Paris Peace Accords 23 Oct. 1991

Friday, November 20, 2015

តុលាការ​ ចេញដីកា ឲ្យ​លោក សម រង្ស៊ី ចូលខ្លួន​ មកតុលាការ ពាក់​ព័ន្ធ​ នឹងសំណុំរឿង ​លោក ហុង សុខហួរ​​ | Court issues summons for Sam Rainsy to appear re Hong Sok Huor case

ប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី កាលពីកន្លងទៅ​(រូបថតដោយ

ស្តាប់សំឡេង៖​

ចម្លងទុក

តុលាការ​ ចេញដីកា ឲ្យ​លោក សម រង្ស៊ី ចូលខ្លួន​ មកតុលាការ ពាក់​ព័ន្ធ​ នឹងសំណុំរឿង ​លោក ហុង សុខហួរ​​

VOD / វីអូឌី | ២០ វិច្ឆិកា ២០១៥

ចៅក្រម ​ស៊ើបសួរ ​នៃ​សាលាដំបូង រាជធានីភ្នំពេញ លោក កៅ វណ្ឌី​ នៅថ្ងៃសុក្រនេះ បា​ន​ចេញ ដីកា បង្គា​ប់​ ឲ្យ​​ប្រធាន គណបក្ស សង្រ្គោះជាតិ លោ​ក សម រង្ស៊ី ដែលកំពុង​ នៅក្រៅប្រទេស​ ចូល​ខ្លួន​ មកតុលាការ នៅ​ដើមខែក្រោយ​ ពាក់ព័ន្ធ​ នឹង​សំណុំរឿង អតីត សមាជិក ​ព្រឹទ្ធសភា លោក ហុង សុខហួរ ករណី​ ក្លែង​បន្លំ ឯកសារ។​

លោក ហុង សុខហួរ ត្រូវ បានឃុំខ្លួន បណ្តោះអាសន្ន នៅពន្ធនាគារ ព្រៃ ស តាមការ ចោទប្រកាន់ ៣ករណី, គឺ៖ បទក្លែង ​ឯ​កសារ​ សាធារណៈ, ប្រើប្រាស់ ឯកសារ សាធារណៈ ក្លែងក្លាយ, និងញុះញង់ បង្ក ឲ្យមាន ភាពវឹកវរ ធ្ងន់ធ្ងរ​ ដល់សន្តិសុខ សង្គម។

បើ ​តាម​ដីកានោះ លោក សម រង្ស៊ី ដែល​កំពុង​ ប្រឈម ​នឹង​ដីកា ចាប់ខ្លួន ក្នុងសំណុំរឿង កាលពី៧ឆ្នាំ មុន​ ត្រូវ ចូល​ខ្លួន​ មកតុលា​ការ​ នៅថ្ងៃ​ ទី​៤ ខែធ្នូ ឆ្នាំ​២០១៥ វេលា ម៉ោង​៨ និង៣០ នាទី​ព្រឹក។ ​ ដីការ ​បញ្ជាក់ថា៖ «ក្នុងករណី មិន​ ចូល​ខ្លួន​ តាម​កាលកំណត់​ ខាងលើ​នេះ​ទេ, យើង​ នឹង​ចេញ ដីកា​ បង្គាប់​ ឲ្យ​នាំ​ខ្លួន​ ឬ​ដីកា បង្គាប់ ​ឲ្យ​ចាប់ខ្លួន​ ទៅតាមច្បាប់។»   

បើ តាមដីកានេះ​ ការ​ចូល​ខ្លួន​ មក​តុលាការ​ ទាក់ទង ​នឹង​បទសមគំនិត ក្នុងអំពើ​ ក្លែង​បន្លំ​ ឯក​សារ​ សាធារណៈ,​ ប្រើប្រាស់​ ឯកសារ​ សាធារណៈ ក្លែង, ​និងញុះញង់​ បង្ក​ ឲ្យ​មាន ​វឹងកវរ ធ្ងន់​ ដល់សន្តិសុខ សង្គម ប្រព្រឹត្ត ទៅកាល ពីថ្ងៃ ទី​១២ និង​១៣ ខែសីហា ឆ្នាំ​២០១៥​។  ដីកា​ បន្ត​ថា​, អំពើ​ ដែលមាន បញ្ញត្តិ នឹង​ផ្តន្ទាទោស ​​តាមមាត្រា ​២៩,​ ៦២៩, ​​៦៣០​ និង​​៤៩​៥​ នៃ​ក្រមព្រហ្មទណ្ឌ។​

ពីទីក្រុង ប៉ារីស ប្រទេស ​បារាំង កាលពីថ្ងៃ ទី​២៥ ខែតុលា លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ព្រមាន ថា, ​លោក​ សម រង្ស៊ី​ អាច នឹង​​ជាប់ ពន្ធនាគារ ដោយ​លោក ​ថា, ប្រធាន គណបក្ស​ ប្រឆាំង រូបនេះ ​បានឲ្យ​ទំព័រ ហ្វេសប៊ុក​ របស់លោក​​ ក្នុង​ការ ​បង្ហោះ ​ឯក​សារ ​របស់ ​អតីត ​​សមាជិក ​ព្រឹទ្ធសភា គណបក្ស​ សម រង្ស៊ី លោក ហុង សុខហួរ។​​  លោក ហ៊ុន សែន បាន​ថ្លែង ​ធ្ងន់ៗ ​ករណី​ លោក ហុង សុខហួរ ថា​, បានប្រព្រឹត្ត​ បទល្មើស ជាក់ស្តែង ដោយ​សារ​ តែ​​​ លោក​ បាន​ធ្វើ អ​ត្ថាធិប្បា​យ ភ្ជា​​ប់ ជាមួ​យ ​​ឯកសារ ​លើ​ប្រ​ ព័ន្ ធសង្គម ហ្វេសប៊ុក។


