រដ្ឋសភា អនុម័ត សេចក្ដីព្រាងច្បាប់ ថវិកា ឆ្នាំ២០១៦ ដោយគ្មាន វត្តមាន បក្សប្រឆាំង
RFA / វិទ្យុ អាស៊ី សេរី | ៣០ វិច្ឆិកា ២០១៥

សមាជិករដ្ឋសភាបក្សកាន់អំណាចលើកដៃ
អនុម័តសេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ
២០១៦ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥។ RFA/Rann Samnang
រដ្ឋសភា អនុម័ត សេចក្ដីព្រាងច្បាប់
ហិរញ្ញវត្ថុ សម្រាប់ ការគ្រប់គ្រង ឆ្នាំ២០១៦ហើយ
ដោយគ្មាន វត្តមាន តំណាងរាស្ត្រ បក្សប្រឆាំង ចូលរួម នោះទេ នៅថ្ងៃ ទី៣០
វិច្ឆិកា ខណៈ ដែលច្បាប់ ស្ដីពីស្ថិតិ កំពុងតែ ពិភាក្សាបន្ត។
ការអនុម័ត សេចក្ដីព្រាងនេះ ដោយសំឡេង គាំទ្រ ៦៦ លើ៦៦ សំឡេង នៃតំណាងរាស្ត្រ បក្សកាន់អំណាច។
មូលហេតុដែលខកខានរបស់តំណាងរាស្ត្រ
បក្សប្រឆាំងនៅពេលនេះ ត្រូវបានមន្ត្រីបក្សប្រឆាំងអះអាងថា
ដោយសារពុំមានជំនួបកំពូលរវាងគណបក្សទាំងពីរ
នៅមុនថ្ងៃប្រជុំសភាពេញអង្គនេះ
ដើម្បីដោះស្រាយអំពើអយុត្តិធម៌ជាច្រើនមកលើតំណាងរាស្ត្រគណបក្ស
សង្គ្រោះជាតិ។
យ៉ាងណាក៏ដោយតំណាងរាស្ត្របក្ស
ប្រឆាំងបានធ្វើពហិការមិនចូលរួមប្រជុំសភា
បន្ទាប់ពីមានអំពើហិង្សាលើតំណាងរាស្ត្រ២ឲ្យរងរបួសនៅមុខរដ្ឋសភា
មកម្ល៉េះ ក្រោមហេតុផលបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។
Puok Ah Svar CPP MPs Leuk Dey Chang Touv Leng Than Norouk !!
ReplyDelete