Paris Peace Accords 23 Oct. 1991

Friday, October 30, 2015

បក្ស​ប្រឆាំង​ ចាត់ទុក​ ការដកលោក កឹម សុខា ផ្ទុយ នឹងរដ្ឋធម្មនុញ្ញ និងរំលោភ កិច្ចព្រមព្រៀង នយោបាយ | Opposition party declares removal of Kem Sokha contrary to Constitution and violates political agreement

តំណាងរាស្រ្ត គណបក្ស ​ប្រជាជន កម្ពុជា ទាំង ៦៨រូប បោះឆ្នោត ទម្លាក់លោក កឹម សុខា ពីអនុប្រធាន ទី​១ នៃ​រដ្ឋសភា នៅព្រឹក ថ្ងៃទី​៣០ ខែតុលានេះ (រូបថត ដោយ ទេព សូនី)

បក្ស​ប្រឆាំង​ ចាត់ទុក​ ការដកលោក កឹម សុខា ផ្ទុយ នឹងរដ្ឋធម្មនុញ្ញ និងរំលោភ កិច្ចព្រមព្រៀង នយោបាយ​

VOD / វីអូឌី | ៣០ តុលា ២០១៥
គណបក្ស ​សង្រ្គោះជាតិ យល់ឃើញ​ ថា,​ ការដកតំណេង ​របស់​ លោក កឹម សុខា ពី​អនុប្រធាន ទី​១នៃ​រដ្ឋសភា​ មាន ”ភាព មិនប្រក្រតីយ៉ាង ធ្ងន់ធ្ងរ” ដោយ​ចាត់ទុក​ ថា ​ផ្ទុយ នឹងរដ្ឋធម្មនុញ្ញ​ និង​កិច្ចព្រមព្រៀង នយោបាយ​ កាលពីថ្ងៃ ទី​២២ ខែកក្កដា ឆ្នាំ​២០១៤។
លោក កឹម សុខា ត្រូវ បានរដ្ឋសភា ​នៅព្រឹក ថ្ងៃសុក្រនេះ សម្រេច បោះឆ្នោត ដកចេញ ពីតំណែង ​ជាអនុប្រធាន ទី​នៃ​រដ្ឋសភា ដោយសំឡេង ​៦៨ លើ៦៨ សុទ្ធតែ ​ជា​តំណាងរាស្រ្ត​ គណបក្ស ប្រជាជន កម្ពុជា។​

រហូត ម​កដល់ ពេលនេះ លោក កឹម សុខា មិនទាន់​ ចេញ​មុខ​ ដើម្បី អត្ថាធិប្បាយ ​លើ​បញ្ហានេះ ​បាន​នៅឡើយទេ។​
សេចក្តីថ្លែងការណ៍ របស់ គណបក្ស ​ប្រឆាំង​ ចេញផ្សាយ នៅថ្ងៃ ទី​៣០ ខែតុលា ឲ្យ​ដឹង ​ថា, ​ការ​បោះឆ្នោត ទម្លាក់នេះ«ជា​ការ​ រំលោភ​ លើរដ្ឋធម្មនុញ្ញ​ នៃ​ព្រះរាជាណាចក្រ កម្ពុជា ព្រោះ​ រដ្ឋធម្មនុញ្ញ​ មិនមាន ចែង ស្តីអំពី​ ការអនុម័ត ញត្តិ​បន្ទោស ​ឬ​ដកតួនាទី​ ឬតំណែង​ របស់ ប្រធាន ឬអនុប្រាន​ រដ្ឋសភាទេ។  ការបោះឆ្នោត ជ្រើសតាំង ប្រធាន​ ឬ​អនុប្រធាន​ រដ្ឋសភា ថ្មី មកជំនួស​ បាន លុះត្រា​តែ ក្នុងករណី​ ប្រធាន ​ឬ​អនុប្រធាននោះ សុំលាលែង ពីមុខតំណែង​ ឬ​ទទួល អនិច្ចកម្ម (មាត្រា​ ៨៧ រដ្ឋធម្មនុញ្ញ)។»  


