សកម្មជន បក្សប្រឆាំង ត្រូវ បន្តឃុំ នៅស្នងការ ខេត្ត ស្វាយរៀង បន្ទាប់ ពីសាកសួរ
RFA / វិទ្យុ អាស៊ី សេរី | ២០ វិច្ឆិកា ២០១៥
តុលាការខេត្តស្វាយរៀង។ រូបថតថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥
Photo Provided
អាជ្ញាធរ ខេត្ត ស្វាយរៀង បន្តឃុំខ្លួន សកម្មជន គណបក្ស សង្គ្រោះជាតិ ២រូប នៅស្នងការ ខេត្ត បន្ទាប់ ពីតុលាការ សាកសួរ ពេញមួយថ្ងៃ ពាក់ព័ន្ធ នឹងករណី បង្ហោះសំបុត្រ កំណើតមួយ លើហ្វេសប៊ុក (Facebook) ថា, ខេត្តស្វាយរៀង ឋិតក្នុងប្រទេស វៀតណាម។
សកម្មជន គណបក្ស សង្គ្រោះជាតិ ទាំង ២រូប ត្រូវ បានអាជ្ញាធរ ខេត្ត ស្វាយរៀង នាំខ្លួន ចូលបំភ្លឺ នៅតុលាការ តាំងពីព្រឹក ព្រលឹម ទល់ព្រលប់ ថ្ងៃទី២០ ខែវិច្ឆិកា។ ភរិយា ជនជាប់ចោទ និងមន្ត្រី ជាន់ខ្ពស់ គណបក្ស សង្គ្រោះជាតិ នៅខេត្ត ស្វាយរៀង ចាត់ទុក ករណីនេះ ថា, ជារឿង នយោបាយ។
No comments:
Post a Comment