Paris Peace Accords 23 Oct. 1991

Monday, November 2, 2015

តំណាងរាស្រ្ត​ បក្ស​ប្រឆាំង​ ថា, ​កុំ​ ឲ្យ​យក ​អ្នក​បើក ​រថយន្ត​ ធ្វើ​ជា​លេស​ ករណី វាយ​តំណាងរាស្រ្ត​​ | Opposition MP says not to use driver as excuse in attack on MPs

តំណាងរាស្រ្ត​ បក្ស​ប្រឆាំង​ ថា, ​កុំ​ ឲ្យ​យក ​អ្នក​បើក ​រថយន្ត​ ធ្វើ​ជា​លេស​ ករណី វាយ​តំណាងរាស្រ្ត​​

តំណាងរាស្រ្ត គណបក្ស​ សង្រ្គោះជាតិ ​ដែលរងការ វាយដំ

 VOD / វីអូឌី |២ វិច្ឆិកា ២០១៥

អ្នក​ បើក​រថយន្ត​ ឲ្យ​តំណាងរាស្រ្ត គណបក្ស​ សង្រ្គោះជាតិ ​នៅថ្ងៃ​ចន្ទនេះ​ មិន​បាន ​ចូល​បំភ្លឺ​ តាម​ការ​ កោះហៅ ​របស់​ នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ នោះទេ​​ ដោយ​លើក​ឡើង​ ថា, ​លោក ​បាន​បំភ្លឺ ​រួច អស់ហើយ ទៅសមត្ថកិច្ច។​

នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ បានកោះហៅ លោក ផល ភក្តី ដែលជា​អ្នក ​បើក​រថយន្ត ​របស់ ​តំណាងរាស្រ្ត លោក គង់ សុភា ចូលមក នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ នៅថ្ងៃ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលា ម៉ោ​ង​៨ និង៣០នាទី ដើម្បី មកបំភ្លឺ ជាសាក្សី ករណី បង្ក របួសស្នាម លើអ្នក តំណាងរាស្រ្ត។

​ជា​ការ​ ឆ្លើយ​តប លោក​ ផល ភក្តី សរសេរ ក្នុង​លិខិត​មួយ​ ថា,​ កាលពីថ្ងៃ ទី២៨ ខែតុលា ឆ្នាំ២០១៥ កម្លាំង នគរ​បាល ចម្រុះ ចំនួន ៦រូប បានម​ក សួរ យកចម្លើយ បំភ្លឺ អស់រយៈពេល ជិយ​ ៣ម៉ោង (ចាប់ពីម៉ោង ១០ព្រឹក ដល់​ម៉ោ​ង ១​២ និង៤៥នាទី រសៀល​) នៅក្នុងវិមាន រដ្ឋសភា នៅក្នុងបន្ទប់ របស់ អ្នកតំណាងរាស្រ្ត លោក ហូរ វ៉ាន់​។​  លិខិត​ បន្ត​ថា​៖ «នៅពេល សាកសួរ នោះ, ខ្ញុំ បាទ បានជម្រាប ប្រាប់កម្លាំងន គរបាលចម្រុះ អំពី ការបានឃើញ និងបានឭ នៅពេលមាន ព្រឹ ​​ត្តិការណ៍ នៃការ វាយប្រហារ មកលើ អ្នកតំណាងរាស្រ្ត កាលពីថ្ងៃ ទី២៦ ខែតុលា ឆ្នាំ២០១​៥ នៅមុខវិមាន រដ្ឋសភា នៃព្រះរាជណាចក្រ កម្ពុជា អស់រលីង រួចហើយ។»


លោក ផល ភក្តី បាន​បញ្ជាក់ បន្ថែមថា៖ «ដូច្នេះ ខ្ញុំ បាទ អត់មាន ចម្លើយអ្វី លើសពីអ្វី ដែលខ្ញុំ បាទ បានឆ្លើយ បំភ្លឺ កាលពីថ្ងៃ ទី២៨ ខែតុលា ឆ្នាំ២០១៥ នៅក្នុងវិមាន រដ្ឋសភា នៅក្នុងបន្ទប់ ឯកឧត្តម ហូរ វ៉ាន់។»

តំណាងរាស្រ្ត ​គ​ណបក្ស​ សង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បាន​សរសេរ ​នៅលើហ្វេសប៊ុក របស់​លោក​ ថា​៖ «កុំ យក អ្នកបើកបរ រថយន្ត ធ្វើជាលេស។  ភស្តុតាង ជាក់ស្តែង ច្បាស់លាស់ គឺ រូបភាព នៅក្នុងកាមេរ៉ា សុវត្ថិភាព រដ្ឋសភា និងទូត អូស្ត្រាលី, ព្រមទាំង រូបភាព ដែលគេ ផ្សព្វផ្សាយ ជាសាធារណៈ កន្លងមកនេះ។»

