Paris Peace Accords 23 Oct. 1991

Sunday, November 1, 2015

លោក ឈាង វុន​៖ សភា​ នៅតែ​ ដំណើរ​ការ​ ដោយ​មិន ​រង់ចាំ ​បេក្ខជន​ អនុប្រធាន​ ទី១ ​ថ្មី​ នោះ​ឡើយ | NatAss continues to function even without candidate for 1st VP

លោក ឈាង វុន​៖ សភា​ នៅតែ​ ដំណើរ​ការ​ ដោយ​មិន ​រង់ចាំ ​បេក្ខជន​ អនុប្រធាន​ ទី១ ​ថ្មី​ នោះ​ឡើយ​

media 
​លោក​ឈាន វុន ​អ្នក​នាំ​ពាក្យ​រដ្ឋសភា​ជាតិRFI/Siv Chana

លោក កឹម សុខា ​អនុប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ ​បាន​ប្រកាស​ កាល​ពី​ល្ងាច​មិញ​ ថា,​ គណបក្ស​ សង្គ្រោះជាតិ​ មិន​ស្នើ​ បេក្ខជន​ អនុប្រធាន​ ទី១​ថ្មី​ នៃ​រដ្ឋ​សភា​ នោះ​ទេ​។ ​ ការ​ប្រកាស​នេះ ​ជាការ​ឆ្លើយ​តប​ នឹង​លោក ​ហេង សំរិន ​ប្រធាន ​រដ្ឋសភា ​ដែល​បាន​ស្នើ ឲ្យ​លោក សម រង្ស៊ី ​ប្រធាន​ គណបក្ស​ សង្រ្គោះជាតិ​ បញ្ជូន​បេក្ខជន ​ជា​អនុ​ប្រធាន ​ទី១ ​នៃ​រដ្ឋសភា ​ក្រោយ ​ពី​ទ​​ម្លាក់​លោក​ កឹម សុខា ​ចេញ​ពី​តំណែង​។  យ៉ាង​ណា ​ក៏ដោយ ​លោក​ ឈាន វុន ​អ្នក​នាំ​ពាក្យ ​រដ្ឋសភា​ជាតិ ​បាន​បញ្ជាក់ ​ថា, ​បើ ទោះបី​ គណបក្ស​ សង្រ្គោះជាតិ ​មិន​ដាក់​ បេក្ខជន​ថ្មី​ ក៏​សភា​ នៅ​តែ​ ដំណើរការ​ ជា​ធម្មតា​ ដោយ​មិន ​រង់ចាំ ​នោះ​ឡើយ​។
ថ្លែង ​តាម​ខ្សែទូរស័ព្ទ​ ប្រាប់​វិទ្យុ ​បារាំង​ អន្តរជាតិ ​នៅព្រឹក​ ថ្ងៃ​សៅរ៍ ​ទី​៣១​ ខែ​តុលា, ​លោក​ ឈាង វុន ​អ្នក​នាំ​​ពាក្យ ​រដ្ឋសភា​ជាតិ ​បាន​គូស​បញ្ជាក់​ ថា, ​រដ្ឋសភា មិន​រង់ចាំ​ ការ​បញ្ជូន ​បេក្ខជន​ អនុប្រធាន ទី១ ​នៃ​រដ្ឋសភា​ ពី​សំណាក់ ​ថ្នាក់​ដឹកនាំ​ គណបក្ស​ សង្រ្គោះជាតិ​ នោះ​ទេ។​  បើ​ តាម​អ្នក​នាំ​ពាក្យ ​រូប​នេះ ​ដែល​ជា​មន្ត្រី ​ជាន់ខ្ពស់​ របស់​ គណបក្ស ប្រជាជន​កម្ពុជា​ ផង​នោះ, ​បើ ​ទោះបី​ គណបក្ស​ ប្រឆាំង​ ដាក់ ​ឫ​មិនដាក់ ​បេក្ខជន ​ថ្មី​ក្តី​ ក៏​មិន ​ប៉ះពាល់​ ដល់​រដ្ឋសភា​ ឡើយ, ​ពោល ​គឺ ​រដ្ឋសភា​ នៅ​តែ​ ដំណើរការ កិច្ច​ប្រជុំ ​របស់​ខ្លួន​ ជាធម្មតា​ ព្រោះ​ មាន​កូរ៉ុម ​គ្រប់គ្រាន់​។


