លោក ហ៊ុន សែន ចែកចាយ ឯកសារ បំភ្លឺរឿងព្រំដែន កម្ពុជា-វៀតណាម
RFA / វិទ្យុ អាស៊ី សេរី | ៩ តុលា ២០១៥
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៩ ខែតុលា ចែកចាយឯកសារបំភ្លឺរឿងផែនទីព្រំដែនកម្ពុជា-វៀតណាម ទៅដល់មន្ត្រីរបស់ខ្លួន។
ការចែកចាយនេះ ធ្វើឡើង ២ថ្ងៃ បន្ទាប់ពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រកាសថា លោកបានរកឃើញផែនទីបោន ខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ។
បើទោះជាលោក ហ៊ុន សែន ធ្លាប់បានចេញមុខបកស្រាយបំភ្លឺផ្ទាល់មាត់រឿងផែនទីព្រំដែនកម្ពុជា- វៀតណាម អស់រយៈពេលជិត ៣ម៉ោងកន្លះ លើកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃទី៨ ខែកញ្ញា រួចមកហើយក្តី ក៏លោក ហ៊ុន សែន នៅតែបន្តចែកចាយនូវខ្លឹមសារដែលលោកបានលើកឡើងរួចហើយនោះទៅដល់ មន្ត្រីរបស់លោកបន្ថែមទៀត។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ឲ្យដឹងនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោកនៅថ្ងៃទី៩ តុលា ថា ឯកសារដែលលោក ហ៊ុន សែន ចែកចាយនេះ ក្នុងគោលបំណងផ្តល់ការបំភ្លឺដល់ពលរដ្ឋខ្មែរជាទូទៅអំពីរឿងផែនទី ព្រំដែនកម្ពុជា-វៀតណាម។
ឯកសារបំភ្លឺរបស់លោក ហ៊ុន សែន មានទាំងអស់ ២៩ទំព័រ ដែលរៀបរាប់អំពីសាវតារនៃផែនទីព្រំដែនកម្ពុជា-វៀតណាម អំពីកិច្ចព្រមព្រៀង និងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៨៣ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ព្រមទាំងអំពីតម្លៃគតិយុត្តិ និងភាពត្រឹមត្រូវនៃផែនទីដែលរដ្ឋាភិបាលកំពុងប្រើប្រាស់ក្នុងការងារ បោះបង្គោលព្រំដែនជាមួយវៀតណាម។
លោក ផៃ ស៊ីផាន ថ្លែងចាត់ទុកការបង្ហាញឯកសារបំភ្លឺរបស់លោក ហ៊ុន សែន ពេលនេះថា ជាការបង្ហាញឲ្យឃើញនូវភាពស្អាតស្អំ និងភាពស្មោះត្រង់របស់រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្នុងកិច្ចការថែរក្សាការពារឯករាជ្យ បូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជា ដែលប្រាសចាកពីការប្រឌិតភូតភរ ចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា និងលោក ហ៊ុន សែន បានកាត់ ឬលក់ទឹកដីកម្ពុជា ទៅឲ្យវៀតណាម។
ប្រទេសកម្ពុជា មានព្រំដែនគោកជាប់ប្រទេសវៀតណាម ប្រវែង ១.២៧០គីឡូម៉ែត្រ ហើយប្រទេសទាំងពីរគ្រោងបោះបង្គោលខណ្ឌសីមាព្រំដែនប្រមាណ ៣១៤បង្គោល។ រដ្ឋាភិបាលអះអាងថា រហូតមកទល់ពេលនេះ កម្ពុជា-វៀតណាម បានបោះបង្គោលសម្រេចប្រមាណ ៨៣% រួចហើយ។ លោក ហ៊ុន សែន ថ្លែងនៅក្នុងសេចក្ដីបំភ្លឺរបស់លោកថា រដ្ឋាភិបាលនឹងបន្តការងារកំណត់ និងបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ឲ្យបានចប់សព្វគ្រប់។
ការចែកចាយឯកសារផែនទីព្រំដែនកម្ពុជា-វៀតណាម របស់លោក ហ៊ុន សែន ពេលនេះ ចំពេលដែលជម្លោះពាក្យសម្ដីរវាងតំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន និងរដ្ឋាភិបាលបានផ្ទុះឡើងជាថ្មីទៀត បន្ទាប់ពីតំណាងរាស្ត្រនិយាយមិនសំចៃមាត់រូបនេះ បានអះអាងថា គាត់បានរកឃើញផែនទីបោន ខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ។
លោក អ៊ុំ សំអាន ជឿជាក់ថា ផែនទីដែលគាត់រកឃើញនោះជាផែនទីដែលបន្សល់ទុកដោយអាណានិគមបារាំង ហើយដែលស្របទៅនឹងមាត្រា២ នៃរដ្ឋធម្មនុញ្ញកម្ពុជា។ លោកក៏ទទូចឲ្យរដ្ឋាភិបាលស្នើទៅអង្គការសហប្រជាជាតិដើម្បីសុំខ្ចី ផែនទីដែលលោកបានរកឃើញនោះមកផ្ទៀងផ្ទាត់។
វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបរបស់មន្ត្រីរដ្ឋាភិបាលជុំវិញការលើកឡើងរបស់ លោក អ៊ុំ សំអាន បានទេ នៅថ្ងៃទី៩ ខែតុលា។ យ៉ាងណាអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៨ ខែតុលា បានចេញលិខិតបំភ្លឺដោយចាត់ទុកសកម្មភាពរបស់លោក អ៊ុំ សំអាន ថា ជាការបំពុលបរិយាកាស បង្កប់ដោយឧបាយកលទុច្ចរិត ក្នុងការបំផុសគំនិតជាតិនិយមជ្រុល ដើម្បីបំបែកបំបាក់ការឯកភាពជាតិ។ រដ្ឋាភិបាលក៏បានព្រមានចាត់វិធានការផ្លូវច្បាប់ម៉ឺងម៉ាត់ប្រឆាំងទៅ នឹងលោក អ៊ុំ សំអាន ផងដែរ។
ទោះជាយ៉ាងណា សង្គមស៊ីវិលយល់ឃើញថា រដ្ឋាភិបាលគួរតែទៅស្វែងរកផែនទីនោះដើម្បីយកមកប្រើប្រាស់ជា ផលប្រយោជន៍របស់ជាតិទាំងអស់គ្នា៕
The sought after UN map is now found.
ReplyDeleteTo refute the CNRP's claims and to assure the
Khmer people, what Hun Sen needs to do is to
officially write to borrow this map for comparison.
The examination and the comparison shall be done openly and public ally.
One would have to be dumb and stupid [really really dumb and stupid] to expect and believe that Hun sen and his Viet-CPP majority regime are going to all that honestly and rightfully for the fate of Cambodia,
Deleteare going to do all that***
Delete11:16 PM
ReplyDeleteAre you the same person with inferior attitude who seems to
always post negative comments here ?
Poster 9:16 PM made a dissent comment.
Who you think YOU are ?
It appears to us YOU are the one who is dumb and stupid !
Do you think that Hun Sen and his cronies are going to do as you suggested there? If so, you know nothing about the HUN SEN-Viet CPP majority regime in Phnom Penh during the past 30 plus years and now.
Delete6:23 AM
DeleteI THINK YOU MISUNDERSTOOD HIS COMMENTS.
I BELIEVE WHAT HE SAID WAS, IF HUN SEN & CRONIES MAINTAINED
THE RULING PARTY IS RIGHT, WHY DIDNT HUN SEN MAKE A FORMAL
REQUEST TO THE UN LIKE HE DID WRITE TO THE UN BEFORE.
BY THE WAY, I TOO THINK YOU HAVE WITH INFERIOR COMPLEX.
CORRECTION:
Delete.....YOU HAVE PROBLEMS WITH..,,.
All of this boils down to some sort of inferiority complex? LOL!!!
DeleteYeah, remember INFERIORITY COMPLEX [not INFERIOR ATTITUDE or INFERIOR COMPLEX]!!!
Delete8:32 AM
DeleteYES, YOU LIKE TO THINK YOU ARE BETTER THAN OTHERS, WHICH
YOU ARE NOT.
6:23AM
ReplyDeletestupid yuon,
whatever that guy think is his idea. he has the right to express his opinion.
But of course, regardless of whether or not I am 'stupid yuon' like you have just labeled/painted there. ROFLMAO!!! Please come back, you hear? Until then, have yourself a cool one, OK?
Delete