក​ផ្តល់​ឲ្យ​និស្សិតនោះ”។ លោក​បាន​បន្ថែម​ថា​៖ “ហើយ​សង្ឃឹម​ថា​បក្ស​ប្រឆាំងគឺ​មិនចោទប្រកាន់​ថា​ខ្ញុំជួល​និស្សិត​​​​ឲ្យ​មកស្តាប់ទេ”។ លោក​អំពាវនាវ​ឲ្យ​និស្សិតដែលបាន​ចូលរួម​​ពិធីសំណេះ​សំណាល​នេះ ឆ្លើយ​តប​តាម​ហ្វេសប៊ុក​វិញចំពោះ​​​ការ​ចោទប្រកាន់នេះ។​

លោក​ ហ៊ុន សែន ក៏​បាន​ចំអកឲ្យ​គណបក្ស​សង្រ្គោះជាតិ​ថា​បាន​មកក្រៅ​ប្រទេស ដើម្បី​រៃអង្គាសប្រាក់ដើម្បី​បង្កើត​ទូរទស្សន៍ ប៉ុន្តែ​លោក​ថា​លោកមិន​បាន​ធ្វើដូច្នេះទេ​ គឺមានតែផ្តល់ប្រាក់ជូនប្រជា​ពលរដ្ឋ​វិញ។​

​ប្រតិកម្ម​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ ហ៊ុន សែន ធ្វើឡើង​បន្ទាប់​ពី​មាន​ការផ្សព្វផ្សាយ​ថាទូត​ខ្មែរ​នៅ​បារាំង​បង្ខំ​ និស្សិត​ខ្មែរ​ដែល​កំពុង​​រៀន​នៅ​ទីនោះ​៨០០​នាក់​ឲ្យ​ជួប​ស្តាប់​ការ​ថ្លែង​ សារ​របស់​លោក​នៅ ហើយ​ថាបើ​និស្សិត​ណា​ដែល​មិន​ចូលរួម​ទេ​នឹង​ត្រូវ​កាត់ផ្តាច់​អាហារូបករណ៍​។ ​

​លោក​ ​ហ៊ុន សែន ក៏​បាន​បញ្ជាក់ថាការចូលរួម​ស្តាប់​លោកឬមិន​ចូលរួម​គឺជា​សិទ្ធិ​រប​ស់​និស្សិត​នៅ​ទីនោះ​។ លោក​ថ្លែង​៖ ខ្ញុំ ​សូម​ផ្តាំ​ទៅ​ប្រជាពលរដ្ឋ​នៅ​ប្រទេស​បារាំង ពិសេស​និស្សិត​នៅ​ប្រទេស​បារាំង ក្មួយៗ​ចង់​អញ្ជើញ ឬមិន​អញ្ជើញ​ចូលរួម​ស្តាប់​ជា​សិទ្ធិ​របស់​ក្មួយៗ គ្មាន​អ្វី​ដែល​ជា​ការប៉ះពាល់​នោះទេ​។​

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ថ្លែងថាគណបក្សសង្រ្គោះជាតិ​មិន​បាន​ចោទប្រកាន់​​ឬ​និយាយ​អ្វីទាក់ទង​នឹង ​ពិធីជួប​សំណេះសំណាលនោះទេ។​
​គួរ​បញ្ជាក់​ថា​តាម​គម្រោង​លោកនាយក​ រដ្ឋមន្ត្រី​ហ៊ុន សែន ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង​ចាប់ពី​ថ្ងៃ​ទី​​២៥​ដល់​ថ្ងៃ​​ទី​២៧​ ខែតុលា​ឆ្នាំ​២០១៥​៕


No comments:

Post a Comment