គណបក្ស​ សង្រ្គោះជាតិ​បន្ត​ ថា​៖ «ជាការំលោភ កិច្ចព្រមព្រៀង​ នយោបាយ​ រវាង គណបក្ស ​ប្រជាជន កម្ពុជា​ និង​គណបក្ស​ សង្រ្គោះជាតិ​ ដែលជា​គណបក្ស​ ដែលមាន អាសនៈ ​ក្នុងរដ្ឋសភា​ កាលពីថ្ងៃ ទី​២២ ខែកក្កដា ឆ្នាំ​២០១៤។»
គណបក្ស ​សង្រ្គោះជាតិ​ បាន​និយាយ​ នៅក្នុងសេចក្តី ថ្លែងការណ៍ ថា៖ «តំណាងរាស្រ្ត ​ទាំង​ ៥៥រូប​ មកពីគណបក្ស សង្រ្គោះជាតិ មិនអាច​ ចូលរួម ប្រជុំ​ រដ្ឋសភា ដែលរំលោភ​ រដ្ឋធម្មនុញ្ញ​ ដែលជាច្បាប់ កំពូល ​និងរំលោភ លើកិច្ច​ព្រមព្រៀង​ នយោបាយ ​រវាង គណបក្ស​ ទាំងពីរ​ ដែលមាន អាសនៈ ​ក្នុងរដ្ឋសភា នោះទេ។»
អ្នកនាំពាក្យ​របស់រដ្ឋសភា លោក ឈាង វុន មានប្រសាសន៍ថា​ការដកលោក កឹម សុខា នេះ មិនមែនធ្វើឡើង​តាម​ញត្តិនៃ​ការតវ៉ារបស់បាតុករកាលពីថ្ងៃទី​២៦ខែតុលានោះទេ។ នៅពេលសួរថាតើហេតុអ្វីបានជា​ការ​សម្រេ​ចចិត្តធ្វើឡើង​ ដោយប្រញាប់ប្រញាល់បែបនេះ លោក ឈាង វុន ឆ្លើយថា៖ «យើង យល់ថា, ​ជាការចាំបាច់, ជាការចាំបាច់ ​ដើម្បី ធានា វប្បធម៌សន្ទនា, ធានា កិច្ចព្រមព្រៀង ដែលយើង បានធ្វើ ជាមួយគ្នា រវាង គណបក្ស ​ទាំងពីរ។»  

លោក​ បន្ថែម​ថា​, ការដក ពីតំណែង​នេះ​ មិនប៉ះពាល់ ដល់កិច្ចព្រមព្រៀង នយោបាយ​ រវាង គណបក្ស ​ទាំងពីរ​ និងប៉ះពាល់ វប្បធម៌សន្ទនា នោះទេ។​  លោក​ បញ្ជាក់​ថា,​ ការទម្លាក់ លោក​ កឹម សុខា ក៏ធ្វើ​ឡើង គោរព ទៅ​តាមច្បាប់ រដ្ឋធម្មនុញ្ញ, បទបញ្ជាផ្ទៃក្នុង រដ្ឋសភា, និងលក្ខន្តិកៈ​ របស់ តំណាងរាស្រ្ត។
លោក ឈាង វុន ស្នើ​ឲ្យ ​គណបក្ស ​សង្រ្គោះជាតិ​ ផ្តល់បេក្ខភាព ថ្មី សម្រាប់ តំណែង​ អនុប្រធាន ទី១ នៃរដ្ឋសភា កាន់តែ ឆាប់ អាចធ្វើ ទៅបាន​ ដើម្បី​ សភា អាចពិនិត្យ ​និង​បោះឆ្នោត​ នៅពេល ខាងមុខ។​
តំណាងរាស្រ្ត​ គណបក្ស​ សង្រ្គោះជាតិ​ មណ្ឌលបាត់ដំបង លោកស្រី មូរ សុខហួរ បាន​បង្ហោះ នៅលើហ្វេសប៊ុក ​របស់ ​លោក​ស្រី ​ក្រោយពេល​ មានការបោះឆ្នោត ទម្លាក់លោក កឹម សុខា ថា៖ «តំណាងរាស្រ្ត ​គណបក្ស​ សង្រ្គោះជាតិ យល់ថា,​ ការដកតំណែង លោក កឹម សុខា នឹង​ធ្វើ ​ឲ្យ​បក្ស​ប្រឆាំង កាន់តែ មានប្រជាប្រិយភាព។» 

