Paris Peace Accords 23 Oct. 1991

Sunday, October 11, 2015

[Vietnamization] សង្គម​ស៊ីវិល ​ជំរុញ ​ឲ្យ​អាជ្ញាធរ ​ជម្លៀស​​វៀតណាម​ នៅ​មាត់​ទន្លេ​ ខេត្ត​ ស្ទឹងត្រែង | Civil society urgest authority to deport Vietnamese along Mekong River in Stung Treng

សង្គម​ស៊ីវិល ​ជំរុញ ​ឲ្យ​អាជ្ញាធរ ​ជម្លៀស​​វៀតណាម​ នៅ​មាត់​ទន្លេ​ ខេត្ត​ ស្ទឹងត្រែង

RFA / ​វិទ្យុ ​អាស៊ី សេរី | តុលា ២០១៥

 

វៀតណាម ស្ទឹងត្រែង ៦២០
ផ្ទះ​ជនជាតិ​វៀតណាម នៅ​លើ​ទឹក​ទន្លេ​ក្នុង​ក្រុង​ស្ទឹងត្រែង ខែត្រ​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​៨ តុលា ឆ្នាំ​២០១៥ (RFA/Men Sothyr)
 
មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អាជ្ញាធរ​ខែត្រ ពន្លឿន​ការ​ជម្លៀស​ជនជាតិ​វៀតណាម ដែល​កំពុង​រស់​នៅ​មាត់​ទន្លេ​ក្នុង​ក្រុង​ស្ទឹងត្រែង។ ការ​លើក​ឡើង​នេះ​ បន្ទាប់​ពី​ផែនការ​របស់​អាជ្ញាធរ​ក្នុង​ការ​ជម្លៀស​ជនជាតិ​វៀតណាម ឋិត​ក្នុង​ភាព​ស្រពេចស្រពិល ស្រប​ពេល​ដែល​ផល​ប៉ះពាល់​សុខភាព​បរិស្ថាន និង​បញ្ហា​ផ្សេងៗ កំពុង​កើត​មាន។

មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី​៩ ខែ​តុលា អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខែត្រ​ជម្លៀស​ពលរដ្ឋ​វៀតណាម រស់​នៅ​ដង​ទន្លេ​មេគង្គ ក្នុង​ក្រុង​ស្ទឹងត្រែង ឲ្យ​បាន​ឆាប់។ ការ​អំពាវនាវ​ឲ្យ​នេះ​ធ្វើ​ឡើង​នៅ​ពេល​ពលរដ្ឋ​វៀតណាម ទាំង​នោះ រស់​នៅ​តាម​មាត់​ទន្លេ​យ៉ាង​អនាធិបតេយ្យ ដែល​ប៉ះពាល់​សោភ័ណភាព​ក្រុង បរិស្ថាន​ធម្មជាតិ និង​ជា​ប្រភព​នៃ​បទល្មើស​ព្រៃឈើ​ជាដើម។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល ថ្លែង​បញ្ជាក់​ថា អាជ្ញាធរ​ខែត្រ​នៅ​មិន​ទាន់​កំណត់​ពេល​ជាក់លាក់ ទាក់ទិន​នឹង​ការ​ជម្លៀស​ពលរដ្ឋ​វៀតណាម ទាំង​នោះ​ចេញ​ពី​មាត់​ទន្លេ​នោះ​ទេ។ លោក​ថា ភាព​ព្រងើយកន្តើយ​របស់​អាជ្ញាធរ និង​ការ​ពន្យារ​ពេល​ដោះស្រាយ នឹង​បង្ក​ផល​ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន ប្រជាពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​ផ្នែក​ខាង​ក្រោម បាក់​ច្រាំងទន្លេ និង​បង្ក​ឲ្យ​ទឹក​កង្វក់​ជាដើម៖ «ព្រោះ​ជាក់ស្ដែង​ដែរ ខ្ញុំ​ទៅ​ហ្នឹង​វា​ឃើញ​ផ្ទះ​សិប្បកម្ម​មួយ​ចំនួន ឬ​ផ្ទះ​ជនជាតិ​វៀតណាម ដែល​គាត់​ជួល​ហ្នឹង រស់​នៅ​យ៉ាង​អនាធិបតេយ្យ​លើ​ហ្នឹង​ឃើញ បន្ទប់​បន្ទោបង់​របស់​គាត់​ធ្លាក់​ទៅ​ក្នុង​ទន្លេ។»

វិទ្យុ​អាស៊ីសេរី មិន​ទាន់​ទាក់ទង​អភិបាល​ក្រុង​ស្ទឹងត្រែង លោក ប៊ុន ណារី ដើម្បី​សុំ​ការ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៩ ខែ​តុលា។

