Paris Peace Accords 23 Oct. 1991

Friday, October 16, 2015

បក្ស​ប្រឆាំង​ ចោទ​បក្ស ​កាន់​អំណាច​ នៅ​ពី​ក្រោយ ​ការ​ដុត​ស្លាក​ គណបក្ស ​នៅ​ឧត្តរមានជ័យ | Opposition party accuses party in power of burning party billboard in Oddar Meanchey

បក្ស​ប្រឆាំង​ ចោទ​បក្ស ​កាន់​អំណាច​ នៅ​ពី​ក្រោយ ​ការ​ដុត​ស្លាក​ គណបក្ស ​នៅ​ឧត្តរមានជ័យ

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៦ តុលា ២០១៥

 

យឹម សុវណ្ណ ៦២០
លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​មណ្ឌល​ភ្នំពេញ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។  Photo: RFA

គណបក្ស​ ប្រឆាំង​ ចោទ​គណបក្ស ​កាន់​អំណាច​ ថា, ជា​អ្នក​ នៅ​ពី​ក្រោយ​ខ្នង ​នៃ​ការ​ដុត​ ស្លាក​គណបក្ស​ សង្គ្រោះ​ជាតិ មួយ​ផ្ទាំង នៅ​ស្រុក​ សំរោង, ខេត្ត​ ឧត្តរមានជ័យ។  ប៉ុន្តែ​ គណបក្ស ​កាន់​អំណាច​ ច្រានចោល​ ការ​ចោទ​ប្រកាន់ ​នេះ។  មន្ត្រី​ អង្គការ​ សង្គម​ស៊ីវិល​ ចាត់​ទុក ​ករណី​នេះ​ ថា, ជា​រឿង ​រើសអើង ​នយោបាយ។  មន្ត្រី​ បក្ស​ប្រឆាំង​ ចោទ​ថា, ការ​ដុត​ បំផ្លាញ​ ស្លាក​គណបក្ស​ ជា​ការ​រៀបចំ របស់​ គណបក្ស​ ប្រជាជន​កម្ពុជា ដើម្បី​ បង្ខូច​ឈ្មោះ​ បក្ស។

ការ​ចោទ​ប្រកាន់​នេះ បន្ទាប់​ពី​មាន​សកម្មភាព​ទម្លាក់ និង​ដុត​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ មួយ​កន្លែង​របស់​ប្រជាពលរដ្ឋ​មួយ​ក្រុម នៅ​ភូមិ​សំបួរមាស សង្កាត់​បន្សាយរាក់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា។

​មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា សកម្មភាព​ដុត​បំផ្លាញ​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​នេះ មិនមែន​ជា​ការ​ថ្មីថ្មោង​ឡើយ ព្រោះ​ជា​ព្រឹត្តិការណ៍​ដែល​រៀបចំ​ឡើយ​ដោយ​គូបដិបក្ខ។

​តាម​ប្រភព​សារព័ត៌មាន​ក្នុង​ស្រុក​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​គឺ​ជា​អតីត​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ហើយ​បាន​ផ្លាស់ប្ដូរ​ទៅ​ចូល​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​ កម្ពុជា​វិញ កាល​ពី​ពេល​ថ្មីៗ​នេះ។ ពួកគេ​អះអាង​ថា គណបក្ស​ប្រឆាំង​បាន​ភូតភរ​បោកប្រាស់​ប្រជារាស្ត្រ​ដោយ​មិន​គោរព​តាម​ គោលនយោបាយ និង​បាវចនា​ដែល​ថា សង្គ្រោះ បម្រើ និង​ការពារ។

បែបនេះ​ក្ដី លោក យឹម សុវណ្ណ ថា មិន​ភ្ញាក់ផ្អើល​ឡើយ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ផ្លាស់ប្ដូរ​ទៅ​ជ្រក​ក្រោម​ ស្លាក​គណបក្ស​ប្រជាជន​នោះ ព្រោះ​ជា​សិទ្ធិ​នយោបាយ។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​បញ្ជាក់​ថា ការ​ដែល​គណបក្ស​កាន់​អំណាច​រៀបចំ​ព្រឹត្តិការណ៍​អាក្រក់​កាន់​តែ​ច្រើន​នោះ គឺ​រឹតតែ​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន ព្រោះ​ថា បច្ចុប្បន្ន​នេះ​ពលរដ្ឋ​ចេះ​វិនិច្ឆ័យ​រក​មូលហេតុ​ពិត​ច្បាស់លាស់។

