រដ្ឋាភិបាល សម្រេច ដកសិទ្ធិ លក់សំបុត្រ ចូលទស្សនា អង្គរវត្ត ពីក្រុមហ៊ុន សុខ គង់
VOD / វីអូឌី | ៦ វិច្ឆិកា ២០១៥
មន្រ្តី
ឲ្យដឹងថា, រដ្ឋាភិបាល បានសម្រេច បញ្ឈប់ ការផ្តល់សិទ្ធិ ទៅឲ្យក្រុមហ៊ុន
សុខ គង់ ក្នុងការ ប្រមូល ថវិកា ពីការលក់សំបុត្រ អង្គរវត្ត។
អ្នកនាំពាក្យ ទីស្តីការ គណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន ប្រាប់វីអូឌី (VOD) នៅព្រឹក ថ្ងៃសុក្រនេះ
ថា, លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន
បានសម្រេច បែបនេះ នៅក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្រ្តី។
លោក បញ្ជក់ថា, ការដក យកមក គ្រប់គ្រង វិញនេះ ជាកំណែទម្រង់ មួយ,
ហើយ ការសម្រេចនេះ នឹងចូល ជាធរមាន ចាប់ពីដើមឆ្នាំ ២០១៦។
បើ តាមលោក
ផៃ ស៊ីផាន លោក ហ៊ុន សែន បានសម្រេច បង្កើតសហគ្រាស សាធារណៈ
ដើម្បី ធុរៈកិច្ច គ្រប់គ្រង រមណីយដ្ឋាន បេតិកភណ្ឌ អង្គរវត្ត
ដែលមាន ក្រសួង ទេសចរណ៍ និងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ជាអន្តរក្រសួង រៀបចំ គណៈកម្មាធិការនេះ។
លោក
យ៉ែម បុញ្ញឫទ្ធិ
ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថាការដែលរដ្ឋាភិបាលសម្រេចបែបនេះនឹងជួយ
បង្កើនចំណូលរដ្ឋ ដោយសារមិនត្រូវចែកផលចំណេញទៅឲ្យក្រុមហ៊ុន។
លោកបន្តថាលោកនឹងតាមដានចំណាត់ការរបស់រដ្ឋាភិបាលជា
បន្តទៀតក្នុងការគ្រប់គ្រងចំណូលនេះ។
កន្លងទៅ
អនុប្រធានគណៈកម្មការហិរញ្ញវត្ថុ ធនាគារ និង សវនកម្មនៃរដ្ឋសភា
មកពីគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ
បានអះអាងថាលោករកឃើញភាពមិនប្រក្រតីពីចំណូលនៃការលក់សំបុត្រចូល
ទស្សនាប្រាសាទអង្គរនិងបានទាមទារឲ្យអាជ្ញាធរអប្សរាបញ្ចេញឯកសារ
សម្ងាត់ទាំងអស់
ដែលក្នុងនោះរួមមានកុងត្រាលើប្រាសាទអង្គរវត្តផងដែរ។
តែអាជ្ញាធរបានបដិសេធ។
លោកបន្តកម្ពុជាបានបាត់ចំណូលរាប់រយលានដុល្លារពីការ
លក់សំបុត្រអង្គរវត្តនេះ។
លិខិត
របស់អាជ្ញាធរជាតិអប្សរា ចុះថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០១៤
ឲ្យដឹងថារដ្ឋាភិបាលបសម្រេចជួលឲ្យក្រុមហ៊ុនឯកជនគ្រប់គ្រងការប្រមូល
ចំណូលអង្គរជំនួសស្ថាប័នរដ្ឋ
ដោយសារតែការគ្រប់គ្រងផ្ទាល់ពីស្ថាប័នររដ្ឋនៅមានប្រសិទ្ធភាព
ទន់ខ្សោយ។ អាជ្ញាធរបញ្ជាក់ថាការអភិរក្សនិងអភិវឌ្ឍរមណីយដ្ឋានអង្គរ
ស្ថិតក្នុងសមត្ថកិច្ចរបស់ស្ថាប័នរដ្ឋដដែល ជាពិសេសគឺអាជ្ញាធរអប្សរា
ហើយក្រុមហ៊ុនពុំមានសមត្ថកិច្ចអ្វីបន្តិចបន្តួចក្នុងការគ្រប់គ្រង
អង្គរទេ។
អាជ្ញាធរ
អប្សរាឲ្យដឹងទៀតថាការជួលទៅក្រុមហ៊ុនឯកជនប្រមូលចំណូលនេះត្រូវបាន
ធ្វើឡើងតាមរយៈកិច្ចសន្យារៀងរាល់៥ឆ្នាំម្តង
ហើយចំណែកនៃចំណូលត្រូវបង់ពន្ធលើតម្លៃបន្ថែម(VAT១០
ភាគរយ) បង្កើតមូលនិធិអភិរក្សនិងអភិវឌ្ឍតំបន់អង្គរ(១៥ភាគរយ)
ដកចំណែករបស់ក្រុមហ៊ុន១៥ភាគរយ
ហើយសល់ពីនោះបង់ចូលថវិការដ្ឋទាំងស្រុង។
អាជ្ញាធរបន្តថាក្រៅពីនោះក្រុមហ៊ុនមានកាតព្វកិច្ចត្រូវវិនិយោគថវិកា
ចំនួនពី៧០ម៉ឺនទៅ៨០ម៉ឺនដុល្លារក្នុងមួយឆ្នាំជាគុណប្រយោជន៍ដល់
អង្គរវត្តតាមផែនការដែលបានឯកភាពគ្នា។
ទិន្នន័យ
របស់អាជ្ញាធរជាតិអប្សរាឲ្យដឹងថាក្នុងរយៈពេល១០ខែឆ្នាំ២០១៥នេះ
ភ្ញៀវទេសចរណ៍បរទេសដែលមកទស្សនាប្រាសាទអង្គវរត្ត មានចំនួន១៦៧៧៣៥២នាក់
ដែលមានកំណើន២,០៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៤ ហើយចំណូលដុលមានចំនួនជាង៤៧,៦លានដុល្លារ កើនឡើងប្រហែល០,៦២ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៤។ ចំណូល
ដុលដែលបានពីការលក់សំបុត្រឲ្យភ្ញៀវបរទេសចូលទស្សនាអង្គរសម្រាប់
ឆ្នាំ២០១៤ មានចំនួន៥៩ ៣៤២ ០០០ដុល្លារ កើនឡើងជាង១,៦
លានដុល្លារ លើសឆ្នាំ២០១៣ ដែលបានលក់បាន៥៧៦៨៧ ៦៨០ដុល្លារ។
ចំនួនភ្ញៀវទេសចរបរទេសចូលទស្សនាប្រាសាទអង្គរវត្តក្នុងឆ្នាំ២០១៤មាន
ចំនួន២០៥៩៧២០នាក់ កើនឡើងជិត៤ម៉ឺននាក់ បើធៀបជាមួយឆ្នាំ២០១៣
ដែលមានភ្ញៀវមកទស្សនាចំនួន២ ០២១ ៧១៥ នាក់៕
That is a good news.
ReplyDeleteAh Kwack Hun Sen must remove Phnom Bokor from Ah Yuon Sok Kong too.
Chhary