លោក​ មានប្រសាសន៍ ថា៖ «ហើយ​ អាម្ចាស់ Page [ទំព័រ] ជានរណា ជា​រង្ស៊ីហ្មង [សម រង្ស៊ី]។  អញ្ចឹង​ទេ អាច ដល់ម្នាក់ហ្នឹង, ហើយ បើ ដល់ម្នាក់​ហ្នឹង,​ ម្តងនេះ ខ្ញុំ ឈប់​លើក លែងទោស ឲ្យ​ហើយ។  ខ្ញុំ លើក​លែងទោស​ ឲ្យម្នា​ក់នេះ ពីរដង រួច មកហើយ​។   លើកនេះ អត់ទេ។  លើកនេះ អត់ទេ។  ព្រៃ ស។   អត់មាន ទទួលស្គាល់ អ្នកណា ថាស្អី នេះទេ។» 

លោក​ បន្ថែម​ថា៖ «និយាយ អញ្ចឹងថា, ​អាងគុក, អាង​ច្រវាក់, អាងទាហាន, អាងប៉ូលិស។  ចឹង​​ កា​ន់អំណាច។  បើ​ មិន​ឲ្យ​ អាងអាហ្នឹង,​ អាងអីគេ?  ឥឡូវ​សួរ, គាត់ កាន់អំណាច, គាត់ អាងអី?  វា មិនដែល ម៉ែអាណា កាន់អំណាច ឲ្យ​ អាងទានធូបទេហី។»
វីអូឌី មិនទាន់ អាច ទាក់ទង​ លោក សម រង្ស៊ី ដើម្បី​ សុំ​ ការឆ្លើយត បភ្លាមៗ ​លើបញ្ហានេះ ​បាន​ នៅ​ឡើយទេ។  តំណាងរាស្រ្ត គណបក្ស សង្រ្គោះជាតិ អ៊ូ ច័ន្ធ​ឫទ្ធិ ចាត់ទុក ចំណាត់ការ របស់ តុលាការ​ ជារឿង នយោបាយ, ហើយ​ លោក អំពាវនាវ ឲ្យអ្នក នយោ​បាយ​​ យក​បញ្ហា​នេះ​ មកដោះស្រាយ រួមគ្នា ជាជាង ចំណាត់ការ របស់ តុលាការ។​
អ្នកនាំពាក្យ​ គណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុក ថា, ​នេះ ​ជា​ចំណាត់ការ របស់ តុលាការ​ មិន​ ពាក់​ព័ន្ធ​ នឹង​រឿង នយោ​បាយ នោះទេ។

លោក ហុង សុខហួរ ត្រូវ បានសមត្ថកិច្ច ចាប់ខ្លួន ពីរថ្ងៃ បន្ទាប់ ពីលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជា ឲ្យចាប់ខ្លួន ដោយ​ចោទ ថា, ក្លែង ឯកសារ សន្ធិសញ្ញា កម្ពុជា និងវៀតណាម នៅឆ្នាំ១៩៧៩។  ប៉ុន្តែ គណបក្ស សង្គ្រោះជាតិ បានចាត់ទុក ករណីនេះ ជា​រឿង នយោបាយ មិនមែន ជាបទល្មើស ជាក់ស្តែង និងជាការសម្តែង មតិ របស់ សមាជិក ព្រឹទ្ធសភា។  សង្គមស៊ីវិល មួយចំនួន និងគណបក្ស សង្រ្គោះជាតិ ចាត់ទុក ករណី​ នេះ ជារឿង នយោបាយ។


កន្លងទៅ លោក ហ៊ុន សែន ក៏បាន​ថ្លែង​​ ឲ្យ​អ្នក​ ដែល​រត់ គេចខ្លួន​ ទៅ​ក្រៅ​ប្រទេស​ ពាក់​ព័ន្ធ​ នឹងករណី លោក ហុង សុខហួរ ដែល​ត្រូវ​ បាន​ចោទប្រកាន់ ​ថា ​ក្លែង​ឯក​សារ ចូលខ្លួន​​ មក​សារភាព​ នៅពេលនេះ៕



1 comment:

  1. Anonymous10:02 PM

    Ah slave Yuon Hun Sen keeps bringing up all kind of shit trying to eliminate the CNRP party.

    Next time, Ah Runteas Banh Hun Sen will accuse Sam Rainsy of peeing through his penis.

    Ah Hun Sen can accuse Sam Rainsy also of wearing eye glass. Anything that Sam Rainsy does is against Ah one eye devil monster Hun Sen's law.

    WHY DID THEY CREATE AH HUN SEN AS A HUMAN BEING BUT BEHAVING LIKE A CRAZY MONSTER ?? WHY WHY WHY ???

    ReplyDelete