លោក ហ៊ុន សែន អំពាវនាវ ឲ្យអាមេរិក ជំរុញ វិនិយោគ មកសមាជិក អាស៊ាន ដែលមាន ការអភិវឌ្ឍ តិចតួច
លោក នាយករដ្ឋមន្រ្តី
ហ៊ុន សែន
បានអំពាវនាវ ឲ្យសហរដ្ឋ អាមេរិក ជួយជំរុញ ការវិនិយោគ សម្រាប់ ប្រទេស ជាសមាជិក អាស៊ាន ដែលមាន ការអភិវឌ្ឍ តិចតួច ដែលក្នុងនោះ មានប្រទេស កម្ពុជា,
ឡាវ, និងមីយ៉ាន់ម៉ា។
លោក បានថ្លែង បែបនេះ នៅក្នុងកិច្ចប្រជុំ
កំពូល អាស៊ាន-សហរដ្ឋ អាមេរិក លើកទី៣ នៃទីក្រុង គូឡាឡាំពួរ
ប្រទេស ម៉ាឡេស៊ី កាលពីថ្ងៃ ទី២១ខែវិច្ឆិកា ឆ្នាំ២០១៥។
បើ តាមសុន្ទរក ថា, លោក ហ៊ុន សែន
បានថ្លែង ថា, សហរដ្ ឋអាមេរិក ជាប្រទេស ដៃគូ សន្ទនា ដ៏សំខាន់មួយ របស់ អាស៊ាន
ដោយបាន ចូលរួម ចំណែក យ៉ាងសំខាន់ ដល់ការធានា សន្តិសុខ, ស្ថិរភាព,
វិបុលភាព, និងកិច្ចខំ ប្រឹងប្រែង ផ្សេងទៀត ក្នុងតំបន់។
លោក បន្តថា, លោក សម្តែង អំណរ សាទរ និងគាំទ្រ យ៉ាងពេញទំហឹង ចំពោះ សមិទ្ធផល
ថ្មីៗ ដែលកើតចេញ ពីទំនាក់ទំនង អាស៊ាន-សហរដ្ឋ អាមេរិក,
រួមមាន៖ ភាពជាដៃគូ យុទ្ធសាស្រ្ត អាស៊ាន-សហរដ្ឋ អាមេរិក និងផែនការ សកម្មភាព ថ្មី អាស៊ាន-សហរដ្ឋ អាមេរិក (២០១៦-២០២០)
ដែលនឹងត្រូវ អនុម័ត ក្នុងកិច្ចប្រជុំ កំពូលនេះ។
លោក ហ៊ុន សែន
បន្តថាកម្ពុជាស្នើសហរដ្ឋអាមេរិកផ្តល់នូវប្រព័ន្ធអនុគ្រោះ
ទូទៅ(GSP)លើមុខទំនិញចំនួនយ៉ាងតិច៩៧ភាគរយនៃមុខទំនិញសរុប
ដោយរួចពន្ធនិងពុំជាប់កូតាដល់ប្រទេសអភិវឌ្ឍន៍តិចតួចនៅក្នុងអាស៊ាន
ស្របតាមការព្រមព្រៀងក្នុងក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោកកន្លងទៅ។
លោក ហ៊ុន សែន បានថ្លែងថា៖ ខ្ញុំក៏សូមឆ្លៀតយក
ឱកាសនេះ
ស្នើសហរដ្ឋអាមេរិកបន្តការគាំទ្រដល់ការបណ្តុះបណ្តាលធនធានមនុស្ស
នៅកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជន
ដែលនឹងក្លាយជាអ្នកដឹកនាំនៅថ្ងៃអនាគត
តាមរយៈការផ្តល់អាហារូបករណ៍បន្ថែមដល់សិស្សនិងនិស្សិត។
កាលពីខែមេសា ឆ្នាំ២០១៥
ក្នុងកិច្ចប្រជុំនៅប្រទេសឥណ្ឌូនេស៊ី លោក ហ៊ុន សែន
បានរិះគន់កិច្ចព្រមព្រៀងដៃគូរអន្តរតំបន់ប៉ាស៊ីហ្វិច (Trans Pacific
Partnership)ហៅកាត់ថា(TPP)ដែលផ្តួចផ្តើមដោយសហរដ្ឋអាមេរិកថាហេតុអ្វី
បានជាមិនបញ្ចូលសមាជិកអាស៊ាន
ទាំង១០ប្រទេសឲ្យក្លាយជាសមាជិកនៃកិច្ចព្រមព្រៀងនេះ។
កិច្ចព្រមព្រៀងTPPដែលមានប្រទេសចំនួន១២
ជាសមាជិក ហើយក្នុងនោះមានតែប្រទេសចំនួន៤ប៉ុណ្ណោះមកពីអាស៊ាន
រួមមានប្រ៊ុយណេ ម៉ាឡេស៊ី សិង្ហបូរី និងវៀតណាម ដែលបានចូលរួម។
កិច្ចព្រមព្រៀង TPP គឺ ជាការប្រឹងប្រែងរបស់អាមេរិក និងអ្នកផ្សេងទៀត
ដើម្បីបង្កើតនូវកិច្ចព្រមព្រៀងជំនួញសតវត្សរ៍ទី២១
ដែលមានមហិច្ឆតាច្រើនជាងនិងថ្មីមួយជាមួយស្តង់ដារខ្ពស់ជាងបន្ថែមទៀត
។
No comments:
Post a Comment