លោក ហ៊ុន សែន ចង់ឲ្យ បក្សប្រឆាំង គោរពសន្យា រឿងរក្សាតំណែង មន្ត្រីចាស់ បើ ឈ្នះឆ្នោត
RFA / វិទ្យុ អាស៊ី សេរី | ១៩ តុលា ២០១៥
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ចង់ឃើញបក្សប្រឆាំងគោរពពាក្យសន្យារបស់ខ្លួន ដែលថានឹងមិនដកតួនាទីរបស់មន្ត្រីក្នុងរដ្ឋាភិបាលចាស់ចេញ បើសិនជាគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោតនៅឆ្នាំ២០១៨ ខាងមុខ។ លោក ហ៊ុន សែន ថ្លែងបែបនេះ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ វេស្ទើន (Western University) កាលពីព្រឹកថ្ងៃទី១៩ ខែតុលា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ឲ្យប្រធានគណបក្សសង្គ្រោះជាតិ គោរពពាក្យសច្ចៈ ដែលថាគណបក្សមួយនេះ នឹងរក្សាទុកនូវតំណែងរបស់មន្ត្រីរាជការនៃរបបចាស់ បើសិនជាគណបក្សនេះឈ្នះការបោះឆ្នោតនៅពេលខាងមុខ។
លោក ហ៊ុន សែន ថ្លែងទាំងក្តីជឿជាក់ថា គណបក្សសង្គ្រោះជាតិ មិនអាចធ្វើតាមការសន្យារបស់ខ្លួនឡើយ ត្បិតមន្ត្រីដែលតស៊ូជាមួយគណបក្សសង្គ្រោះជាតិ នឹងមិនយល់ព្រមឡើយចំពោះការរក្សាតួនាទីមន្ត្រីចាស់ ហើយផ្ទុយទៅវិញ មន្ត្រីនៃរបបចាស់ ក៏នឹងមិនសុខចិត្តដែរ បើសិនជាមានការដកតួនាទីរបស់ពួកគេ៖ «ការសន្យាកន្លែងខ្លះ ចៅហ្វាយស្រុកមានដល់ ១០នាក់ ថាបើឈ្នះឲ្យអ្នកឯងធ្វើចៅហ្វាយស្រុក។ អធិការប៉ូលិស មេទាហាន មេប៉ូលិសគ្រប់ទាំងអស់។ អ៊ីចឹងទេ អ្នកគាំទ្រទាំងឡាយ ចុះបើអាចាស់វានៅ ធ្វើម៉េចអញចូលបាន។ អានេះចុះទឹកក្រពើឡើងលើខ្លា លោកប្រធាន! ទុកអាចាស់ អាថ្មីចូលអត់បាន។ អញប្រឹងចង់ងាប់ ដល់ឈ្នះហើយទុកអាចាស់ដដែល។»
មន្ត្រីដែល លោក ហ៊ុន សែន លើកឡើង គឺជាមេដឹកនាំជាន់ខ្ពស់ក្នុងអង្គភាពកងកម្លាំងប្រដាប់អាវុធ កម្ពុជា ដែលជិតស្និទ្ធនឹងរូបលោក។ ក្នុងសុន្ទរកថានៅចំពោះមុខនិស្សិត គ្រូបង្រៀន សាស្ត្រាចារ្យ និងមន្ត្រីរាជការ ដែលមានវត្តមានក្នុងសាលនៃវិទ្យាស្ថានជាតិអប់រំ លោក ហ៊ុន សែន ថ្លែងចំៗថា មន្ត្រីទាំងនេះនឹងប្រើកងកម្លាំងរបស់ខ្លួន ដើម្បីការពារតួនាទី បើសិនជាគណបក្សសង្គ្រោះជាតិ ចង់ដកតំណែងរបស់ពួកគេ។ សារនយោបាយរបស់ លោក ហ៊ុន សែន នៅពេលនេះ ហាក់មានបំណងក្រើនរំឭកដល់គណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រអំពីបញ្ហាអស្ថិរភាពសង្គម បើសិនជាគណបក្សមួយនេះឈ្នះឆ្នោត៖ «ហ៊ានប៉ះ ប៉ុល សារឿន ប៉ះ នេត្រ សាវឿន ពួកនេះទាញកម្លាំងដាក់ភឹង។ ឯងសន្យា ឯងថាអត់ដកអញ ឥឡូវឯងដកម៉េច។ ចៅហ្វាយខេត្តនានាទាញកម្លាំងដាក់ភឹង។ ឯងសន្យាមិនគោរពយ៉ាងម៉េច។ ដល់ធ្វើអត់បាន ក្រុមអ្នកគាំទ្រវិញម្តង។ ទេ! លោកឯងសន្យាឲ្យអញធ្វើចៅហ្វាយស្រុក ម៉េចក៏មិនឲ្យអញទុកអាពួកហ្នឹងដដែល។ លោកប្រធានដោះស្រាយទៅ។»
ឆ្លើយតបទៅនឹងការលើកឡើងរបស់ លោក ហ៊ុន សែន នេះ មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ថា គណបក្សរបស់លោកនឹងរក្សាទុកនូវតំណែងមន្ត្រីរាជការសាធារណៈ ប៉ុន្តែនឹងធ្វើការផ្លាស់ប្ដូរមន្ត្រីស្ថិតក្នុងតួនាទីនយោបាយ៖ «គណបក្ស ឈ្នះឆ្នោតត្រូវការផ្លាស់ប្ដូរមន្ត្រីនយោបាយ។ នៅប្រទេសណាក៏ដោយ គឺគេផ្លាស់ប្ដូរមន្ត្រីនយោបាយ។ បន្ទាប់មកទៀត មន្ត្រីរាជការសាធារណៈដែលមានកងកម្លាំងប្រដាប់អាវុធ ប៉ូលិស ទាហាន លោកគ្រូអ្នកគ្រូ បុគ្គលិកពេទ្យ និងមន្ត្រីដទៃទៀតដែលគេឲ្យឈ្មោះថាជាមន្ត្រីរាជការសាធារណៈ បម្រើសេវាសាធារណៈ គេមិនដែលផ្លាស់ប្ដូរទេ។»
