Paris Peace Accords 23 Oct. 1991

Sunday, October 25, 2015

[Vietnamization] សកម្មភាព​ ជីក​រ៉ែ​, មាស ​និង​ផលិត​ មាស ​ខុស​ច្បាប់​ កើត​មាន​ ច្រើន​ ឡើង​វិញ ​នៅ​ខេត្ត ​រតនគិរី | Illegal mining of gold in Ratanakiri again on the rise

អធិការ​ ប៉ូលិស ​ស្រុក​ អូរយ៉ាដាវ លោក ជួប វណ្ណារ៉ាក់ ទទួល​ស្គាល់ ​ថា, លោក​ ក៏​បាន​ទទួល ​ព័ត៌មាន​ ពី​ការ ​ក​កើត​ ឡើង​វិញ ​នៃ​ក្រុម ​ជីក​មាស​ ខុស​ច្បាប់ ​នេះ ​ដូច​គ្នា។  លោក ​ថា, ជនជាតិ ​វៀតណាម ដែល​ចូល​មក​ ជីក​មាស​នេះ ​សុទ្ធ​សឹង​ ជា​អន្តោប្រវេសន៍ ​ខុស​ច្បាប់
[Police chief of O'Yadaw Chuob Vannarak acknowledges that he did receive information about the re-emergence of illegal mining.  He said that the Vietnamese people who come to mine this gold are all illegal immigrants.]

សកម្មភាព​ ជីក​រ៉ែ​, មាស ​និង​ផលិត​ មាស ​ខុស​ច្បាប់​ កើត​មាន​ ច្រើន​ ឡើង​វិញ ​នៅ​ខេត្ត ​រតនគិរី

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៤ តុលា ២០១៥

រ៉ែ​មាស អូរយ៉ាដាវ​ រតនគិរី ៦២០
ទីតាំង​រាវ​រក​រ៉ែ​មាស​នៅ​តំបន់​ព្រៃមាស ឃុំ​បរខាំ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។ រូបថត​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​២០១៥ (ADHOC Photo) 

កន្លែងជីក​ រ៉ែ​ មាស និង​ផលិត​ មាស ​ខុស​ច្បាប់ ​នៅ​តំបន់ ​ព្រៃមាស ក្នុង​ខេត្ត ​រតនគិរី កើត​មាន ​ច្រើន​ ឡើង​វិញ បន្ទាប់ ​ពី​អាជ្ញាធរ ​ខេត្ត​ ចាត់​វិធានការ ​បង្ក្រាប ​ទ្រង់ទ្រាយ ​ធំ​ កាល​ពី​ដើម​ឆ្នាំ ​២០១៥។  មន្ត្រី​ឃ្លាំមើល ​បរិស្ថាន ​បារម្ភ​ ពី​ការ​បំពុល​ ទឹក​ ដោយសារ ​ជាតិ​គីមី​ ដែល​អ្នក​ ផលិត​មាស​ នៅ​តំបន់​នោះ​ បង្ហូរ​ចូល​ ទៅ​អូរ​ ធម្មជាតិ​ ដែល​ពលរដ្ឋ​ ប្រើប្រាស់។

កន្លែង​ជីក ​រ៉ែ​ មាស ​អម​ ដោយ​ឧបករណ៍​ ផលិត​មាស ​ប្រមាណ ៣០​កន្លែង​ កំពុង​ ធ្វើ​សកម្មភាព​ ខុស​ច្បាប់​ ឡើង​វិញ​ នៅ​ឯ​តំបន់​ ព្រៃ​មាស ក្នុង​ឃុំ​ បរខាំ ស្រុក​ អូរយ៉ាដាវ។


កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា មន្ត្រី​ផ្នែក​អង្កេត​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី បាន​ទៅ​កាន់​តំបន់​នោះ​ប្រទះ​ឃើញ​កម្មករ​ខ្មែរ និង​វៀតណាម កំពុង​ធ្វើ​សកម្មភាព​ជីក​យក​រ៉ែ​មាស ខ្លះ​កិន​រ៉ែ​មាស​ដើម្បី​ផលិត​មាស​ដោយ​ប្រើ​សារធាតុ​បារត​បំពុល​ចូល​ទៅ​ ក្នុង​ទឹក​អូរ​ធម្មជាតិ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក លោក ឆាយ ធី មាន​ប្រសាសន៍​បញ្ជាក់​ថា ពួក​អ្នក​ជីក​មាស​បាន​រត់​គេច​ខ្លួន​ខណៈ​ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​ចូល​ទៅ ​ដល់​កន្លែង​ជីក​មាស​ដើម្បី​ថតរូប​ពី​សកម្មភាព​រុក​រក​រ៉ែ​ខុស​ច្បាប់​នេះ។ លោក​បន្ត​ថា ទឹក​អូរ​ធម្មជាតិ នៅ​តំបន់​នោះ​ត្រូវ​គេ​ទប់​ដើម្បី​យក​ទឹក​ប្រើប្រាស់​សម្រាប់​ការ​ផលិត​យក​ មាស​ពី​រ៉ែ​ដែល​បាន​ជីក​ពី​ក្នុង​ដី​ហើយ​បង្ហូរ​កាក​សំណល់​ចូល​ទឹកអូរ៖ «ទំហំ ​ដី​ដែល​ដាក់​ទីតាំង​ជីក​រក​រ៉ែ​មាស មាន​ម៉ាស៊ីន​ភ្លើង ម៉ាស៊ីន​កិន​រ៉ែ​មាស មាន​កញ្ច្រែង​រែង​មាស ថាស​បារត មាន​អាង​ស្តុក​ទឹក គឺ​លាត​សន្ធឹង​ពេញ​ព្រៃ តាម​កន្លែង​នីមួយៗ​ដោយ​ឡែកៗ​ពី​គ្នា។»

កាល​ពី​ដើម​ឆ្នាំ​២០១៥ អាជ្ញាធរ​ចម្រុះ​ខេត្ត​រតនគិរី បាន​ចុះ​បង្ក្រាប​កន្លែង​ជីក​រក​មាស​នៅ​តំបន់​ព្រៃ​មាស​នេះ និង​បាន​រក​ឃើញ​គ្រឿង​ម៉ាស៊ីន និង​ឧបករណ៍​ផលិត​មាស​ជាង ៣០​គ្រឿង ដែល​ក្រុម​អ្នក​ជីក​រ៉ែ​​មាស​យក​ទៅ​ប្រើប្រាស់​សម្រាប់​អាជីវកម្ម​មាស​ខុស​ ច្បាប់។

រ៉ែ​មាស អូរយ៉ាដាវ​ រតនគិរី ៦២០
ទីតាំង​រាវ​រក​រ៉ែ​មាស​នៅ​តំបន់​ព្រៃមាស ឃុំ​បរខាំ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។ រូបថត​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​២០១៥។ ADHOC Photo

ទាក់ទិន​ទៅ​ នឹង​ការ​ កើត​ឡើង​វិញ ​នៃ​សកម្មភាព ​ជីក​មាស​នេះ, អធិការ​ ប៉ូលិស ​ស្រុក​ អូរយ៉ាដាវ លោក ជួប វណ្ណារ៉ាក់ ទទួល​ស្គាល់ ​ថា, លោក​ ក៏​បាន​ទទួល ​ព័ត៌មាន​ ពី​ការ ​ក​កើត​ ឡើង​វិញ ​នៃ​ក្រុម ​ជីក​មាស​ ខុស​ច្បាប់ ​នេះ ​ដូច​គ្នា។  លោក ​ថា, ជនជាតិ ​វៀតណាម ដែល​ចូល​មក​ ជីក​មាស​នេះ ​សុទ្ធ​សឹង​ ជា​អន្តោប្រវេសន៍ ​ខុស​ច្បាប់, ហេតុ​នេះ​ សមត្ថកិច្ច ​គ្រោង ​ដាក់​ផែនការ​ ចុះ​ទៅ​បង្ក្រាប​ កន្លែង​នោះ​ ជា​ថ្មី៖ «ខ្ញុំ​ ថា, រៀបចំ​កម្លាំង​ ចូល​នៅ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ​ មុន,​ ខ្ញុំ​ ចូល​ទៅ​ មាន​ម៉ាស៊ីន ​តែ​ បី​បួន​ទេ, គ្រាន់​តែ​ ហាមឃាត់​ មិន​ឲ្យ​ គាត់ ​ធ្វើ​ទៀត។  យើង​ អត់​បាន​បង្ក្រាប​ អ្វី​ទេ។  វៀតណាម​ បើ​មាន, មាន​តែ​ លួច​ឆ្លង​ ចូល​មក ធ្វើ​ទៀត។  ខ្ញុំ​ ចូល​ទៅ​ឃើញ​ តែ​ ប៉ុន្មាន​នាក់​ នៅ​ក្នុង​ហ្នឹង។  ចេញ​មក​វិញ​ហើយ។»