វីអូឌី មិនទាន់អាច​ ទាក់ទង លោក សុខ ខេមរិន ប្រធាន​ នាយកដ្ឋាន ​នគរបាល ​ព្រហ្មទណ្ឌ​ ក្រសួង មហាផ្ទៃ បាន​នៅ​ឡើយទេ។​

កាលពីថ្ងៃទី​២៨ខែតុលា លោកនាយករដុ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជា​ឲ្យអាជ្ញាធរ​មាន​សមត្ថកិច្ច​​ចាប់ជន​ដៃដល់ដែល​បង្កហិង្សា​លើអ្នក​ តំ​ណាងរាស្រ្ត​​គណបក្ស​​ស​ង្រ្គោះជាតិ​ពីររូបឲ្យ​រងរបួសធ្ងន់ ឲ្យ​បាន​និង​អំពាវនាវ​ឲ្យ​ជនដៃដល់ចេញមុខ​មក​​សារភាព​ ដែល​លោក​ចាត់ទុកថា​ជារឿងល្អបំផុត។​ លោក​ក៏​បានអំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ដែលបានឃើញហេតុការណ៍នោះ អ្នក​បើក​រថយន្ត​ឲ្យ​តំណាងរាស្រ្ត​​និងតំណាងរាស្រ្ត​ដែល​ជាជនរងគ្រោះ សហ​ការជាមួយសមត្ថកិច្ច ដើម្បី​បង្កភាព​ងាយស្រួល​​ក្នុងការ​ចាប់ជនដៃដល់។ លោក​បញ្ជាក់​ថា​៖ «បើ គ្មាន ​ការសហ​ការ ពីជន រងគ្រោះ​ ផ្តល់ នូវព័ត៌មាន,​ ហេតុការណ៍​ ដែលកើតឡើង,​ អ្នក​ ដែល​ចូលខ្លួន ក្នុងព្រឹត្តិការណ៍នេះ, យើង​ ពិត​ ជា​លំបាក, ជាមាន ការលំបាក ក្នុងការស្វែងរក។»
 
គួរ​បញ្ជាក់​ថា​បាតុកម្មទាមទារ​ឲ្យ​ ដកតំណែង​របស់លោក​ កឹម សុខា កើតឡើងមួយថ្ងៃ​បន្ទាប់ពីការថ្លែងរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅប្រទេស​បារាំង​ កាលពីល្ងាចថ្ងៃ​ទី​២៥ខែតុលា។ ពីប្រ​ទេស​បារាំង ​ក្នុពិធី​ជួប​សំណេះ​សំណាល​ជាមួយ​និស្សិត​ខ្មែរ​នៅ​ទី​នោះ​ លោក ហ៊ុន សែន បានថ្លែង​ថា​បាតុកម្ម​ប្រ​ឆាំង​លោក​នៅ​បារាំងគឺ​ជាសិទ្ធិ​ប្រ​ជាពល​រដ្ឋ ហើយ​លោក​ថា​បាតុកម្ម​ប្រ​ឆាំង​លោក​ កឹម សុខា ​ក៏​ជា​សិទ្ធិ​របស់​ប្រ​ជាពល​រដ្ឋ​ដូច​គ្នា។ លោក​បន្ត​ថាបាតុកម្មនេះ​អាច​នឹង​ឲ្យ​លោក កឹម សុខា ធ្លាក់ពីតំណែង។ លោក​ មានប្រសាសន៍ថា​៖ «បើលេងកុំ​ខឹង​ បើ​ខឹ​ងកុំ​លេង បើ​ស្អែក​គេ​លេង​នៅ​ភ្នំពេញ​វិញ កុំ​ខឹង​នឹង​គេ ហើ​យ​លេង​ហ្នឹង​ប្រ​ហែល​ជា​អស់​តំ​ណែង​អនុប្រ​ធាន​សភាទៀត។»

ទោះជា​យ៉ាងណា នៅព្រឹកថ្ងៃ​ទី​២៦ខែតុលា បាតុករ​​រាប់ពាន់​នាក់​ បានប្រមូលផ្តុំគ្នា​និង​តវ៉ានៅមុខវិមាន​​រដ្ឋសភា ដើ​ម្បី​​ឲ្យ​ដក​តំ​ណែង ​ លោក កឹម សុខា ដោយ​ពួកគាត់​ចោទប្រ​កាន់ថាលោក កឹ​ម​​ សុខា ជា”​មនុស្ស​បោក​ប្រាស់ ​ក្រ​ឡេចក្រឡុ​កនិង​ជាអ្នក​ដែល​​នាំ​ទុក្ខ​ដល់​ប្រ​ជា​ពល​រដ្ឋ”។ បាតុកម្មនោះមិនមានការយាមកាមនិ​​ង​ឃ្លាំមើល​តឹងតែងពីកម្លាំងសមត្ថកិច្ចនោះទេ៕



No comments:

Post a Comment