យ៉ាងតិច បុគ្គល ជាង៥០រូប ទទួល គោរម ងារ ជាឧកញ៉ា ក្នុងរយៈពេល ១០ខែ ឆ្នាំ២០១៥
VOD / វីអូឌី | ៣ វិច្ឆិកា ២០១៥
យ៉ាងតិច បុគ្គល ៥០រូប
ត្រូវ បានព្រះមហាក្សត្រ ប្រោសប្រទាន គោរមងារ ជាឧកញ៉ា ក្នុងរយៈពេល ១០ខែ
ឆ្នាំ២០១៥ តាមរយៈ សំណើ របស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ឬលោក ជា
ស៊ីម អតីត ប្រធាន ព្រឹទ្ធសភា។ នេះ បើ យោងតាម សៀវភៅ ព្រះរាជកិច្ច
ដែលចេញផ្សាយ សម្រាប់ ឆ្នាំ២០១៥
ដែលគិត ពីការ ចេញផ្សាយ ចាប់ពីខែ មករា មកដល់ ខែតុលា ឆ្នាំ២០១៥។
បើគិតពីខែមករាមកដល់ខែមិថុនា
ដែលព្រះមហាក្សត្របានឡាយព្រះហស្តលេខា
បុគ្គលជាង១៥រូបត្រូវបានផ្តល់គោរមងារជាឧកញ៉ា
តាមរយៈសេចក្តីក្រាបបង្គំទូលថ្វាយរបស់លោក ជា ស៊ីម។
ឧកញ៉ាទាំងនោះមានឈ្មោះដូចជាលោក ស្រ៊ា មុំសុភា លោក ឆៃ វណ្ណថន លោក ឆៃ
វណ្ណឈិន លោក ជឹម សុផល លោក ឈៀត សេងអេង លោក ឈៀត ហុង លោក ហាត់ សំប៊ុន លោក
អ៊ាត ឧត្តម លោក យិន សុវណ្ណី លោកស្រី ស៊ុំ ហៀង លោក ឡាយ វីរៈ លោក សុធី
សុវិត្យា លោក ឡុង ដីណាល់ លោក ឈុន ចេតនា លោក ចាប ហុងលី លោក ប៉ែន ស៊ីនេត
និងលោក ជាម ឃុនណាត ជាដើម។
ក្រោយពីលោក ជា ស៊ីម
បានទទួលមរណភាពកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥
ឧកញ៉ាទាំងអស់ត្រូវទទួលស្គាល់ដោយព្រះមហាក្សត្រ
តាមសំណើរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ឧកញ៉ាទាំងនោះមានឈ្មោះដូចជា លោក
ឈន សុផល លោក ប៉េង ប៊ុនថន លោកស្រី គៀន ស្រីនាង លោក កុយ សុវណ្ណ លោក មាស
សុវុឌ្ឍិឌី លោក គាត ច័ន្ទវណ្ណ លោក សូ រតនៈ លោក វង្ស ប៊ុនហេង លោកទេព
វិសិដ្ឋ លោក ឡុច សុភ័ក្រ លោក ហួរ ហាប់ លោក ឆាយ សេងអៀង លោក តុង ហុកសេង លោក
ឡាវ អ៊ាវ លោក ឯម អ៊ន់ លោក អ៊ឹង ប៊ុនចិន លោក គួច សេងហេង លោក សេង សេរី លោក
យុន សុភា លោក ថូស៊ីហីកកូ មុនិកយ៉ូស៊ី លោក ឡោ ស៊ុនជាង លោក កែវ សំណាង
លោកស្រី មុំ ថាវី លោក គាង សេង លោក ហួត ឈឿន លោក អៀង ចន្ថា លោក ហួត ហាក់ លោក
ប៊ុន ស៊ីថា លោក ហង្ស ចាន់សោភា លោក ឯម សៀកឡន លោក លឹម ចាន់ឌឿន លោក ជូ
ហុងអ៊ាន លោក មាស សុរិយា លោក វ៉ាង គិតមែន និងលោក សួង ណយ ជាដើម។
ជាទូទៅ បុគ្គលដែលទទួលគោរមងារឧកញ៉ា
កាលណាបានបរិច្ចាគធនធានផ្ទាល់ខ្លួនចាប់ពី១០ម៉ឺនដុល្លារឡើងទៅ
ក្នុងការកសាងរាល់សមិទ្ធផលនានា ដូចជាវត្តអារាម មន្ទីរពេទ្យ
