Paris Peace Accords 23 Oct. 1991

Wednesday, November 18, 2015

មន្ត្រី​ សិទ្ធិមនុស្ស​ អន្តរជាតិ​ ស្វាគមន៍​ ការ​ពន្យារ​ពេល​ មក​ កម្ពុជា ​របស់ ​លោក សម រង្ស៊ី | NGOs welcome postponement of Sam Rainsy's return to Cambodia

ប៊្រែដ អាដាម ៦២០
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ៖លោក លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​រាជធានី​វ៉ាស៊ីនតុន កាល​ពី​ថ្ងៃ​ទី​៥ កុម្ភៈ ២០១៥។  RFA/Debbie Snguon

មន្ត្រី​ សិទ្ធិមនុស្ស​ អន្តរជាតិ​ ស្វាគមន៍​ ការ​ពន្យារ​ពេល​ មក​ កម្ពុជា ​របស់ ​លោក សម រង្ស៊ី

RFA / វិទ្យុ អាស៊ី សេរី | ១៧ វិច្ឆិកា ២០១៥



អង្គការ​ សិទ្ធិមនុស្ស ​អន្តរជាតិ ចាត់​ទុក​ ថា,  ការ​សម្រេច​ចិត្ត​ របស់​ លោក សម រង្ស៊ី ដែល​ផ្អាក ​ធ្វើ​ដំណើរ​ មក​ កម្ពុជាវិញ នៅ​ពេល​ថ្ងៃ ជា​ការ​សម្រេច​ចិត្ត ​ល្អ ​ដើម្បី ​ចៀសវាង​ អំពើ​ហិង្សា ​ដែល​អាច​ កើត​ឡើង​ នៅ​ពេលយប់។  កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​វិច្ឆិកា លោក សម រង្ស៊ី ប្រធាន​ គណបក្ស ​សង្គ្រោះ​ជាតិ បាន​ប្រកាស​ ពន្យារ​ពេល ​មក ​កម្ពុជា បន្ទាប់ ពី​រដ្ឋាភិបាល​ បាន​បង្កើត ​គម្រោង​ ទ្រង់ទ្រាយ​ធំ ដើម្បី ​ចាប់​ខ្លួន​លោក ​ទៅ​ដាក់​ ពន្ធនាគារ ​នៅ​ពេល​ លោក​ មក​ជាន់ ​ទឹកដី​ កម្ពុជា ភ្លាម។

នាយក​ អង្គការ ​ឃ្លាំមើល​ សិទ្ធិមនុស្ស​ អន្តរជាតិ ប្រចាំ​ តំបន់​ អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) បញ្ជាក់​ ថា, អ្នក​សារព័ត៌មាន, មន្ត្រី ​សិទ្ធ​មនុស្សជាតិ, និង​អន្តរជាតិ តំណាង​ អង្គការ​ សហប្រជាជាតិ និង​មន្ត្រី​ការទូត ត្រូវ​តែ​ មាន​វត្តមាន ​តាមដាន និង​យក​ព័ត៌មាន ​នៅ​ពេល​ លោក សម រង្ស៊ី វិល​ត្រឡប់​ មក កម្ពុជា​វិញ   ដើម្បី​ ជា​សាក្សី ​ប្រសិនបើ​ មាន​អំពើ​ហិង្សា​ កើត​ឡើង​ លើ​លោក សម រង្ស៊ី។

លោក ប៊្រែដ អាដាម៖ «ខ្ញុំ​ គិត​ថា, ការ​មិន ​វិល​ត្រឡប់​ មក​ កម្ពុជា   ពេល​យប់ ជា​ការ​ឆ្លាតវៃ​ មួយ ពីព្រោះ​ រដ្ឋាភិបាល​ ពិត​ជា​កំពុង​ ស្វែង​រក​លោក។   វា​ អាច​គ្រោះថ្នាក់ ដែល​អាច​ ឈាន​ទៅ​ឡើង​ មាន​អំពើ​ហិង្សា។  ខ្ញុំ​ គិត​ថា,  វា​ ជា​ការ​ឆ្លាតវៃ​ ដែល​លោក​ ធ្វើ​ដំណើរ​ មក​ពេល​ថ្ងៃ ដែល​យើង​ អាច​មើល​ឃើញ។   អ្នក​សារព័ត៌មាន, អ្នក​ការទូត, អង្គការ​ សហប្រជាជាតិ អាច​មាន​ វត្តមាន​ នៅ​ទី​នោះ ដើម្បី​ សង្កេតការណ៍ ប្រសិនបើ​ មាន​អំពើ​ហិង្សា​ ណា​មួយ​ កើត​ឡើង»


