សភា អឺរ៉ុប ជំរុញ ដល់កម្ពុជា ផ្ដល់អភ័យឯកសិទ្ធិ ជូនលោក សម រង្ស៊ី និងទម្លាក់ បទចោទនានា
RFA / វិទ្យុ អាស៊ី សេរី | ២៥ វិច្ឆិកា ២០១៥
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី
ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត
នាទីស្នាក់ការកណ្ដាលបក្សរាជធានីភ្នំពេញ នៅថ្ងៃទី១១ កក្កដា
ឆ្នាំ២០១៥។
RFA/Brach Chev
សភា អឺរ៉ុប ជំរុញ ឱ្យរដ្ឋសភា ផ្ដល់អភ័យឯកសិទ្ធិ ដល់លោក សម រង្ស៊ី ឡើងវិញ និងជំរុញ ដល់រដ្ឋាភិបាល ទម្លាក់ បទចោទ ទាំងឡាយ ប្រឆាំងលោក សម រង្ស៊ី ដោយអនុញ្ញាត ឲ្យលោក វិលចូលស្រុក ដោយគ្មាន ការចាប់ចង ពីតុលាការ។
ការស្នើនេះ ធ្វើឡើង នៅក្នុងកិច្ចប្រជុំ ពេញអង្គ របស់ សភា អឺរ៉ុប កាលពីថ្ងៃ ទី២៤ វិច្ឆិកា ដោយចេញ សេចក្ដីថ្លែងការណ៍ ថ្កោលទោស សភា កម្ពុជា ថា, ស្ថិតនៅក្រោម ឥទ្ធិពល នយោបាយ របស់ គណបក្ស កាន់អំណាច។
សេចក្ដីថ្លែងការណ៍ របស់ សភា អឺរ៉ុប ដដែល ចេញផ្សាយ នៅថ្ងៃ ទី២៥ វិច្ឆិកានេះ ជំរុញ ឲ្យរដ្ឋាភិបាល កម្ពុជា ស៊ើបអង្កេត ដោយតម្លាភាព ចំពោះ ករណី ប្រើអំពើហិង្សា លើតំណាងរាស្ត្រ គណបក្ស ប្រឆាំង ពីររួប និងត្រូវ បំពេញកាតព្វកិច្ច និងការ ប្ដេជ្ញាចិត្ត គោរព គោលការណ៍ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ជាមូលដ្ឋាន ឲ្យបាន ត្រឹមត្រូវ ដែលជាធាតុផ្សំ ដ៏សំខាន់ នៃកិច្ច សហប្រតិបត្តិការ រវាង រដ្ឋាភិបាល កម្ពុជា និងសហភាព អឺរ៉ុប៕
No comments:
Post a Comment