លោក សម រង្ស៊ី ហៅលោក ហ៊ុន សែន ថា, កំពុងធ្វើ សកម្មភាព ដូចមេដឹកនាំ ហ្វាស៊ីស
VOD / វីអូឌី | ២៧ តុលា ២០១៥
ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី ដែលបង្ហាញ ការថ្កោលទោស ចំពោះ អំពើហិង្សា វាយប្រហារ លើតំណាងរាស្ត្រ របស់លោក ២រូប ដោយក្រុម មនុស្ស ដើរចេញ ពីហ្វូងបាតុករ
កាលពីថ្ងៃ ម្សិលមិញ គឺ ជាទង្វើ របស់ គណបក្ស កាន់អំណាច ដែលលោក ថា, លោក ហ៊ុន
សែន កំពុងប្រើ វិធីស្រដៀង ពួកហ្វាស៊ីស (Fascist)
នៅប្រទេស អ៊ីតាលី។
ប្រសាសន៍ របស់លោក សម រង្ស៊ី ដូចនេះ
ត្រូវ បានស្រង់មក ចុះផ្សាយ ដោយហ្វេសប៊ុក របស់លោក
ដែលបាន ផ្សព្វផ្សាយ ជាសាធារណៈ នៅថ្ងៃទី ២៧ ខែតុលានេះ។
នៅលើហ្វេសប៊ុក របស់លោក មានខ្លឹមសារ សង្ខេម ដូចនេះ ថា៖ «អ្វី ដែលសំខាន់នោះ គឺ លោក ហ៊ុន សែន
ហាក់ដូច ជាចង់រកលេស ប្រើអំពើហិង្សា កាន់តែច្រើន
ដើម្បី បង្កើត ព្រឹត្តិការណ៍ អវិជ្ជមាន និងអធម្មនុញ្ញ
ក្នុងគោលបំណង ចៀសវាង ការបោះឆ្នោត ខាងមុខ។ បំណង បែបនេះ ឃើញកាន់តែ ច្បាស់
តាំង ពីមានគណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.)ថ្មីមួយ
ដែលប្រជាពលរដ្ឋ អាចជឿ ទុកចិត្តបាន,
ពីព្រោះ បើ មាន ការបោះឆ្នោត ដ៏ត្រឹមត្រូវ គណបក្ស របស់លោក ហ៊ុន សែន
មិនអាច ឈ្នះឆ្នោត បានទេ នៅឆ្នាំ២០១៧ (បោះឆ្នោត ឃុំ-សង្កាត់)
និងឆ្នាំ២០១៨ (បោះឆ្នោតជាតិ)។»
លោក សម រង្ស៊ី បានហៅលោក ហ៊ុន សែន ថាកំពុងធ្វើសកម្មភាពដូចមេដឹកនាំហ្វាស៊ីស ហើយថាលោក សម រង្ស៊ី បានសរសេរដូចនេះ៖ «ដើម្បី រក្សាអំណាចបានច្រើនឆ្នាំទៅមុខទៀត លោក ហ៊ុន សែន កំពុងប្រើវិធីស្រដៀងពួកហ្វាស៊ីស នៅប្រទេសអ៊ីតាលី ដែលចូលចិត្តប្រើអំពើហិង្សាទៅលើអ្នកតំណាងរាស្ត្រ និងអ្នកដទៃទៀតពីឆ្នាំ១៩២២ ដល់ឆ្នាំ១៩៤៥។»
No comments:
Post a Comment