លោក អេង ឆៃអ៊ាង ថា, លោក សម រង្ស៊ី នឹងមិន រត់ចោលស្រុក
RFI / វិទ្យុ បារាំង អន្តរជាតិ | ១៣ វិច្ឆិកា ២០១៥
ភ្លាមៗ ក្រោយតុលាការ ក្រុងភ្នំពេញ ចេញដីកា ចាប់ខ្លួ នលោក សម រង្ស៊ី ខណៈ លោក កំពុង នៅក្រៅស្រុកនោះ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់ ដែលជិតស្និទលោក សម រង្ស៊ី បានលើកឡើង ថា, លោក សម រង្ស៊ី នឹងប្រកាន់ គោលជំហរ ចាស់ ដែលលោក ប្រកាស ធ្វើនៅមុន ការលើកលែងទោស ឆ្នាំ២០១៣ កន្លងទៅ។ ពោល គឺ លោក សម រង្ស៊ី នឹងចូលមក ក្នុងស្រុកវិញ, ហើយ នឹងប្រឈមមុខ នឹងបញ្ហា តុលាការ។ យ៉ាងណា ក៏ដោយ លោក អេង ឆៃអ៊ាង បានអះអាង ថា, លោក សម រង្ស៊ី នឹងមិន ត្រូវ ចាប់ខ្លួន នោះទេ ព្រោះ លោក មានអភ័យឯកសិទ្ធ ការពារ ដែលជាច្បាប់ កំពូល។
No comments:
Post a Comment