បក្សកាន់អំណាច បណ្តេញលោក កឹម សុខា ចេញ ពីអនុប្រធាន សភា
សមាជិក សភា
គណបក្ស កាន់អំណាច ៦៨នាក់ បានបោះឆ្នោត ដោយឯកច្ឆ័ន្ទ កាលពីថ្ងៃ សុក្រ
ដើម្បី បណ្តេញលោក កឹម សុខា
អនុប្រធាន សភា នៃគណបក្ស ប្រឆាំង ចេញពីតំណែង។
VOA / វីអូអេ | ៣១ តុលា ២០១៥
រូបឯកសារ៖
លោក កឹម សុខា អនុប្រធានទី១នៃរដ្ឋសភា
និងជាអនុប្រធាននៃគណបក្សសង្គ្រោះជាតិ
និយាយទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅតុលាការក្រុងភ្នំពេញ
កាលពីថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០១៥។ (AP/ហេង ស៊ីនិត)
ភ្នំពេញ—សមាជិកសភា គណបក្ស កាន់អំណាច
៦៨នាក់ បានបោះឆ្នោត ដោយឯកច្ឆ័ន្ទ កាលពីថ្ងៃសុក្រ
ដើម្បី បណ្តេញលោក កឹម សុខា
អនុប្រធាន សភា នៃគណបក្ស ប្រឆាំង ចេញ ពីតំណែង។
គណបក្សប្រឆាំង បានធ្វើ ពហិការ មិនចូលរួម ការបោះឆ្នោត នេះទេ។
សមាជិកសភាប្រហែលពាក់កណ្តាលនៃសមាជិកសភា៥៥រូបរបស់គណបក្សប្រ ឆាំង នៅពេលបច្ចុប្បន្ននេះ បានស្ថិតនៅក្នុងប្រទេសថៃ ដើម្បីសួរសុខទុក្ខសហការី២រូបរបស់ខ្លួន ដែលបានត្រូវគេវាយតប់យ៉ាងខ្លាំងនៅដើមសប្តាហ៍នេះ នៅពេលដែលពួកលោកចាកចេញពីរដ្ឋសភា។
ការវាយប្រហារនេះ ដែលមនុស្សជាច្រើនក្នុងប្រទេសកម្ពុជា ជឿជាក់ថា បានធ្វើឡើងដោយពួកអ្នកគាំទ្ររបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានធ្វើឲ្យសមាជិកសភា២នាក់នេះបានរងរបួសក្បាលជាទម្ងន់។
ក្នុងអំឡុងនៃការវាយតប់នោះហើយនឹងការវាយប្រហាររបស់ជនឥត សណ្តាប់ធ្នាប់នៅថ្ងៃដដែលក្រោយមកទៅលើគេហដ្ឋានរបស់លោក កឹម សុខា ក្នុងទីក្រុងភ្នំពេញ ប៉ូលិសមិនបានធ្វើអន្តរាគមន៍អ្វីទាល់តែសោះ។
ព្រឹត្តិការណ៍នៃសប្តាហ៍នេះបានបង្ហាញពីការធ្លាក់ចុះយ៉ាង ខ្លាំងនៅក្នុងទំនាក់ទំនងរវាងគណបក្សកាន់អំណាចហើយនឹងសង្គ្រោះជាតិ (CNRP) ដែលជាគណបក្សប្រឆាំង ចាប់តាំងពីគណបក្សទាំង២ បានរៀបចំឡើងវិញនូវទំនាក់ទំនងមិត្តភាពកាលពីឆ្នាំទៅ។
ការណ៍នេះបានកើតមានឡើង បន្ទាប់ពីការប៉ះទង្គិចដោយហិង្សាម្តង អស់រយៈពេលជាច្រើនខែរវាងពួកអាជ្ញាធរ និងពួកអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បន្ទាប់ពីគណបក្សប្រឆាំងជិតបានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោត ទូទៅនៅឆ្នាំ២០១៣។
