Paris Peace Accords 23 Oct. 1991

Thursday, November 12, 2015

លោក សម រង្ស៊ី៖ រដ្ឋាភិបាល​ នឹង​ប្រើ​ មធ្យោបាយ ​មិន​ឲ្យ​ មាន​ការ ​បោះ​ឆ្នោត ​ឆ្នាំ​២០១៨ | Govt will use measures to prevent elections taking place in 2018

លោក សម រង្ស៊ី៖ រដ្ឋាភិបាល​ នឹង​ប្រើ​ មធ្យោបាយ ​មិន​ឲ្យ​ មាន​ការ ​បោះ​ឆ្នោត ​ឆ្នាំ​២០១៨

RFA / ​វិទ្យុ ​អាស៊ី សេរី | ១១ វិច្ឆិកា ២០១៥


សម រង្ស៊ី ៦២០
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ មករា ២០១៤។  RFA/Morm Moniroth

លោក សម រង្ស៊ី ប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ អះអាង ​ប្រាប់​ក្រុម​ អ្នក​សារព័ត៌មាន​ នៅ​ប្រទេស​ ជប៉ុន​ ថា, រដ្ឋាភិបាល​ ទីក្រុង​ ភ្នំពេញ នឹង​ប្រើប្រាស់​ មធ្យោបាយ​ គ្រប់​ប្រភេទ​ ដើម្បី​ រារាំង​ មិន​ឲ្យ ​មាន​ការ ​បោះ​ឆ្នោត​ នៅ​ឆ្នាំ​២០១៨ ដោយសារ​ តែ ​ព្រួយ​បារម្ ភ​ពី​ការ ​ចាញ់​ឆ្នោត។

នៅ​ក្នុង​សន្និសីទ​ សារព័ត៌មាន ​របស់ ​ក្លឹប​អ្នក​ឆ្លើយឆ្លង ​ព័ត៌មាន, លោក សម រង្ស៊ី បន្ត​ថា, ក្តី​បារម្ភ​ របស់ ​រដ្ឋាភិបាល​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ បន្ទាប់ ​ពី​លទ្ធផល​ បោះឆ្នោត​ បណ្ដោះអាសន្ន​ នៅ​ប្រទេស ​មីយ៉ាន់ម៉ា ឬភូមា បង្ហាញ​ ថា, គណបក្ស​ ប្រឆាំង​ ដែល​ដឹកនាំ ​ដោយ​អ្នកស្រី អ៊ុង សាន ស៊ូ ជី (Aung San Suu Kyi) បាន​ឈ្នះ​ឆ្នោត។

លោក សម រង្ស៊ី បន្ត​ថា, យុទ្ធសាស្ត្រ ​របស់​លោក ហ៊ុន សែន ដើម្បី​ អាច​រក្សា​ អំណាច​បាន ​ទៅ​ទៀត​នោះ គឺ​ បង្កើត ​ឲ្យ​មាន​ ឧបសគ្គ​ ដើម្បី​ រារាំង​ ការ​បោះ​ឆ្នោត ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។  លោក​ បន្ត​ទៀត​ ថា, ដើម្បី​ អាច​បង្ក​ ឧបសគ្គ​ មិន​ឲ្យ​ មាន​ការ ​បោះ​ឆ្នោត​នោះ, រដ្ឋាភិបាល ​ព្យាយាម​ បង្កើត​ អំពើ​ហិង្សា​ ដើម្បី​ អាច​ឈាន ​ទៅ​ដល់​ ការ​ធ្វើ​ រដ្ឋប្រហារ ឬ​ក៏​ ការ​ប្រកាស ​អាសន្ន​ ថ្នាក់​ជាតិ​ ណា​មួយ។  លោក​ ស្នើ​ឲ្យ​ ប្រទេ ស​ម្ចាស់​ជំនួយ​ កម្ពុជា ជាពិសេស ​ប្រទេស​ ជប៉ុន ជួយ​តាម​ដាន និង​ធានា​ ថា, ការ​បោះ​ឆ្នោត ដែល​មាន​ លក្ខណៈ ​ប្រជាធិបតេយ្យ​ ត្រូវ​តែ​ កើត​ឡើង​ នៅ​កម្ពុជា នៅ​ឆ្នាំ​២០១៨ ខាង​មុខ៕


No comments:

Post a Comment