ទាក់ទងនឹងបញ្ហានេះ នាយកអង្គការវេទិកាអនាគត លោក អ៊ូ វីរៈ យល់ឃើញថា គណបក្សសង្គ្រោះជាតិ អាចនឹងធ្វើបានចំពោះការរក្សាតួនាទីរបស់មន្ត្រីរាជការសាធារណៈ និងផ្លាស់ប្ដូរតួនាទីមន្ត្រីនយោបាយ។ លោក អ៊ូ វីរៈ អះអាងថា វាជារឿងធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យ ដែលមន្ត្រីនយោបាយចាប់ពីឋានៈអនុរដ្ឋលេខាធិការរហូតដល់នាយក រដ្ឋមន្ត្រី នឹងត្រូវផ្លាស់ប្ដូរ ក្រោយពីគណៈរដ្ឋមន្ត្រីថ្មីចូលកាន់តំណែង។ បើសិនជាមន្ត្រីរាជការសាធារណៈ ដូចជា កងកម្លាំងប្រដាប់អាវុធប្រើប្រាស់កម្លាំងដើម្បីច្បាមយកអំណាច ឬក្រាញអំណាច ពេលមានការផ្លាស់ប្ដូរតួនាទី កម្ពុជា នឹងក្លាយជាប្រទេសយោធានិយម មិនមែនប្រជាធិបតេយ្យនោះទេ ដែលមានន័យថា ការបោះឆ្នោតនឹងគ្មានន័យអ្វីទាំងអស់។ នេះ ជាការលើកឡើងរបស់ លោក អ៊ូ វីរៈ៖ «តាមពិតជាតួនាទីរបស់ លោក ហ៊ុន សែន ពេលដែលគាត់កំពុងកាន់អំណាចពេលបច្ចុប្បន្ន ដើម្បីឲ្យមន្ត្រីទាំងឡាយធានាថា ខ្លួនស្មោះត្រង់ជាមួយនឹងជាតិ ប៉ុន្តែមិនមែនស្មោះត្រង់ជាមួយគណបក្សនយោបាយទេ មានន័យថា គណបក្សនយោបាយមួយណាទទួលបានការបោះឆ្នោត និងគាំទ្រពីប្រជាពលរដ្ឋ គឺមន្ត្រីទាំងឡាយត្រូវតែស្តាប់គណបក្សនយោបាយមួយហ្នឹង។»
ច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ត្រង់មាត្រា៩ ចែងថា យោធិនត្រូវមានអព្យាក្រឹតភាពក្នុងមុខនាទី និងក្នុងសកម្មភាពការងារ ហើយត្រូវបានហាមឃាត់ការប្រើមុខងារ និងសម្ភារៈរបស់រដ្ឋ ដើម្បីបម្រើសកម្មភាពនយោបាយណាមួយ។ ចំពោះតួនាទីមន្ត្រីវិញ ព្រះមហាក្សត្រមានព្រះរាជសិទ្ធិផ្លាស់ប្ដូរមុខងារមន្ត្រីជាន់ខ្ពស់ ស៊ីវិល និងយោធា។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា២១ ចែងថា តាមសេចក្តីស្នើរបស់គណៈរដ្ឋមន្ត្រី ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតែងតាំង ផ្លាស់ប្ដូរ ឬបញ្ចប់ភារកិច្ចមន្ត្រីជាន់ខ្ពស់ស៊ីវិល និងយោធាបាន៕
ហា ហា ចង់តែសើចឲ្យរុះធ្មេញទេ គឺ ហ៊ុនសែនមិនឲ្យដកអ្នកណាចេញម្នាក់ទេ មើលចុះវាក៍ចេះអីម្លេះ បានន័យអ្វីទៅ បើកៅអីវាមានតែមួយ ហើយមិនឲ្យអ្នកចាញ់ដើរចេញ ដូច្នេះអ្នកឈ្នះ ត្រូវតែឥតមានកៅអីដដែល ហា ហា ល្អមែនទេ ព្រោះបានន័យថា ហ៊ុន សែន គេមន្រ្តីចាស់ គេមិនអាចដើរចេញបានទេ ហាហា ដូច្នេះច្បាស់ជាវាប្រើល្បីចឈ្នះៗៗ មិនខានទេ គឺមិនដើរចេញទេ
ReplyDeleteAh Hun Sen never keeps his promises, but he orders other people to keep their promises.
ReplyDeleteHun Sen now begins to feel the heat.
ReplyDeleteThis is his desperate preempt strike.
When Dictator & Traitor Hun Sen loses the election, HE is the one
who will start the war, no body else.
Who started the war in Cambodia in 1953 after Cambodia got independence from France?
ReplyDeleteThe evil VietMinh/Yuon.
Who started the war in 1970 after the Khmer traitor Sihanouk's fall?
The evil Vietcong/Yuon
Who started the war in Cambodia in 1979?
The evil Vietnam? Yuon.
Who was behind the scene in the 1993 secession after the CPP lost the election?
The evil Vietnam?yuon.
Who was behind the scene in the 1998 coup d'Etat in Cambodia?
The evil Vietnam?Yuon.
