សភា សិទ្ធិមនុស្ស អាស៊ាន អំពាវនាវ ឱ្យកម្ពុជា បញ្ឈប់ ការធ្វើទុក្ខបុកម្នេញ បក្សប្រឆាំង
RFA / វិទ្យុ អាស៊ី សេរី | ៣០ វិច្ឆិកា ២០១៥

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ
ថ្លែងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពេលត្រឡប់ពីប្រទេសម៉ាឡេស៊ី
នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥។ RFA/Tin Zakariya
សភា អាស៊ាន ទទួលបន្ទុក ផ្នែកសិទ្ធិមនុស្ស ចេញ សេចក្ដីថ្លែងការណ៍ មួយ ទាមទារ ឱ្យរដ្ឋាភិបាល កម្ពុជា ទម្លាក់ចោល បទចោទប្រឆាំង លោក សម រង្ស៊ី និងធានា សុវត្ថិភាព, ព្រមទាំង សេរីភាព ជូនតំណាងរាស្ត្រ និងសកម្មជន គណបក្ស ប្រឆាំង។
សេចក្ដីថ្លែងការណ៍ ចេញផ្សាយ នៅរសៀលថ្ងៃ ទី៣០ វិច្ឆិកា ហៅ ការ ធ្វើទុកបុកម្នេញ លើអ្នកតំណាងរាស្ត្រ បក្សប្រឆាំង ថា, ជាការបំផ្លាញ ពន្លក ប្រជាធិបតេយ្យ នៅកម្ពុជា។
ប្រធាន សភា អាស៊ាន ផ្នែកសិទ្ធិមនុស្ស លោក Charles Santiago មានប្រសាសន៍ ក្នុងសេចក្ដី ថ្លែងការណ៍ នោះ ថា, ការវិវឌ្ឍ នយោបាយ នៅកម្ពុជា គឺ ជាក្ដីព្រួយបារម្ភ របស់ សមាជិក សភា គ្រប់រូប នៅអាស៊ីអាគ្នេយ៍។
Only the cane can make that dog Hun Sen to listen.
ReplyDelete