ជា​ការ​ឆ្លើយតប មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុន ថ្លែង​ចំអក​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​ក្លាយ​ជា​បក្ស​នយោបាយ​ពេញ​លក្ខណៈ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​នៅ ​ឡើយ​ទេ ព្រោះ​តែងតែ​បដិសេធ​មិន​ដែល​ទទួល​ស្គាល់​ការពិត។

​ទាក់ទិន​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ គឺ​លោក ស្រី ណារ៉េន អះអាង​ថា អាជ្ញាធរ​មូលដ្ឋាន​គួរ​តែ​ចាត់​វិធានការ​ចំពោះ​មនុស្ស​មួយ​ក្រុម​នេះ ដើម្បី​កុំ​អោយ​បន្ត​សកម្មភាព​រើសអើង​នយោបាយ​បែប​នេះ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក អោយ​ដឹង​ដែរ​ថា កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា កន្លង​ទៅ ប្រជាពលរដ្ឋ​មួយ​ក្រុម​នេះ ក៏​បាន​នាំ​គ្នា​ជិះ​គោយន្ត​រារាំង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិន​អោយ​ឃោសនា​នយោបាយ​នៅ​ក្នុង​តំបន់​ពួកគេ​ដែរ។ លោក​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​ប្រឆាំង​គណបក្ស​សង្គ្រោះ​ ជាតិ រហូត ក្រោយ​ពី​ពួកគាត់​បាន​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​អ្នក​ខ្លះ​ថា មិនមែន​ជា​ឆន្ទៈ​របស់​ពួកគាត់​នោះ​ទេ៕


4 comments:

  1. Anonymous10:05 PM

    Who killed Cham people in Cambodia during the Pol Pot era?

    Please think logically:

    Yuon had swallowed Champa. Yuon almost obliterated Cham race in Vietnam, forcing Cham to emigrate into Cambodia.

    Yuon need to destroy Cham in Cambodia too so that Cham people could not reclaim their territory back from Vietnam.

    Likewise, Yuon must kill Khmer people as well so that the Southern part of Vietnam will never be reclaimed by Khmer people and also give room for the Vietnamese to move into Cambodia.

    Therefore, most of the Cham in Cambodia were killed by Vietnam through the brainwashed Khmer Viet Minh.
    Yuon are genius at killing and then blaming on others.

    ReplyDelete
  2. Anonymous4:53 AM

    មើលចុះ គេថាអត់ដឹងគឺវាចប់ តែបើគេថា គេដុតនោះសង្រ្គោះជាតិក៍មិនដឺងធ្វើអីគេដែរ តើមានទេ? សួរថាដែលឃើញ ហ៊ុន សែន យកកូនចៅគេដាក់គុកដោយសារបង្កើតរឿងជាមួយសង្រ្គោះជាតិ ទេ? មើលម៉ាច ចាន់ដារ៉ា ធ្វើអ្វីខ្លះទៅ បានជាជាប់គុកដល់ទៅ ៣០ឆ្នាំនោះ? ក្បត់ជាតិឬមកពីគាត់និយាយរឿងយួន? ឃើញទេគេចេះរកគ្មានទេ ​​ ត្រង់បង្កើតរឿង គឺគ្មានសោះតែវាទៅជាប៉ុណភ្នុំបានដូច្នេះ។

    ReplyDelete
    Replies
    1. Anonymous6:07 AM

      Currently Cambodia is country living by the guns but not by the law.
      So whichever party has the guns is the law.
      Do you understand that much?

      Delete
    2. Anonymous3:39 AM

      6:07 AM

      That's why we must make change

      Delete