សាលារៀន ផ្លូវ ប្រឡាយទឹក អណ្តូងទឹក។
អគ្គលេខាធិការរាជរដ្ឋាភិបាលដែលទទួល
បន្ទុកលើការងារព្រះរាជក្រឹត្យ និងអនុក្រឹត្យផ្សេងៗ លោក សយ សុខា
ធ្លាប់មានប្រសាសន៍ថាការទទួលគោរមងារជាឧកញ៉ាត្រូវមានលក្ខខណ្ឌរបស់គេ។
លោកបន្តថាឧកញ៉ាត្រូវបានតែងតាំងតាមរយៈព្រះរាជក្រឹត្យរបស់
ព្រះមហាក្សត្រនិងអនុក្រឹត្យរបស់រដ្ឋាភិបាល។
កាសែតThe Cambodia
Dailyបានចុះផ្សាយកាលពីឆ្នាំ២០១៤ថាកាលពីឆ្នាំ២០០៤
កម្ពុជាមានឧកញ៉ាប្រមាណ២០រូប តែបានកើនឡើងមកជិត២០០រូប
កាលពីឆ្នាំ២០០៤ និងមកដល់ឆ្នាំ២០០៨ មានជាង៧០០រូប។
ប្រធានស្ថាប័នស្រាវជ្រាវវេទិកាអនាគត លោក
អ៊ូ វីរៈ យល់ថាឧកញ៉ានៅកម្ពុជាមានច្រើន គឺអាចប្រហែលចូលពាន់នាក់។
លោកបន្តថាដោយសារប្រទេសកម្ពុជាមិនមានការគោរពច្បាប់
ការមិនឲ្យតម្លៃទៅលើសីលធម៌និងវប្បធម៌
បុគ្គលមួយចំនួនចង់បានងារឧកញ៉ានេះ ដើម្បី«អួតដាក់គ្នា»។
លោកបន្ថែមថាងារជាឧកញ៉ានេះ គឺដើម្បីងាយស្រួលក្នុងការរកស៊ីផងដែរ។
លោកបញ្ជាក់ថា៖ “ឧកញ៉ាមានឱកាសរកស៊ីច្រើន
ដោយសារងារនេះដូចជាមានអភ័យឯកសិទ្ធិអញ្ចឹង។…ប្រទេសយើងមិនមាន
នីតិរដ្ឋ មិនគោរពច្បាប់ មិនឲ្យតម្លៃលើសីលធម៌ និងវប្បធម៌
ទើបម្នាក់ៗចង់បានងារឧកញ៉ា ដើម្បីយកងារមកអួត និងយកឱកាសរកស៊ី”។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក
យឹម សុវណ្ណ ធ្លាប់ឲ្យដឹងថាកន្លងមក
ឧកញ៉ាមួយចំនួនបានប្រើងារនេះ ដើម្បីប្រកបរបរខុសច្បាប់
ដូចជាការរត់ពន្ធទំនិញ
និងការរំលោភសិទ្ធិកាន់កាប់ដីធ្លីប្រជាពលរដ្ឋជាដើម។
លោកថាប្រទេសជាតិត្រូវការឧកញ៉ាដែលប្រកបរបររកស៊ីដោយសុចរិត
និងជួយប្រទេសជាតិដោយស្មោះត្រង់មិនជាប់ពាក់ព័ន្ធនឹងអំពើពុក
រលួយ។ លោកបន្ថែមថា៖
“បើសិនជាឧកញ៉ាហ្នឹងគាត់ជាអ្នករកស៊ីដោយសុចរិត
បានធនធានដោយសុច្ចរិត វាល្អចំពោះប្រទេសជាតិ
ប៉ុន្តែបើសិនជាឧកញ៉ាដែលរកស៊ីដោយទុច្ចរិត
ឧកញ៉ាដែលមានការពាក់ព័ន្ធអំពើពុករលួយ
ពាក់ព័ន្ធនឹងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិ
ឧកញ៉ាហ្នឹងយើងមិនចង់បានប៉ុន្មានទេ”។
បើទោះពីកម្ពុជាមានឧកញ៉ាច្រើនក៏ដោយ
ឧកញ៉ាមួយចំនួនប៉ុណ្ណោះដែលមានឈ្មោះល្បីក្នុងការរកស៊ី
ក្នុងនោះរួមមានឧកញ៉ា គិត ម៉េង ឧកញ៉ា សុខ គង់ ឧកញ៉ា លី យ៉ុងផាត់ ឧកញ៉ា
ម៉ុង ឫទ្ធី ឧកញ៉ា ពុង ឃាវសែនិងឧកញ៉ាកុក អាន ជាដើម៕
No comments:
Post a Comment