ក្រសួង​រ៉ែ​និង​ថាមពល​បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​សុំ​ច្បាប់​ស្ដីពី​ សិប្បកម្ម​ខ្នាត​តូច និង​មធ្យម​ដើម្បី​ធានា​បាន​លក្ខណៈ​ស្រប​ច្បាប់​នៃ​ការ​ជីក​រក​រ៉ែ​មាស​ក្នុង ​ដី។ ក៏ប៉ុន្តែ​មន្ត្រី​មន្ទីរ​រ៉ែ​និង​ថាមពល ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​តិចតួច​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ច្បាប់​ទាក់ទិន​សិប្បកម្ម​ រ៉ែ​មាស​នេះ។

អតីត​មន្ត្រី​បរិស្ថាន​នៃ​អង្គការ​ទន្លេ​បី លោក មៀច មាន អំពាវនាវ​សុំ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចាត់​វិធានការ​លុបបំបាត់​កន្លែង​ ផលិត​រ៉ែ​មាស​ដែល​មាន​ប្រើ​សារជាតិ​គីមី​ផលិត​មាស​មិន​ត្រឹមត្រូវ​តាម​ លក្ខណៈ​បច្ចេកទេស ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ទឹក​នៅ​តំបន់​ខ្សែទឹក​ ខាង​ក្រោម​អូរ​ធម្មជាតិ។ លោក​កត់សំគាល់​ថា មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅ​មើលស្រាល​មិន​ចាប់​អារម្មណ៍​ពី​ផល​ប៉ះពាល់​យូរ​ អង្វែង​ដល់​ពលរដ្ឋ​ក្រោម​ឥទ្ធិពល​នៃ​ការ​ប្រើ​សារជាតិ​បារត ឬ​អាស៊ីដ​បន្សុទ្ធ​យក​មាស​នោះ​នៅ​ឡើយ៖ «ធ្វើ ​អាជីវកម្ម​រ៉ែ​មាស​ហ្នឹង​ណា! មាន​ន័យ​ថា វា​ស្រប​នឹង​ច្បាប់​ដែល​មាន ដែល​អាច​ផ្ដល់​លទ្ធភាព​ឲ្យ​អាជ្ញាធរ​ដែនដី ឬ​ជំនាញ​អាច​បង្ក្រាប​បាន។ អាជ្ញាធរ​ដឹង​ច្បាស់ តំបន់​ហ្នឹង​មនុស្ស​អ្នក​ធ្វើ។ តាម​ព័ត៌មាន​ដែល​ខ្ញុំ​បាន​ដឹង អាជ្ញាធរ​ទៅ​បាន​ត្រឹមតែ​ដុត​រោង​ទេ ម៉ាស៊ីន​នៅ​ដដែល។»

តំបន់​ព្រៃ​មាស​គឺ​ជា​តំបន់​មាន​រ៉ែ​មាស​ច្រើន​ជាង​គេ​នៅ​ក្នុង​ខេត្ត​ រតនគិរី។ តំបន់​នេះ​ត្រូវ​បាន​គេ​ជីក​យក​មាស​អនាធិបតេយ្យ​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ ក្នុង​នោះ​ក៏​មាន​ជនជាតិ​វៀតណាម ជា​ក្រុមៗ​ត្រូវ​បាន​ឈ្មួញ​ដឹក​ជញ្ជូន​ឆ្លងដែន​ខុសច្បាប់​មក​ជីក​យក​រ៉ែ​មាស ​នៅ​តំបន់​នោះ​ដូច​គ្នា៕


No comments:

Post a Comment