សមាជិក ព្រឹទ្ធសភា អូស្ត្រាលី អំពាវនាវ កម្ពុជា ឲ្យទម្លាក់ចោល ដីកា តាមចាប់ លោក សម រង្ស៊ី
RFA / វិទ្យុ អាស៊ី សេរី | ២៥ វិច្ឆិកា ២០១៥
សមាជិក ព្រឹទ្ធសភា អូស្ត្រាលី (Australia) លោក ស្កុត លុដឡាំ (Scott Ludlam) បានលើកបញ្ហា ស្ថានភាព នយោបាយ នៅកម្ពុជា នៅក្នុងកិច្ចប្រជុំ របស់ ព្រឹទ្ធសភា។
លោក ស្កុត លុដឡាំ ដែលជាសមាជិកព្រឹទ្ធសភាមកពីគណបក្សបៃតង (The Green) ចាត់ទុកការចេញដីកាចាប់ខ្លួន លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងនៅកម្ពុជា ការបណ្ដេញ លោក កឹម សុខា ពីតួនាទីជាអនុប្រធានសភា និងការធ្វើទុក្ខបុកម្នេញដល់តំណាងរាស្ត្រ និងសកម្មជនគណបក្សប្រឆាំង ថាជាករណីដែលគួរព្រួយបារម្ភចំពោះដំណើរការប្រជាធិបតេយ្យនៅប្រទេស នេះ៖ «ខ្ញុំមិនគិតពីមូលហេតុ ដែលរដ្ឋាភិបាលមិនអាចទទួលបានសេចក្ដីសម្រេចរបស់ព្រឹទ្ធសភា ចំពោះគោលនយោបាយការបរទេសនៅថ្ងៃនេះទេ ព្រោះថា បើផ្អែកទៅលើរដ្ឋាភិបាលកម្ពុជា ដែលបានចេញដីកាតាមចាប់ខ្លួន លោក សម រង្ស៊ី។ ចំណែកអ្នកនយោបាយមួយចំនួនទៀត ត្រូវបានចាប់ខ្លួន អ្នកតំណាងរាស្ត្រដែលមានអភ័យឯកសិទ្ធិ ត្រូវបានគេវាយដំ ដែលជាសញ្ញាដ៏អាក្រក់បំផុតសម្រាប់ដំណើរការប្រជាធិបតេយ្យនៅ កម្ពុជា។ ហេតុនេះ យើងគិតថា សេចក្ដីសម្រេចណាមួយរបស់ព្រឹទ្ធសភា ដែលអាចមានផលប៉ះពាល់លើករណីនេះ គឺជាការសម្រេចដែលមានផលប្រយោជន៍។»
លោក ស្កុត លុដឡាំ អំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឲ្យទម្លាក់ចោល ឬមោឃភាពដីកាតាមចាប់ខ្លួន លោក សម រង្ស៊ី ធានាឲ្យ លោក សម រង្ស៊ី និងតំណាងរាស្ត្របក្សប្រឆាំងផ្សេងទៀត អាចវិលចូលស្រុកវិញដោយមិនភ័យខ្លាចពីការចោទប្រកាន់ ឬការតាមចាប់ខ្លួន។ ស្របគ្នានេះ រដ្ឋាភិបាលកម្ពុជា ត្រូវធានាការពារការអនុវត្តគោលការណ៍ប្រជាធិបតេយ្យពហុបក្ស និងត្រូវចាត់វិធានការជាក់លាក់ ដើម្បីធានាបរិយាកាសសេរី និងសុវត្ថិភាពនយោបាយ។ លើសពីនេះ រដ្ឋាភិបាលត្រូវកៀរគរឲ្យមានកិច្ចសន្ទនាជាមួយគណបក្សប្រឆាំង ដើម្បីពង្រឹងប្រជាធិបតេយ្យ៕
Chea Chamroeun = Chkuot 4
ReplyDeleteSuon Serey Ratha = Chkuot 6
Khem Veasna = Chkuot 8
Mam Sonando = Chkuot 10 ( Ah Mer Lob Thom Cheang Ker )
Yuon's slave Government,
ReplyDeleteThe EU is trying to help Khmer people and Cambodia. If you are a slave who has been just executing your master Yuon's orders, this is a good opportunity for you to balk at your master Yuon.
Stop oppressing Khmer people for your master Mr. Yuon's slave government.