កាលពីថ្ងៃសុក្រម្សិលមិញ គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍មួយដែលបានរិះគន់ការ ដកលោក កឹម សុខា ថា ជាការរំលោភរដ្ឋធម្មនុញ្ញ ដោយផ្អែកលើហេតុផលថា អនុប្រធានសភាអាចត្រូវដកចេញពីតំណែងបានក្នុងករណីមានការលាចេញពី តំណែង ឬក៏ស្លាប់។
លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្តគណបក្សប្រឆាំង និយាយថា ការបោះឆ្នោតនោះជាការប្រឆាំងនឹងច្បាប់យ៉ាងច្បាស់ក្រឡែត។
«ប្រទេសនេះ ជាពិសេស អង្គការនីតិបញ្ញត្តិនេះបានរំលោភច្បាប់ ដែលពួកគេបានអនុម័តដោយខ្លួនឯង។ តើអ្វីដែលយើងអាចពឹងផ្អែកបាន នៅពេលដែលស្ថាប័នដ៏សំខាន់ដូចជារដ្ឋសភា បានប្រព្រឹត្តសកម្មភាពរបៀបនេះ បន្ទាប់មកគេអាចនិយាយថា ពេលដែលមិនមានទីកន្លែងសម្រាប់ភាពចាស់ទុំនៅក្នុងការដោះស្រាយ វិបត្តិនយោបាយទាំងនោះ បន្ទាប់មកពួកគេនឹងប្រើប្រាស់ស្ថាប័នមួយផ្សេងទៀត ដើម្បីវាយតប់ស្ថាប័នផ្សេងទៀត។»
លោក សុន ឆ័យ នៅតែមានក្តីសង្ឃឹមថា នាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយនឹងលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងអាចឈោងដល់ការផ្សះផ្សារឡើងវិញ ដោយលោកបានកត់សម្គាល់ថា គណបក្សកាន់អំណាច បាននិយាយនៅសប្តាហ៍នេះថាការណ៍នេះអាចកើតមានឡើង បើលោក សម រង្ស៊ី សុំអភ័យទោសចំពោះការរិះគន់ការវាយប្រហារលើសមាជិកសភាថា ជារបៀបតាមបែបហ្វាស៊ីសរបស់លោក ហ៊ុន សែន។
គេមិនទាន់ដឹងនៅឡើយថា តើលោក សម រង្ស៊ី នឹងសុំអភ័យទោសដែរឬទេ។ លោក រង្ស៊ី នៅពេលបច្ចុប្បន្ននេះបានស្ថិតនៅក្រៅប្រទេស ហើយវិលត្រឡប់មកកាន់ប្រទេសវិញយ៉ាងហោចណាស់ក៏សប្តាហ៍ក្រោយដែរ។
លោក សុន ឆ័យ និយាយទៀតថា វាជាការសំខាន់ដែលគណបក្សទាំង២ ធ្វើការដើម្បីកាត់បន្ថយ ដើម្បីបន្ធូបន្ថយការតានតឹង ពីព្រោះតែការវាយប្រហារលើសមាជិកសភាដែលគេថតបានជាវីដេអូ ហើយបានត្រូវចែកចាយពាសពេញបណ្តាញសង្គមបានធ្វើឲ្យមនុស្សជាច្រើន ខឹងសម្បារ ហើយអាចបណ្តាលឲ្យមានបញ្ហាយ៉ាងធ្ងន់ធ្ងរ។
បើមើលទំព័រ Facebook អ្នកអាចឃើញមនុស្សបង្ហាញម្តងហើយម្តងទៀតពីអ្វីដែលបានកើតមានឡើង ដល់សមាជិកសភាទាំង២នាក់នោះ។ ហើយអ្នកដឹងហើយថា នៅពេលដែលសាធារណជនមានការខឹងសម្បារ វាមិនមែនជាការល្អសម្រាប់អនាគតរបស់ប្រទេសទេ។ ដូច្នេះ វាជាការសំខាន់ដែលគណបក្សទាំង២ គួរតែស្វែងរកមធ្យោបាយ ដើម្បីដោះស្រាយបញ្ហានេះ។
លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយ និងជាប្រធានអង្គការស្រាវជ្រាវឈ្មោះវេទិការអនាគត និយាយថា ការបណ្តេញលោក កឹម សុខា ជាវិធីមួយសម្រាប់លោក ហ៊ុន សែន បន្ថែមគំនាបលើគណបក្សប្រឆាំង ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់នាយករដ្ឋមន្រ្តី ដើម្បីព្យាយាមបំបែកពួកគេ មុនពេលការបោះឆ្នោតជាតិនៅឆ្នាំ២០១៨។
«ពួកប្រឆាំងមិនអាចមិនធ្វើការឆ្លើយតបបានទេ ហើយប្រសិនបើពួកគេមិនឆ្លើយតប ពួកគេនឹងស្ថិតនៅក្រោមគំនាបពីសមាសភាពផ្សេងៗនៅក្នុងគណបក្សប្រឆាំង ក៏ប៉ុន្តែ ប្រសិនបើពួកគេធ្វើការឆ្លើយតប ខ្ញុំគិតថា ពួកគេមិនមានមេដឹកនាំ។ ការណ៍នេះនឹងក្លាយជាការពិបាកបំផុតសម្រាប់ពួកគេរួបរួមគ្នា ហើយនឹងធ្វើការឆ្លើយតបដ៏សំខាន់ដល់បញ្ហានេះ។»
លោក អ៊ូ វីរៈ និយាយថា ការជជែកឲ្យហេតុផលពីធម្មនុញ្ញភាពនៃការបណ្តេញលោក កឹម សុខា គឺមានសារៈសំខាន់តិចជាងបញ្ហាថា ការបណ្តេញលោកដោយគណបក្សកាន់អំណាចបានរំលោភលើកិច្ចព្រមព្រៀង ដែលគណបក្សទាំង២បានធ្វើឡើងកាលពីឆ្នាំទៅ ដែលតំណែងអនុប្រធានរដ្ឋសភាជាតិជាសមាជិកមកពីគណបក្សប្រឆាំង។
«បញ្ហាកាន់តែធំឡើង គឺថាតើលោក ហ៊ុន សែន កំពុងធ្វើឲ្យមានការលំបាកកាន់តែខ្លាំងឡើង ហើយនេះជាផលវិបាកដែលនឹងមាននៅលើឆាកនយោបាយ។ខ្ញុំមានការព្រួយ កង្វល់ ពីព្រោះតែខ្ញុំគិតថា នេះជាសញ្ញាដំបូង ហើយខ្ញុំមានការព្រួយកង្វល់ ពីព្រោះតែខ្ញុំគិតថានឹងមានការធ្វើបាបកាន់តែខ្លាំងឡើងទៅលើ គណបក្សប្រឆាំងនៅពេលអនាគត។»
ចំពោះបញ្ហានេះ គណបក្សកាន់អំណាចបានច្រានចោលការទទួលខុសត្រូវចំពោះការវាយតប់ សមាជិកសភាគណបក្សប្រឆាំង ហើយលោក ហ៊ុន សែន បានអំពាវនាវឲ្យមានការចាប់ខ្លួនអ្នកទទួលខុសត្រូវនៃការវាយដំទាំង នោះ។
ការវាយតប់បានកើតមានឡើង បន្ទាប់ពីការបរាជ័យនៅដើមឆ្នាំនេះនូវអ្វីដែលហៅថា វប្បធម៌នៃការសន្ទនារវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី ជាដំណើរការមួយដែលយ៉ាងហោចណាស់នៅក្នុងទ្រឹស្តី មានន័យថា បន្ធូរបន្ថយការតានតឹងតែប៉ុណ្ណោះ៕

No comments:
Post a Comment