ចំណែកតំណាងរាស្រ្តបក្សប្រឆាំងម្នាក់ទៀត លោក សុន ឆ័យ បានសរសេរនៅលើហ្វេសប៊ុកថា៖ «គណបក្សប្រជាជននឹងអស់ប្រជាប្រិយភាព ពេលដែលពួកគេបោះឆ្នោតដកលោក កឹម សុខា។»

តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ​បាន​លើកឡើងថា​ការ​បោះឆ្នោត​ទម្លាក់នេះ​ផ្ទុយនឹង​មាត្រា៨៧នៃរដ្ឋធម្មនុញ្ញកម្ពុជា។ មាត្រា​៨៧ចែងថាប្រធាន ​រដ្ឋសភា​ដឹក​នាំ​អង្គ​ប្រជុំ​របស់​រដ្ឋសភា​ទទួល​អាញ្ញត្តិ​ច្បាប់​និង​​ សេចក្ដី​សម្រេច​ចិត្ត​ទាំងឡាយ​ដែល​រដ្ឋសភា​បាន​អនុម័ត​ រ៉ាប់រង​ការ​អនុវត្ត​បទបញ្ជា​ផ្ទៃ​ក្នុង​​របស់​រដ្ឋសភា​និង​ចាត់ចែង​ការ​ ទាក់ទង​អន្តរជាតិ​ទាំងឡាយ​របស់​រដ្ឋសភា។ ក្នុង​ករណី​ដែល​ប្រធាន​រដ្ឋសភា​មាន​ធុរៈ​មិន​អាច​​បំពេញ​មុខងារ​​បាន​ ដោយ​ហេតុ​មក​ពី​មាន​ជំងឺ​ឬ​បំពេញ​​មុខងារ​​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី​ឬ​ជា​​ ព្រះរាជានុសិទ្ធិ​ឬ​បំពេញ​បេសកកម្ម​នៅ​បរទេស អនុប្រធាន​រដ្ឋសភា​មួយ​រូប​ត្រូវ​ទទួល​ភារកិច្ច​ចាត់ចែង​​ការងារ​ជំនួស។ ក្នុង​ករណី​ដែល​ប្រធាន​ ឬ​អនុប្រធាន​រដ្ឋសភា​លាលែង​ពី​មុខ​តំណែង​ឬ​ទទួល​អនិច្ចកម្ម​ រដ្ឋសភា​ត្រូវ​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​ឬ​អនុប្រធាន​ថ្មី។
ប្រធានរដ្ឋសភា លោក ហេង សំរិន បានប្រកាស​ថាការដកតំណែង​របស់អនុប្រធានទី​១នៃ​រដ្ឋសភាត្រូវធ្វើឡើង​ ក្នុងសំឡេង​៥០ភាគរយបូក១តែប៉ុណ្ណោះ បើ​តាម​បទបញ្ជាផ្ទៃក្នុងនៃ​រដ្ឋសភា។​
ការបោះឆ្នោតទម្លាក់នេះធ្វើឡើងតាម​ ញត្តិរបស់​តំណាងរាស្រ្ត​គណបក្ស​ប្រជាជនកម្ពុជាពីររូប គឺ​លោក ប៉ែន បញ្ញា ជាប្រធានគណៈកម្មការ នីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា និងលោក ជាម យៀប ជាប្រធាន​គណៈ​កម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិង​សវនកម្ម​នៃ​រដ្ឋសភា​។​ បើ​តាមញត្តិចុះថ្ងៃទី​២៨ខែតុលា ​លោក កឹម សុខា “បាន​ប្រព្រឹត្ត​ផ្ទុយពី​បទប្បញ្ញត្តិ​ដែលមាន​ចែង​នៅក្នុងរដ្ឋធម្មនុញ្ញ​ នៃព្រះរាជាណាចក្រកម្ពុជា បទបញ្ជាផ្ទៃក្នុងនៃ​រដ្ឋសភានិងច្បាប់​ស្តីពីលក្ខន្តិកៈ​តំណាងរាស្រ្ត។»​ ញត្តិ​ បន្ត​ថា៖ «នៅពេលចុះមូលដ្ឋាន​ជួប​ប្រជាពលរដ្ឋ​ឬ​សមាជិកខ្លួនឬ​ទៅ​ បរទេស​ក្នុង​លក្ខណៈ​ឯកជន ឯកឧត្តម កឹម សុខា តែង​តែឆ្លៀតពេល​ប្រើសិទ្ធិ​ជា​អនុប្រធាន​ទី១នៃ​រដ្ឋសភា រំលោភ​លើ​រដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុ​ង​នៃ​រដ្ឋសភានិង​ច្បាប់​ជាធរមាន​ផ្សេងៗទៀត។»  ញត្តិ​ បន្ថែម​ ថា, ​លោក កឹម សុខា បាន​រំលោភ លើកិច្ច​ព្រមព្រៀង ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៥ និងសេចក្តី ថ្លែងការណ៍ រួម​ រវាង ថ្នាក់ដឹកនាំ តំណាងរាស្រ្ត ​នៃ​គណបក្ស ​​ទាំ​ងពីរ ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៥។
តំណាងរាស្រ្ត​ពីររូបនោះ​បាន​សរសេរនៅក្នុងញត្តិថា​លោក កឹម សុខា បាន«វាយប្រហារ​ ជេរប្រមាថ​ ជា​បន្ត​បន្ទាប់​ មកលើគណបក្ស​ និងថ្នាក់ដឹកនាំ​ គណបក្ស ប្រជាជជន កម្ពុជា​, ផ្ទុយ នឹង​គោលការណ៍​ នៃ​វប្បធម៌សន្ទនា រវាង គណបក្ស​ ទាំងពីរ… ញុះញង់​ បញ្ហាព្រំដែន​, ព្រមទាំង​ បញ្ឆេះ​ នូវគំនុំ​ ជាតិសាសន៍ ជាមួយ ប្រទេស​ ជាតិខាង បង្ក ឲ្យ​មាន​ ចលាចល​ ដែលធ្វើ​ ឲ្យ​ប៉ះពាល់​ ដល់ទំនៀមទម្លាប់​ ល្អ របស់ សង្គម ដល់សណ្តាប់ធ្នាប់ សាធារណៈ​ និងដល់ សន្តិសុខ, ​ជាតិ ធ្វើសកម្មភាព​ ឃោសនា​ ញុះញង់​ បំបែក​បំបាក់​ បង្កអស្ថិរភាព​ក្នុងសង្គមជាតិ។»  តំណាងរាស្រ្តទាំងពីរ​យល់ ថា៖ «ទង្វើ ទាំងអស់នេះ មិនស័​ក្តិសម​ ជាថ្នាក់ដឹកនាំ របស់ ស្ថាប័នកំពូល​ នៃប្រទេសឡើយ។  ហេតុនេះ​ហើយ ​បាន​ជា​ប្រជា​ពលរដ្ឋ​ រាប់ពាន់នាក់ ប្រមូលផ្តុំគ្នា ធ្វើបាតុកម្ម និងដាក់ញត្តិ​ ទាម​ទារ​ ឲ្យ​ដកតំណែង​ ជា​អនុប្រធាន ទី​១នៃរដ្ឋសភា ពី​ឯកឧត្តម​ កឹម សុខា ដើម្បី រក្សា​នូវ សន្តិសុខ, សណ្តាប់ធ្នាប់​ សង្គម, និងរបៀប រៀបរយ សាធារណៈ ដែលជាមូលដ្ឋាន​ គ្រឹះ សម្រាប់ ការអភិវឌ្ឍ ​ប្រទេស​ជាតិ។»