តែ​លោក​ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា អាជ្ញាធរ​បាន​រៀបចំ​ទីតាំង​ជម្លៀស​ជនជាតិ​វៀតណាម ទាំង​នោះ​ទៅ​នៅ​ទីតាំង​ថ្មី នៅ​គីឡូម៉ែត្រ​លេខ​១៤ ផ្លូវ​ជាតិ​លេខ​៧ ឋិត​នៅ​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង។ លោក​ថា អាជ្ញាធរ​ខេត្ត​ក៏​មិន​ទាន់​មាន​ថវិកា​គ្រប់គ្រាន់​ក្នុង​ការ​ឈូស​ឆាយ​ធ្វើ​ ផ្លូវ​សំអាត​ទីតាំង​ថ្មី​នោះ​ទេ៖ «យើង​មាន​ផែនការ​សម្រាប់​គាត់ គឺ​មាន​ដី​សម្រាប់​ចែក​ពួកគាត់​អស់​ហើយ។»

ជនជាតិ​វៀតណាម ម្នាក់​ក្នុង​ចំណោម​ជនជាតិ​វៀតណាម ជា​ច្រើន​ទៀត លោក ឡេវ យ៉ាំង ឡង ឲ្យ​ដឹង​ថា លោក​នៅ​មិន​ទាន់​ទទួល​ដំណឹង​ពី​ការ​ជម្លៀស​ចេញ​ពី​លំនៅឋាន​នោះ​ទេ គ្រាន់​តែ​ដឹង​ថា អាជ្ញាធរ​នឹង​ផ្ដល់​ទីតាំង​ថ្មី​ឲ្យ​គេ​រស់​នៅ​ឆ្ងាយ​ពី​ទី​រួម​ខេត្ត។ តែ​ទោះ​យ៉ាង​ណា គាត់​ត្អូញត្អែរ​ថា ពួកគាត់​ប្រហែល​មិន​អាច​រស់​នៅ​​តំបន់​ដាច់​ស្រយាល​បាន​ទេ ដោយសារ​ការ​រស់​នៅ​តាម​មាត់​ទន្លេ​ជា​ទម្លាប់​ទៅ​ហើយ និង​ងាយស្រួល​រក​ស៊ី៖ «ឮ​គេ​និយាយ ខាង​រដ្ឋ​គេ​អត់​ទាន់​និយាយ​អី។ និយាយ​ថា គេ​ដេញ​អី​គេ​ឲ្យ​ទៅ​នៅ គេ​ចែក​ដី​ឲ្យ។»

ករណី​នេះ​ដែរ មន្ត្រី​សម្របសម្រួល​អង្គការ​បណ្ដាញ​ទន្លេ​បី លោក មៀច មាន លើក​ឡើង​ថា ការ​រស់​នៅ​របស់​ជនជាតិ​វៀតណាម នៅ​មាត់​ទន្លេ និង​លើ​ទឹក បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​គុណភាព​ទឹក បរិស្ថាន​ធម្មជាតិ និង​សុខភាព ព្រោះ​ជនជាតិ​វៀតណាម ទាំង​នោះ​បាន​បន្ទោបង់ និង​ចោល​កាកសំណល់​រឹង រាវ ចូល​ទន្លេ ដែល​ជា​ប្រភព​នៃ​ប៉ារ៉ាស៊ីត និង​មេរោគ​ឆ្លង​ផ្សេងៗ ​បណ្ដាល​ឲ្យ​គុណភាព​ទឹក​កង្វក់៖ «ជុះ ​នោម​​អី​នៅ​ហ្នឹង​ទាំង​អស់។ វា​ពិបាក​មែនទែន នៅ​ក្នុង​លក្ខណៈ​បែប​ហ្នឹង គាត់​ជុះ​ទៅ​ឲ្យ​ត្រី​ស៊ី​ទៅ មិន​ដឹង​គាត់​រោគ​អីៗ មិន​ដឹង​អី​កើត​ឡើង អា​ហ្នឹង​វា​ពិបាក​ណាស់។»

​មន្ត្រី​សង្គម​ស៊ីវិល​ក៏​ជំរុញ​ឲ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ អន្តោប្រវេសន៍ និង​ច្បាប់​សញ្ជាតិ បើ​រក​ឃើញ​ថា ជនជាតិ​វៀតណាម ទាំង​នោះ ជា​ជនអន្តោប្រវេសន៍​ខុស​ច្បាប់ ហើយ​សមត្ថកិច្ច​ត្រូវ​អនុវត្ត​ច្បាប់​ដោយ​បញ្ជូន​ជនជាតិ​វៀតណាម ទាំង​នោះ ទៅ​ប្រទេស​វៀតណាម វិញ ទោះ​ដឹង​ថា ពួកគេ​រស់​នៅ​ស្រុក​ខ្មែរ​យូរ​យ៉ាង​ណា​ក៏ដោយ។

អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ក្នុង​ឃុំ​ព្រះបាទ ក្រុង​ស្ទឹងត្រែង មាន​ពលរដ្ឋ​រស់​នៅ​តាម​ច្រាំង​ទន្លេ​ចំនួន​ជាង ៣០០​គ្រួសារ ក្នុង​នោះ​មាន​ពលរដ្ឋ​ខ្មែរ ៣០​ភាគរយ៕


3 comments:

  1. Anonymous4:37 AM

    Khmer keeps drinking YUON's Urine and eating YUON's Shit!!! Bravo HUN SEN!!!

    ReplyDelete
  2. Anonymous6:28 AM

    Don't forget Yuon's sperms ( Teuk Ktis Kdet Yuon) dropped all over the lakes.

    ReplyDelete