កិច្ចពិភាក្សា ស្ដីអំពី ផែនទី ដែលលោក អ៊ុំ សំអាន ទើបរកឃើញ នៅអង្គការ សហប្រជាជាតិ
RFA / វិទ្យុ អាស៊ី សេរី | ៨ តុលា ២០១៥
តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ លោក អ៊ុំ សំអាន បញ្ជាក់ប្រាប់ វិទ្យុ អាស៊ី សេរី កាលពីយប់ ទី៧ តុលា ថា, លោក ទើប បានរកឃើញ ផែនទីមួយទៀត ដែលជាផែនទី បោន (Bonne) ខ្នាត ១/១០០.០០០ ដូចមានចែង ក្នុងរដ្ឋធម្មនុញ្ញ កម្ពុជា ពីបណ្ណាល័យ អង្គការ សហប្រជាជាតិ។ ប៉ុន្តែ រហូត មកដល់ល្ងាច ថ្ងៃទី៨ តុលា មន្ត្រីជំនាញ កិច្ចការព្រំដែន របស់ រដ្ឋាភិបាល នៅបន្ត ស្ងប់ស្ងាត់ នៅឡើយ ចំពោះ ការរកឃើញ ផែនទី ថ្មីនេះ។ ចំណែក អង្គភាព ព័ត៌មាន និងប្រតិកម្ម រហ័ស នៃទីស្ដីការ គណៈរដ្ឋមន្ត្រី វិញ ចាត់ទុកថា នេះ គឺជាការបង្ក ឧបាយកល ទុច្ចរិត និងបំពុល បរិយាកាស របស់ លោក អ៊ុំ សំអាន។
សូម ស្ដាប់ កិច្ចពិភាក្សា រវាង លោក ជុន ច័ន្ទបុត្រ ជាមួយ នឹងលោកបណ្ឌិត សុខ ទូច, លោក អ៊ុំ សំអាន, និងលោក នី ចរិយា អំពី បញ្ហាផែនទី នេះ ដូចតទៅ៖
Thank You Mr. Um Sam An for your great efforts to protect Cambodia.
ReplyDeleteYou are our Khmer Hero !!
មើលចុះ នៅពេល គេរកឃើញរឿងពីត គេបែរចោទប្រកាន់គ្រប់បែបគ្រប់យ៉ាង សុំគិតមើលផងតើគាត់ខំស្វែងរកនេះតើដើម្បីរូបគាត់ឬដើម្បីខ្មែរ? ហេតុអ្វីក៍គាត់បានទៅជាមនុស្យអាក្រក់ទៅវិញ? យួនយកដីខ្មែរ យួនមកនៅពាសពេញស្រុកតាមចិត្ត តេអស់លោកឥតមានខុសអ្វីទាំងអស់ ហាហាហាល្អរកគ្មានទេ
ReplyDelete