អត្ថាធិប្បាយ​របស់​លោក ប្រ៊ែដ អាដាម ធ្វើ​ឡើង​បន្ទាប់​ពី​លោក សម រង្ស៊ី បាន​ពន្យារ​ពេល​ធ្វើ​ដំណើរ​កម្ពុជា​វិញ កាល​ពី​ថ្ងៃ​១៦ ខែ​វិច្ឆិកា ក្រោយ​ពេល​លោក​បាន​ពិគ្រោះ​យោបល់​ជាមួយ​មន្ត្រី​គណបក្ស បន្ទាប់​ពី​រដ្ឋសភា​ប្រកាស​ថា លោក​បាន​បាត់បង់​អភ័យ​សិទ្ធិ ហើយ​រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ដើម្បី​អនុវត្ត​ដីកា​ចាប់​ខ្លួន​លោក​ ដើម្បី​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ។

លោក សម រង្ស៊ី បញ្ជាក់​ថា លោក​កំពុង​ធ្វើ​ការ​ជាមួយ​មន្ត្រី​ការទូត​បរទេស ដើម្បី​ធ្វើ​អន្តរាគមន៍​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ចំពោះ​ការ​កើន​ឡើង​នៃ​អំពើ​ហិង្សា​ថ្មីៗ​នេះ​នៅ​ប្រទេស​កម្ពុជា។ លោក​បន្ត​ថា លោក​មក​ដល់​ប្រទេស​កម្ពុជា​វិញ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

​រដ្ឋាភិបាល​បាន​បន្ត​ធ្វើទុក្ខបុកម្នេញ​មេដឹកនាំ និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បើ​ទោះ​បី​ជា​សហរដ្ឋអាមេរិក និង​អង្គការ​សិទ្ធិមនុស្ស​បាន​ស្នើ​ជា​បន្តបន្ទាប់ ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​គាប​សង្កត់​គណបក្ស​ប្រឆាំង​ក៏ដោយ។

​ស្ថានទូត​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា បាន​ជំរុញ​ឲ្យ​រដ្ឋសភា​កម្ពុជា ប្រគល់​សមាជិកភាព​សភា និង​អភ័យឯកសិទ្ធិ​សភា​ទៅ​ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ វិញ។ សហរដ្ឋអាមេរិក ក៏​ទទូច​ឲ្យ​រដ្ឋាភិបាល​ដក​ចេញ​នូវ​ដីកា​តាម​ចាប់​ខ្លួន​លោក សម រង្ស៊ី ក្នុង​សំណុំ​រឿង​បរិហារកេរ្តិ៍ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ដែល​សហរដ្ឋអាមេរិក លើក​ឡើង​ថា បាន​កើត​ឡើង​រយៈពេល ៧​ឆ្នាំ​មក​ហើយ​នោះ។

​ទាក់ទង​នឹង​ប្រតិកម្ម​អន្តរជាតិ​ស្ដីពី​បញ្ហា​លោក សម រង្ស៊ី នេះ លោក ប្រ៊ែដ អាដាម អះអាង​ថា លោក ហ៊ុន សែន បាន​បង្កើត​កំហុស​មួយ​ដ៏​ធំ​ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ លោក សម រង្ស៊ី នៅ​មុន​ពេល​កិច្ច​ប្រជុំ​អាស៊ាន​លើក​ទី​២៧ នៅ​ប្រទេស​ម៉ាឡេស៊ី។ លោក​បន្ត​ថា ប្រទេស​ជា​សមាជិក​អាស៊ាន​នឹង​អាច​លើក​យក​បញ្ហា​កម្ពុជា ទៅ​ជជែក​នៅ​កិច្ចប្រជុំ​អាស៊ាន ពីព្រោះ​ប្រទេស​ជា​សមាជិក​ធុញថប់​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​ធ្វើ​បាប​បក្ស​ប្រឆាំង។

លោក ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ទៅ​ចូល​រួម​ប្រជុំ​អាស៊ាន​លើក​ទី​២៧ នេះ នៅ​ប្រទេស​ម៉ាឡេស៊ី (Malaysia) ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា។

ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់ និង​ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី ទាំង​សហរដ្ឋអាមេរិក និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) សុទ្ធតែ​ចាត់​ទុក​ថា ជា​រឿង​នយោបាយ ហើយ​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក លោក ម៉ាក ថូននើ (Mark Toner) ដែល​បាន​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ទីក្រុង​វ៉ាស៊ីនតោន (Washington) កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ថា ការ​ចេញ​ដីកា​តាម​ចាប់​ខ្លួន​លោក សម រង្ស៊ី នេះ គឺ​បង្ហាញ​ឲ្យ​គេ​ឃើញ​រឹតតែ​ច្បាស់​អំពី​ឥទ្ធិពល​របស់​អ្នក​នយោបាយ​ទៅ​លើ​ ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា។

ចំណែក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បាន​ទទូច​ឲ្យ​ម្ចាស់​ជំនួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោល​បទ​ចោទ​លើ​លោក សម រង្ស៊ី និង​ជំរុញ​ឲ្យ​លោក ហ៊ុន សែន បញ្ចប់​នូវ​ការ​ប្រើប្រាស់​ច្បាប់​ព្រហ្មទណ្ឌ​ប្រឆាំង​ទៅ​នឹង​អ្នក​នយោបាយ​ បក្ស​ប្រឆាំង។

ពាក់ព័ន្ធ​នឹង​ប្រតិកម្ម​អន្តរជាតិ​នេះ មន្ត្រី​រដ្ឋាភិបាល និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​មិនទាន់​ឆ្លើយ​តប​នៅ​ឡើយ​ទេ។ ក្នុង​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ដើម​សប្ដាហ៍​នេះ លោក ហ៊ុន សែន បែរ​ជា​ផ្ដោត​ទៅ​យក​ចិត្ត​ទុក​ដាក់​លើ​វិស័យ​កីឡា និង​កសិកម្ម​វិញ ផ្ទុយ​នឹង​កាល​ពី​សប្ដាហ៍​មុន ដែល​លោក​បាន​ប្រើ​ទំព័រ​ហ្វេសប៊ុក វាយ​ប្រហារ​លើ​លោក សម រង្ស៊ី រហូត​ដល់​ហៅ​ថា «កូន​អា​ក្បត់​ជាតិ»៕




2 comments:

  1. Anonymous8:13 AM

    តាមមើលទៅ ហ៊ុន សែន ច្បាស់ជាចាប់ សម រង្ស៊ី មិនខាន ទេនៅពេលដែលគាត់ត្រឡបទៅវិញថ្ងៃ ១៩នេះ គ្មាន ទូតណា ឫ អង្ការណាអាចបញ្ឈប់ ហ៊ុន សែន បានទេ បើអាចបញ្ឈប់បានមានតែ យួនទែ តែយួនច្បាស់ជាថា គេមិនចូលជ្រៀតជ្រែករឿងផ្ទៃក្នុងរបស់ខ្មែរទេ ហេតុអីបានជាយួននិយាយដូច្នេះ? ព្រោះគេមិនត្រឹមតែចូលផ្ទៃក្នុងទេ តែគេយកទាំងអស់តែម្តង ចយដឹកអើយ អាឡប់ថាខុសទៀតហើយ

    ReplyDelete
  2. Anonymous8:41 AM

    Mr. Sam Rainsy,

    Your decision to delay your return and return during daylight is absolutely right.

    Klar Harn Teang PHLI PHLEU is no good.

    The root cause of the Yuon slave Hun Sen to act erratically lately stemmed from the fear that his yuon party CPP is going to lose the election again in 2018, but this time the loss will be official.

    The evil Vietnam must have advocated Ah devil one eye monster Hun Sen to break up or disrupt the CNRP any way it could.

    For all these years, you have spread the spirit of nationalism to Khmer people. Should you die this time, thousands or millions of Sam Rainsy will come up to face Ah Yuon slave Hun Sen. Your sacrifice will produce a phenomenon that will ultimately end Ah Yuon slave Hun Sen's reign.

    Concerning Ah Kwack Hun Sen, Khmer people would like to know how many thousands of Khmer people did Hun Sen kill in order for him to gain trust from the evil Vietnam and put him in power to replace Pen Sovann ?

    Ah Kwack Hun Sen was born to make Cambodia disappear from the world map. He is so faithful to his master Yuon.

    Wishing the lightning strikes Ah Kwack Hun Sen soon !!

    Chhary

    ReplyDelete