Who was behind the scene in the 2013 "moved the tanks" into Phnom Penh Capital after sensing that the CPP had unofficially lost the election?
The evil Vietnam?Yuon
WHO WILL Start the war in Cambodia in 2018 after the CPP officially lost the election?
The evil Vietnam/Yuon.
In conclusion, Khmer people and the world must be ready to denounce and condemn this evil Vietnam in this upcoming major events in Cambodia.
Yes brother you're right but howl Khmer and the world to denounce and condemn the evil YUON because YUON always hiding behind the curtain like that. YUON just used ANG KA killed million Khmer and get away easy and Now YUON use CPP and the world see only Hun sen do all bad thing to Khmer and look at YUON get everything what YUON want and now how many millions YUON in Cambodia? and military and police is under YUON control 100% but all Khmer didn't believe that because they see all that guy name is Khmer but behind close door is YUON and all that Khmer military and police will killed Khmer if they're rise up and they just said to keep peace.
DeleteHun Sen want to tell to all Khmer like he was honesty for the election and he will lose but he already have a plan to transfer his power to Hun Manet . All of us will see after election and CNRP win than the military come out and take control everything as Hun Manet the leader of government .The CNRP will come out nothing again . What can cnrp do ?????
ReplyDelete11:00 PM
ReplyDelete1st step: Help the CNRP to officially win the election.
2nd step: If Khmer people really want to have a country to live, they must prepare to die to force the one eye Khmer traitor Hun Sen and Yuon to abide by the result of the election.
3rd step: If we are too chicken to die, especially the CNRP's leaders, then we must not cry when we become a 2nd Champa.
4th step: Did the evil Yuon lose any soldiers during its invasion of Cambodia in the 1979?
If the evil Vietnam lost many soldiers at that invasion time, how come we don't want to lose any people during our struggle to get Cambodia back from Vietnam?? Where is the logic? Where is the reality?
We must ready to die defending the principals of the election if we want to have Cambodia back.
Notice that I am not a CNRP's member.
Here we go again!
ReplyDelete5:17 AM
DeleteWhat do you mean by that ?
Let's once hear YOUR great idea (s ). !!!
5:42AM
ReplyDeleteThat 5:17AM is Ah Kantorb Mike. He wanted Khmer to stay quite while Ah Kantorb swallowing Cambodia. Nothing new with that Asshole.
9:44 AM
ReplyDeleteNow I think so.
This is Ah Kantorb Kghnom Yuon !!!