បក្សប្រឆាំង ប្រកាស ស្វែងរក យុត្តិធម៌ និងស្ថេរភាព នយោបាយ
ដំណើរត្រឡប់មកវិញរបស់លោកកឹម សុខា(កណ្តាល) លោកគង់ សភា(ឆ្វេង) និងលោកញ៉យ ចំរើន(ស្តាំ)។RFI/ Siv Channa
ប្រធាន ស្តីទី គណបក្ស សង្គ្រោះជាតិ លោក កឹម សុខា បានធ្វើ ដំណើរ មកដល់ប្រទេស កម្ពុជា នៅរសៀល ថ្ងៃទី២៤ វិច្ឆិកានេះ។ ឆ្លើយទៅកាន់ អ្នកសារព័ត៌មាន លោក កឹម សុខា បានស្នើ ឱ្យមាន ការស្វែងរក យុត្តិធម៌ ចំពោះ តំណាងរាស្ត្រ ទាំងពីរ រូប និងប្រកាស ពីបំណង ចង់ជួប ជាមួយ ដៃគូ បដិបក្ខ ដើម្បី បន្ធូរបន្ថយ កំដៅ នយោយ។ គណបក្ស កាន់អំណាច ប្រកាស មិនចរចា រឿងលើកលែងទោស លោក សម រង្ស៊ី។
គ្រាន់
មកដល់ កម្ពុជាភ្លាម លោក កឹម សុខា ប្រធានស្តីទី គណបក្ស ប្រឆាំង
បានបញ្ចេញសារ នយោបាយ សំខាន់ ចំនួន ពីរ,
គឺ៖ ការស្វែងរក យុត្តិធម៌ ដល់តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ ទាំងពីររូប ដែលរង អំពើហិង្សា ធ្ងន់ធ្ងរ
និងជំនួប ជាផ្លូវការ ជាមួយ គណបក្ស កាន់អំណាច ដើម្បី បន្តវប្បធម៌
សន្ទនា រវាង គណបក្ស ទាំងពីរ។
លោក កឹម សុខា៖
ការអំពាវនាវ របស់ ប្រធានស្តីទី គណបក្សប្រឆាំងនេះ គឺនៅចំពេលភាពតានតឹងនយោបាយរវាងគណបក្សទាំងពីរនៅមិនទាន់ថមថយ កំដៅ និងក្រោយការវិលត្រឡប់ពីប្រជុំជាមួយប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសលោក សម រង្ស៊ី នៅប្រទេសហ្វីលីពីន។ គណបក្សប្រជាជនកម្ពុជាប្រកាសថា វប្បធម៌សន្ទនារវាងគណបក្សទាំងពីរនៅតែអាចបន្តសន្ទនា ប៉ុន្តែការចរចាណាមួយដែលដាក់របៀបវារៈស្តីពីករណី លោកសម រង្ស៊ី នោះគឺមិនអាចទៅរួចនោះទេ។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោកយ៉ែម បុញ្ញឫទ្ធិ ថាតំណែងរបស់លោក សម រង្ស៊ី ដែលជាប្រធានក្រុមតំណាងរាស្ត្រភាគតិច ឋានៈស្មើនាយករដ្ឋមន្ត្រីនេះ មិនអាចដាក់បុគ្គលណាផ្សេងក្រៅពីលោក សម រង្ស៊ី ដើម្បីជជែក ជាមួយគណបក្សប្រជាជនកម្ពុជាបាននោះទេ។ យ៉ាងណាក៏ដោយ លោក កឹម សុខា មានជំនឿថាស្ថេរភាពនយោបាយនៅកម្ពុជាចាំបាច់ត្រូវការជំនួបរវាង ថ្នាក់ដឹកនាំគណបក្សដែលមានសំឡេងក្នុងសភាទាំងពីរ។
សូម បញ្ជាក់ថា លោក កឹម សុខា នៅល្ងាចថ្ងៃទី២៤ វិច្ឆិកានេះ បានកោះប្រជុំសមាជិកគណបក្សទូទាំងប្រទេសប្រមាណ២០០នាក់ ដែលរួមមានសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ីផងដែរ ដើម្បីស្វែងយល់ពីយុទ្ធសាស្ត្ររបស់គណបក្សប្រឆាំងពី ពេលនេះរហូតដល់ការបោះឆ្នោត ឆ្នាំ២០១៧ និងការបោះឆ្នោតតំណាងរាស្រ្តឆ្នាំ២០១៨។
បើទោះបីជាបែបណាក៏ ដោយ លោកយ៉ែម បុញ្ញឫទ្ធិ បានអះអាងថា គណបក្សប្រឆាំងនឹងថ្នមស្ថានការណ៍នយោបាយពីពេលនេះទៅមុខ ដើម្បីឱ្យ មានការបោះឆ្នោតឆ្នាំ២០១៧ និងឆ្នាំ២០១៨ ប៉ុន្តែនៅរក្សាការរិះគន់៕

No comments:
Post a Comment