តំណាងរាស្រ្ត​ដែល​ដាក់ញត្តិនោះ​អះអាង​ថា​ ប្រជា​ពលរដ្ឋជាង​៥ពាន់នាក់នៅភ្នំពេញ ជិត​២ម៉ឺននាក់​នៅខេត្តកំពង់​ចាម​ ជាង​១ម៉ឺននាក់នៅខេត្តត្បូងឃ្មុំ ​ជាង​១ម៉ឺន៥ពាន់នាក់នៅខេត្ត​បន្ទាយមានជ័យ​ និង​ជាង១ម៉ឺន៨ពាន់នាក់​នៅខេត្តស្វាយរៀង បានគាំទ្រ​ញត្តិ​ដកលោក​ កឹម សុខា​ ពីតំណែង។​

គួរ​បញ្ជាក់​ថា​តំណែង​ជា​អនុប្រធានទី១នៃ​ រដ្ឋសភា លោក កឹម សុខា បាន​ទទួល​តាមរយៈ​កិច្ច​ព្រម​ព្រៀង​នយោបាយ​​មួយ​រវាង​គណបក្ស​ប្រជាជន​ កម្ពុជានិង​គណបក្ស​សង្ក្រោះ​ជាតិកាលពីថ្ងៃទី​២២ខែតុលា ឆ្នាំ​២០​១៤។ បន្ថែមពីនេះ គណបក្ស​សង្រ្គោះជាតិ​បាន​ទទួលតំណែង​ជា​​ប្រធាន​គណៈកម្មការ​ជំនាញ​ចំនួន​៥​នៃ ​រដ្ឋសភា។ លោក​ កឹម សុខា ត្រូវ​បាន​បោះឆ្នោត​ឲ្យ​ធ្វើ​ជាអនុប្រធាន​ទី​១នៃ​រដ្ឋសភានេះ កាលពីថ្ងៃ​ទី​២៦ខែសីហា ឆ្នាំ​២០១៤។

គួរ​បញ្ជាក់​ថា​បាតុកម្មទាមទារ​ឲ្យ​ ដកតំណែង​របស់លោក​ កឹម សុខា កើតឡើងមួយថ្ងៃ​បន្ទាប់ពីការថ្លែងរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅប្រទេស​បារាំង​ កាលពីល្ងាចថ្ងៃ​ទី​២៥ខែតុលា។ ពីប្រ​ទេស​បារាំង ​ក្នុពិធី​ជួប​សំណេះ​សំណាល​ជាមួយ​និស្សិត​ខ្មែរ​នៅ​ទី​នោះ​ លោក ហ៊ុន សែន បានថ្លែង​ថា​បាតុកម្ម​ប្រ​ឆាំង​លោក​នៅ​បារាំងគឺ​ជាសិទ្ធិ​ប្រ​ជាពល​រដ្ឋ ហើយ​លោក​ថា​បាតុកម្ម​ប្រ​ឆាំង​លោក​ កឹម សុខា ​ក៏​ជា​សិទ្ធិ​របស់​ប្រ​ជាពល​រដ្ឋ​ដូច​គ្នា។ លោក​បន្ត​ថាបាតុកម្មនេះ​អាច​នឹង​ឲ្យ​លោក កឹម សុខា ធ្លាក់ពីតំណែង។ លោក​មានប្រសាសន៍ថា​៖ «បើលេងកុំ​ខឹង​ បើ​ខឹ​ងកុំ​លេង បើ​ស្អែក​គេ​លេង​នៅ​ភ្នំពេញ​វិញ កុំ​ខឹង​នឹង​គេ ហើ​យ​លេង​ហ្នឹង​ប្រ​ហែល​ជា​អស់​តំ​ណែង​អនុប្រ​ធាន​សភាទៀត។»




No comments:

Post a Comment