Paris Peace Accords 23 Oct. 1991

Monday, November 30, 2015

មន្ត្រី ​គណបក្ស ​សង្គ្រោះ​ជាតិ​ ប្រកាស ​ធ្វើ​ពហិការ​ មិន​ចូល​ប្រជុំ​ សភា​ នៅ​ថ្ងៃ ​ទី​៣០ ​វិច្ឆិកា | Opposition official announces boycott of NatAss meeting on Nov. 30

មន្ត្រី ​គណបក្ស ​សង្គ្រោះ​ជាតិ​ ប្រកាស ​ធ្វើ​ពហិការ​ មិន​ចូល​ប្រជុំ​ សភា​ នៅ​ថ្ងៃ ​ទី​៣០ ​វិច្ឆិកា

RFA / វិទ្យុ អាស៊ី សេរី | ២៩ វិច្ឆិកា ២០១៥

យ៉ែម បុញ្ញឫទ្ធិ ៦២០
លោក យ៉ែម បុញ្ញឫទ្ធិ ប្រធាន​គណៈកម្មការ​អប់រំ​យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរ ទទួល​ញត្តិ​ពី​ព្រះសង្ឃ ទាមទារ​បញ្ឈប់​លក់​ដី​អាគារ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ នៅ​ថ្ងៃ​ទី ថ្ងៃ​ទី ០៣ តុលា ២០១៤។  RFA/Brach Chev

មន្ត្រី​ គណបក្ស​ សង្គ្រោះ​ជាតិ ប្រកាស​ មិន​ចូល​ប្រជុំ​ សភា ​នៅ​ថ្ងៃ​ ទី​៣០ ខែ​វិច្ឆិកា ដោយសារ​ ពុំ​មាន​ ជំនួប​កំពូល ​រវាង ​គណបក្ស​ ទាំង​ពីរ​ នៅ​មុន​ថ្ងៃ​ប្រជុំ​ សភា​ ពេញ​អង្គ។


អ្នក​នាំ​ពាក្យ​ ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ថា ថ្នាក់​ដឹក​នាំ​គណបក្ស បាន​សម្រេច​ថា​នឹង​មិន​ចូល​ប្រជុំ​សភា​ទេ ដោយសារ​តែ​គ្មាន​ការ​ចរចា​ណា​មួយ​ក្នុង​វប្បធម៌​សន្ទនា ដើម្បី​ដោះស្រាយ​អំពើ​អយុត្តិធម៌​ជាច្រើន​មក​លើ​តំណាង​រាស្ត្រ​គណបក្ស​ សង្គ្រោះ​ជាតិ។ បញ្ហា​ទាំង​នោះ​មាន​ជា​អាទិ៍ អំពើ​ហិង្សា​លើ​អ្នក​តំណាង​រាស្ត្រ​ទាំង​ពីរ ករណី​តវ៉ា​ដក​តំណែង​ប្រធាន​ទី​១ នៃ​រដ្ឋសភា ការ​ដក​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាង​រាស្ត្រ គឺ​លោក សម រង្ស៊ី ជាដើម ដែល​មិន​ទាន់​មាន​ដំណោះស្រាយ ហើយ​ជា​ទង្វើ​រំលោភ​ច្បាប់៖ «ព័ត៌មាន​ពី​ លោក​ប្រធាន​អនុប្រធាន សម្រេច​ថា​មិន​ចូលរួម​ប្រជុំ​សភា​ស្អែក​នេះ​ទេ។ នៅ​មាន​ការ​ជួប​គ្នា​តាម​រយៈ​វប្បធម៌​សន្ទនា​សំឡេង​ភាគ​តិច និង​សំឡេង​ភាគ​ច្រើន​នៃ​រដ្ឋសភា ដែល​នឹង​ជជែក​រក​ដំណោះស្រាយ​បញ្ហា​ទាំងអស់​នេះ។»

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២៨ វិច្ឆិកា ថា នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ពេល​ព្រឹក​ប្រជុំ​សភា​ធម្មតា ហើយ​ចាប់​ពី​ម៉ោង ៥​ល្ងាច គណបក្ស​ទាំង​ពីរ​ដែល​ដឹក​នាំ​ដោយ លោក ស ខេង និង​លោក កឹម សុខា អាច​ជួប​ចរចា​គ្នា​ធម្មតា​ដូច​លើក​មុនៗ។ លោក​ថា ទោះ​គ្មាន​វត្តមាន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ថ្ងៃ​ប្រជុំ​សភា ក៏​គ្មាន​បញ្ហា​ដែរ ព្រោះ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនួន​ច្រើន​លើសលុប​ដើម្បី​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៦។

សម័យ​ប្រជុំ​សភា​លើក​ទី​៥ នីតិកាល​ទី​៥ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា មាន​របៀបវារៈ​ពីរ គឺ​ការ​ពិភាក្សា​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​ គ្រប់គ្រង​ឆ្នាំ​២០១៦ និង​ការ​ពិភាក្សា និង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ស្ថិតិ៕


2 comments:

  1. Anonymous2:53 AM

    This boycott is nice gesture by the CNRP toward the barbarous government
    It is a good decision by the CNRP which has been suffered heavily by the CPP's jungle law in recent weeks.

    ReplyDelete
  2. It nice but Hun Sen will cut all the salary because didn't show up for work. It doesn't matter what cnrp do it still stay behind HUN Sen and no body can do anything to him that why he will do anything to stay in power and lighting wouldn't strike him. what can you do???

    ReplyDelete