​​​ការ​​បញ្ចាក់​របស់​លោក​ឈាន វុន ​នៅ​ពេលនេះ ​គឺ​បាន​ធ្វើឡើង​បន្ទាប់​​ពី​លោក​កឹម សុខា ​អនុប្រធា​ន​គណបក្ស​សង្រ្គោះជាតិកា​ល​ពី​ល្ងាច​ថ្ងៃ​សុក្រ​បាន​ប្រកាស​ថា ​គណបក្ស​ប្រឆាំង​នឹង​មិន​ស្នើ​បេក្ខជន​​អនុប្រធាន​ទី១​ថ្មី​នៃ​រដ្ឋសភា​នោះ​ ឡើយ​។ ​លោក​កឹម សុខា ​ហ៊ាន​ប្រកាស​ដូចនេះ ​បន្ទា​ប់​ពី​លោក​បាន​ពិភាក្សា​ និង ​ឯកភាព​គ្នា​ជាមួយ​លោកសម រង្ស៊ី ​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​។ កា​រ​ប្រកាស​របស់​លោក​អនុ​ប្រធាន​គណបក្ស​ប្រឆាំង​នេះ​ដែរ​ គឺ​ជា​ការឆ្លើយ​តប​ទៅ​នឹង​លិខិត​របស់​លោក​ហេង សំរិន ​ប្រធាន​រដ្ឋសភា​ទៅ​កាន់​លោកសម រង្ស៊ី ​ដើម្បី​ស្នើ​បញ្ជូន​បេក្ខជន​ជា​អនុ​ប្រធានទី១​ថ្មី​នៃ​រដ្ឋសភា ​នីតិកាល​ទី៥​។

​ទោះជាយ៉ាងណាក៏ដោយ ​លោក​ឈាង វុន​ បាន​សង្កត់ធ្ង​ន់ថា​ តំណែង​ជា​អនុប្រធាន​ទី១​នេះ ​នៅ​តែ​រក្សា​សម្រាប់​កូតា​មកពី​គណបក្ស​សង្រ្គោះជាតិ​ ដែល​ជា​ការ​គោរព​ទៅ​តាម​កិច្ចព្រមព្រៀង​បិទ​បញ្ចប់​ជម្លោះ​នយោបាយ​រវាង​ គណបក្ស​កាន់​អំណាច ​និង ​ប្រឆាំង​កាល​ពី​ថ្ងៃទី​២២ ​កក្កដា​ ឆ្នាំ​២០១៤​។

គួរ ​បញ្ជាក់​ថា ​ការ​ឆ្លងឆ្លើយ​គ្នា​ទា​ក់ទង​នឹង​បេក្ខជន​តំណែង​អនុប្រធានទី១ ​នៃ​រដ្ឋសភា​នេះ ​បាន​កើតឡើង​ ក្រោយ​ពី​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៨​រូប​កាល​ពី​ព្រឹក​ ថ្ងៃ​សុក្រ​ បាន​បោះឆ្នោត​ទម្លាក់​លោក​កឹម សុខា ​ចេញ​ពី​តំណែង​។ ​បើ​តាម​លោកកឹម សុខា ​មូលហេតុ​ដែល​គណបក្សសង្រ្គោះជាតិ​មិន​ដាក់​បេក្ខជន​ថ្មី​នេះ ​ព្រោះថា​ ការ​ទម្លាក់​រូប​លោកគឺ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ និង​រំលោភ​លើ​កិច្ចព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ទាំងពីរ​។ ​ក៏​ប៉ុន្តែ​ការ​លើកឡើង​នេះ ​ត្រូវ​បាន​រដ្ឋសភា​ និង​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ច្រានចោល ​ដោយ​អះអាង​ថា ​គឺ​បាន​ធ្វើឡើង​ស្រប​តាម​បទបញ្ជា​ផ្ទៃក្នុង​នៃរ​ដ្ឋសភា ​និង​ រដ្ឋធម្មនុញ្ញ​ផងដែរ​។​
 

ចំណែ​ក​ទាក់ទង​នឹង​កិច្ច​ព្រមព្រៀង​នយោបាយ​វិញ ​លោកសុខ ឥសាន​ អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បកស្រាយ​ថា មិ​ន​បាន​រំលោភ​នោះទេ​។ ​មិនរំលោភក៏ព្រោះថា​ បន្ទា​ប់ពី​ទម្លាក់​លោកកឹម សុខា ​តំណែង​អនុប្រធានទី១​នៃរ​ដ្ឋសភា​គឺ​ទុក​ឲ្យ​កូតា​មកពី​គណបក្ស​សង្រ្គោះជាតិ​ ដដែល​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​រំលោភ​យក​តំណែង​នេះ​ឡើយ​៕



No comments:

Post a Comment