Paris Peace Accords 23 Oct. 1991

Friday, November 20, 2015

លោក ​ហោ ណាំង​ហុង​ ​ពន្យល់ ​អង្គ​ទូត ​ពី​​ដំណើរ​ នីតិវិធី​ ចាប់ខ្លួន លោក សម រង្ស៊ី | Hor Namhong explains to diplomats about arrest warrant for Sam Rainsy

លោក ​ហោ ណាំង​ហុង​ ​ពន្យល់ ​អង្គ​ទូត ​ពី​​ដំណើរ​ នីតិវិធី​ ចាប់ខ្លួន លោក សម រង្ស៊ី

លោក ​ហោ ណាំហុង ​បាន​កោះ​ប្រជុំ​ ជាមួយ អង្គទូត​នានា ​ប្រចាំ​ នៅ​កម្ពុជា​ ដើម្បី​ ស្តាប់​ការ​ពន្យល់​ របស់​លោក ​អំពី​ នីតិវិធី ​ក្នុង​ការ​ ចាប់​ខ្លួន​ លោក ​ សម រង្ស៊ី
លោក​ ហោ​ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​​នៅ​ក្នុង​ជំនួប​ប្រជុំ​ជាមួយ​ក្រុម​មន្ត្រី​ទូត​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​។ (​ហ៊ាន​ សុជាតា/​ VOA)
លោក ​ ហោ​ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​​នៅ​ក្នុង​ជំនួប​ប្រជុំ​ជាមួយ​ក្រុម​មន្ត្រី ​ទូត​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​។ (​ហ៊ាន​ សុជាតា/​ VOA)
បន្ទាប់ ពី​រដ្ឋសភា​ ជាតិ ​ដែល​គ្រប​ដណ្តប់ ​ដោយ​សមាជិក​សភា​ នៃ​គណបក្ស​ កាន់​អំណាច ​បាន​ដក ​អភ័យ​ឯកសិទ្ធិ​ របស់លោក ​សម​ រង្ស៊ី, មេ​ដឹក​នាំ ​គណបក្ស​ ប្រឆាំង​ ដែល​នឹង​អាច ​ត្រូវ​ បាន​ចាប់​ខ្លួន​ ដោយ​អាជ្ញាធរ ​តាម​ដីកា ​របស់ ​តុលាការ​នោះ, លោក ​ហោ ណាំហុង ​បាន​កោះ​ប្រជុំ​ ជាមួយ ​អង្គទូត​នានា​ ប្រចាំ​ នៅ​កម្ពុជា​ ដើម្បី​ ស្តាប់​ការ​ពន្យល់ ​របស់​លោក ​អំពី​ នីតិវិធី ​ក្នុង​ការ​ចាប់​ខ្លួន ​លោក ​ សម រង្ស៊ី។  លោក ​រដ្ឋមន្ត្រី ​ហោ ណាំហុង​ បាន​ជម្រាប ​អង្គទូត​ ទាំង​នោះ​ ថា,​ ដីកា​ របស់​ តុលាការ​ មិន​បាន ​ធ្វើ​ឡើង​ ទៅ​តាម ​ឥទ្ធិពល​ នយោបាយ​ នោះ​ទេ។​


លោក​ ហោ ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ ​បាន​ថ្លែង​ការពារ​ចំណាត់​ការ​របស់​ប្រព័ន្ធ​តុលាការ​កម្ពុជា​ នៅ​ចំពោះ​មុខ​ក្រុម​មន្ត្រី​ទូត​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ក្នុង​ជំនួប​មួយ​រៀបចំ​ឡើង​នៅ​ទីស្តី​ការ​ក្រសួង​ការបរទេស​នៅ​ថ្ងៃ​ ព្រហស្បតិ៍​នេះ​ បន្ទាប់​ពី​តុលាការ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​មេដឹក​នាំ​គណបក្ស​ប្រឆាំង​ដែល​ កំពុង​នីរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស។​

បន្ទាប់​ពី​ការ​ជួប​ប្រជុំ​ជាមួយ​អង្គទូត​បស្ចឹម​ប្រទេស​ និង​អាស៊ី​ចំនួន​ប្រមាណ​ជាង​៣០​នាក់​ អស់​រយៈ​ពេលជិត​មួយ​ម៉ោង​ លោក​រ

No comments:

Post a Comment