Paris Peace Accords 23 Oct. 1991

Monday, November 9, 2015

អ្នក លេង​ហ្វេ​សប៊ុក​ នៅ​កម្ពុជា ចាប់ផ្ដើម ​សន្ទនា​គ្នា ​ជុំវិញ​ ការផ្លាស់ប្ដូរ​ ការដឹកនាំ​ នៅ​ភូមា​​ | Cambodian Facebook users conversing about leadership change in Burma

(រូបភាព​ពី៖​ Bangkok Post)

អ្នក លេង​ហ្វេ​សប៊ុក​ នៅ​កម្ពុជា ចាប់ផ្ដើម ​សន្ទនា​គ្នា ​ជុំវិញ​ ការផ្លាស់ប្ដូរ​ ការដឹកនាំ​ នៅ​ភូមា​​

VOD / វីអូឌី | ៩ វិច្ឆិកា ២០១៥
 អ្នក លេង​ហ្វេ​សប៊ុក​ នៅ​ម្ពុ​ជា ចាប់ផ្ដើម ​សន្ទនា​គ្នា ជុំវិញ​ ការផ្លាស់ប្ដូរ​ ការដឹកនាំ​ នៅ​ភូមា ស្រប​ពេល​ គណបក្ស ប្រឆាំង​ ត្រូវ បាន​ប្រកាស ថា​, ជា​អ្នក​ ទទួល​ជ័យជម្នះ លើ​គណបក្ស កាន់អំណាច ​របស់ ​ពួកយោធា ដែល​កាន់​អំណាច​ ផ្ដាច់ការ​ ជាង​៥០​ឆ្នាំ។​

​​អ្នក លេង​ហ្វេ​សប៊ុក​ ភាគច្រើន បញ្ចេញ​មតិ ​លើ​អត្ថបទ​ ព័ត៌មាន​នានា​ នៅ​កម្ពុជា ដែល​ចុះផ្សាយ លទ្ធផល​ បោះឆ្នោត​ សភា​ ភូមា​ កាលពី​ថ្ងៃ អាទិត្យ។

 
​ក្រុម អ្នកលេង​ ហ្វេ​សប៊ុក​ ភាគច្រើន សង្ឃឹម ​ថា, ​របត់​ នយោបាយ​ នៅ​ភូមា​ នឹង​ឆ្លុះបញ្ចាំង ​មកលើ​ ប្រទេស ​កម្ពុជា សម្រាប់​ ការបោះឆ្នោត​ សភា ឆ្នាំ​២០១៨។​


​ពួកគេ ​ម្នាក់ៗ​ មាន​ទស្សនៈ ​ផ្សេងៗ​គ្នា, ប៉ុន្តែ​ មាន​អត្ថន័យ​ ប្រហាក់ប្រហែលគ្នា។  អ្នកខ្លះ​ អបអរសាទរ​ ជ័យជម្នះ របស់​ គណបក្ស​ ដឹកនាំ ដោយ​លោកស្រី​ អ៊ុង​ សាន​ សូ​ ជី និង​អ្នកខ្លះ​ទៀត ​បញ្ចេញ​ទស្សនៈ​ថា ការបោះឆ្នោត នេះ អាច​ជា​គំរូ​មួយ​សម្រាប់​ការបោះឆ្នោត សភា ឆ្នាំ​២០១៨ នៅ​កម្ពុជា​។ អ្នកខ្លះ​ទទូច​ឱ្យ​គណបក្ស​កាន់អំណាច​នៅ​កម្ពុជា​សិក្សា​ឡើងវិញ​ចំពោះ​ការ​ ចាញ់ឆ្នោត​របស់​ពួកយោធា​ភូមា ហើយ​ទីបំផុត​មេដឹកនាំ​ចេញពី​គណបក្ស​កាន់​អំណាច​នៅ​ភូមា បាន​ទទួលស្គាល​លទ្ធផល​បោះឆ្នោត ។ ប៉ុន្តែ អ្នកខ្លះ​ទៀត បញ្ចេញ​ទស្សនៈ​ថា នៅ​កម្ពុជា​មិនអាច ដូច​ប្រទេស​ភូមា​ឡើយ​។​

​ប្រជាជន​ភូមា ដែល​ចងឱ្យ​មាន​ការផ្លាស់ប្ដូរ បាន​ចេញ​មក​សាទរ​តាម​ដងផ្លូវ​នានា នៅ​ខាង​មុខ​ផ្ទះ​របស់​ពួកគេ អ្នកខ្លះ​ចេញ​ស្កាត់​ទៅ ជួបជុំគ្នា ដើម្បី​ធ្វើ​ពិធី អបអរសាទរ ចំពោះ​ជ័យជម្នះ​នៃ​ការផ្លាស់ប្ដូរ ជា​ប្រវត្តិសាស្ត្រ​នេះ ៕


No comments:

Post a Comment